ថ្ងៃទី ៥ ខែមករា នៅឃុំភូតាន់ គណៈប្រតិភូរបស់គណៈកម្មាធិការបក្សខេត្តអានយ៉ាង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរគណៈភិបាលកិច្ចមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាហ្វាហាវ ក្នុងឱកាសខួបលើកទី ១០៦ឆាំ្នថ្ងៃកំណើតរបស់ព្រះគ្រូហ្វិញភូសោ (ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំមមែ - ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំម្សាញ់)។
ថ្លែងមតិនៅក្នុងពិធីសួរសុខទុក្ខ និងអបអរសាទរ តាងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រគល់ផ្កា និងអំណោយ ព្រមទាំងជូនពរដល់គណៈភិបាលមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាហ្វាហាវ និងបងប្អូនសាសនិកហ្វាហាវ ប្រារព្ធពិធីបុណ្យខួបកំណើតរបស់ព្រះគ្រូរីករាយ សន្តិភាព និងសុភមង្គល។
អស់រយៈពេលជិត ៨៧ ឆ្នាំរួមដំណើរជាមួយប្រជាជាតិ ជាមួយនឹងបាវចនា "សិក្សាព្រះពុទ្ធ-ហាត់ពត់ខ្លួនឯង" និងទិសដៅសកម្មភាពដើម្បីផលប្រយោជន៍ព្រះធម៌ និងប្រជាជាតិ ក្រោមការដឹកនាំរបស់លោក ង្វៀនតឹនដាត គណៈភិបាលមជ្ឈិមសមាគមសាសនាហ្វាហាវ បានណែនាំ និងផ្សព្វផ្សាយដល់ពុទ្ធសាសនិកជនហ្វាហាវទាំងអស់អំពីសារៈសំខាន់នៃការបួសរៀន ការចូលរួមយ៉ាងសកម្មក្នុងចលនា ផលិតកម្ម និងអាជីវកម្ម ការឆ្លើយតបទៅនឹងចលនាសន្តិសុខសង្គម រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត បង្កើនធ្លុងមហាសាមគ្គីជនជាតិទាំងមូល និងរួមចំណែកដល់ការអភិវឌ្ឍស្រុកកំណើតកាន់រីកចម្រើននិងស្រស់ស្អាត។
ដោយផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្ត លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានមានប្រសាសន៍ថា ឆ្នាំ២០២៥ នឹងជាឆ្នាំមានការលំបាក និងបញ្ហាប្រឈមជាច្រើន ជាមួយនឹងការអនុវត្តព្រឹត្តិការណ៍ជាតិសំខាន់ៗជាច្រើន។ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តបានផ្តោតលើការដឹកនាំប្រតិបត្តិការ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០២៥របស់ខេត្តអានយ៉ាងថ្មី បន្ទាប់ពីការរួមបញ្ចូលគ្នា សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។
ខេត្តសម្រេចបាន និងលើសពីគោលដៅចំនួន ២៤ ក្នុងចំណោម ២៦ ដែលបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ អត្រាកំណើនសេដ្ឋកិច្ចសម្រេចបាន ៨,៣៩% ជាប់ចំណាត់ថ្នាក់លេខមួយនៅតំបន់វាលរាបទន្លេគឺវឡុង និងជាប់ចំណាត់ថ្នាក់លេខ ១៤ ក្នុងចំណោមខេត្ត/ក្រុងចំនួន ៣៤ ក្នុងប្រទេសទូទាំង។ ចំណូលថវិកាជាង ២៥ ពាន់ពាន់លានដុង។ សកម្មភាពវប្បធម៌ និងសង្គម សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានា។
“លទ្ធផលខាងលើមានការរួមចំណែកយ៉ាងសំខាន់របស់សាសនិកជននៃព្រះពុទ្ធសាសនាហ្វាហាវ។ តាងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត យើងខ្ញុំសូមគោរពទទួលស្គាល់ កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏ធំធេងនោះ” លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបញ្ជាក់។
ឆ្នាំ ២០២៦ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សលើកទីមួយ បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្តអានយ៉ាងខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់។ ដោយឡែកឆ្នាំ ២០២៦ ខេត្តអានយ៉ាងមានគោលដៅកំណើនសេដ្ឋកិច្ច ១០,៧១% ឡើងទៅ ចំណូលថវិកាជាង ៣២ ពាន់ពាន់លានដុង។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្ឃឹមថា សមាគមព្រះពុទ្ធសាសនាហ្វាហាវ នឹងបន្តរួមដំណើរ ណែនាំ និងផ្សព្វផ្សាយឲ្យបងប្អូនសាសនិកជនហាត់ពត់លត់ដំ ខ្លួនឯងនិងចូលរួមយ៉ាងសកម្មក្នុងចលនាដែលខេត្តបំផុស ជាពិសេសក្នុងការងារសន្តិសុខសង្គម និងចលនា "២សុខ" (សន្តិសុខសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម) រួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានកសាងស្រុកកំណើតកាន់តែអភិវឌ្ឍ។
តាងនាមគណៈភិបាលមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាហ្វាហាវ លោកង្វៀនតឹនដាត ប្រធានគណៈភិបាលមជ្ឈិម បានសម្តែងការរីករាយចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងថ្នាក់ដឹកនាំខេត្តអានយ៉ាង។ ដោយបញ្ជាក់ថា នេះគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងដើម្បីអ្នកកាន់សាសនាទាំងអស់មានជំនឿបួសរៀនតាមគោលមាគ៌ានិងទិសដៅ "ដើម្បីព្រះធម៌ និងដើម្បីជនជាតិ" ទោះបីជាស្ថិតក្នុងដំណើររៀបចំ និងរួមបញ្ចូលគ្នានៃគណៈភិបាលកិច្ចមូលដ្ឋានក៏ដោយ ក៏សមាគមនូវតែផ្តល់អាទិភាពដល់ការអនុវត្តកម្មវិធីសន្តិសុខសង្គមដែលមានឥទ្ឋិពលផ្សព្វផ្សាយខ្លាំងក្លា៕
ប្រែ៖ សំណាង