រសៀលថ្ងៃទី ៩ ខែធ្នូ លោក ង៉ោ កុងធុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយមន្ទីរ ផ្នែក និងមូលដ្ឋាននានា ដើម្បីឆ្លងផែនការរៀបចំពិធីសម្ពោធ និងពិធីបើកការដ្ឋានសាងសង់គម្រោង សំណង់ធំៗ មានអត្ថន័យ ដើម្បីអបអរសាទរមហាសន្និបាតជាតិលើកទី ១៤ របស់បក្សនៅលើភូមិសាស្ត្រខេត្ត។



ពិធីសម្ពោធ និងបើកការដ្ឋានសាងសង់គម្រោង និងសំណង់ទ្រង់ទ្រាយធំ និងមានអត្ថន័យ ដើម្បីអបអរសាទរមហាសន្និបាតជាតិលើកទី១៤ របស់បក្ស នឹងបាន ធ្វើឡើងក្នុងពេលដំណាលគ្នាទូទាំងប្រទេសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ខេត្តអានយ៉ាងមានគម្រោងធ្វើពិធីបើកការដ្ឋានសាងសង់សម្រាប់គម្រោងចំនួនប្រាំ រួមមាន៖ គម្រោងខ្សែរថភ្លើងក្រោមដីទីក្រុងដំណាក់កាលទី១ (រូបភាព PPP ចុះកិច្ចសន្យាជាមួយ BOT)។ គម្រោងសមាសភាគវិនិយោគសាងសង់សំណង់ តំបន់តាំងទីលំនៅថ្មីហូសួយឡឺន។គម្រោងតំបន់តាំងទីលំនៅថ្មីកឿកាន់។ គម្រោងវិនិយោគសម្រាប់អាងស្តុកទឹកយឿងដុង ២។ សាងសង់ដំបូលការពាររណ្តៅបុរាណវិទ្យានៅទីតាំងប្រវត្តិសាស្ត្រអ៊ុកអែវ-បាថេរ។ ក្រៅពីនេះ ខេត្តបើកពីធីចរាចរណ៍បច្ចេកទេសសម្រាប់គម្រោងសមាសភាគទី១ នៃគម្រោងវិនិយោគសងសង់ផ្លូវល្បឿនលឿនចូវដុក-កាន់ធើ-សុកត្រាំង ដំណាក់កាលទី១។ ក្នុងនោះ ភូក្វឹកនឹងក្លាយជាចំណុចមួយក្នុងចំណោមចំណុចបាន មជ្ឈិមជ្រើសរើសថតវីដេអូផ្ទាល់ តាមការសន្និដ្ឋាន។

ថ្លែងមតិបិទកិច្ចប្រជុំ លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ការរៀបចំពិធីសម្ពោធ និងបើកការដ្ឋានសាងសង់គម្រោង សំណង់ទ្រង់ទ្រាយធំ និងមានអត្ថន័យនេះ គឺដើម្បីអបអរសាទរមហាសន្និបាតជាតិលើកទី១៤ របស់បក្សនៅក្នុងខេត្ត ក៏ដូចជា គម្រោង សំណង់នៅក្នុងប្រទេសទាំងមូល គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ។ ដូច្នេះ បណ្តាក្រសួង ផ្នែកពាក់ព័ន្ឋគួរតែមានកិច្ចសហការ បង្កើនការឃោសនា ណែនាំទូលំទូលាយនូវអត្ថន័យនៃសំណង់ការងារនេះដើម្បីបង្កើតជាការឯកភាពនិងភាពរីករាយក្នុងកម្មាភិបាល បក្ខជន និងមហាជនប្រជាជន។
លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរ គណៈ ផ្នែក និងមូលដ្ឋាននានា មានកិច្ចសហការគ្នាក្នុងការរៀបចំផ្ទៃរាបសម្រាប់រៀបចំពិធី ពិនិត្យមើលឡើងវិញ និងបញ្ចប់ជាបន្ទាន់នូវកម្មវិធី និងសេណារីយ៉ូសម្រាប់ពិធីសម្ពោធ បើកចរាចរណ៍បច្ចេកទេស ស្របតាមសេណារីយ៉ូនិងពេលវេលារបស់ខេត្ត និងប្រទេសទាំងមូល ដោយធានាថាមានភាពជាក់លាក់ វិទ្យាសាស្ត្រ និងហ្មត់ចត់។ ជាពិសេស ត្រៀមឲ្យបានល្អខាងផ្នែកភស្តុភារ ពិធីការ ការរៀបចំពិធី បញ្ជីឈ្មោះភ្ញៀវ ប្រព័ន្ធព័ត៌មាន វេជ្ជសាស្ត្រ អគ្គិសនី និងអនាម័យបរិស្ថាន។ ផ្សព្វផ្សាយល្អការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ដោយធានាថាពិធីសម្ពោធនៅថ្ងៃទី១៩ ខែធ្នូ មានភាពឧឡារិក ប្រសិទ្ធភាព សន្សំសំចៃ និងសុវត្ថិភាព៕
ប្រែ៖ សំណាង