នៅថ្ងៃទី១២ ខែធ្នូ លោកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈប្រតិភូមួយក្រុម បានទៅពិនិត្យជាក់ស្តែង និងធ្វើការជាមួយមន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាង។ អញ្ជើញចូលរួមផងដែរមានថ្នាក់ដឹកនាំបណ្តាមន្ទីរសុខាភិបាល ហិរញ្ញវត្ថុ សាងសង់ កសិកម្ម និងបរិស្ថាន។ នាយកដ្ឋានពន្ធ ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការប្រជាជនសង្កាត់រ៉ាច់យ៉ា។
មន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាងបានបង្កើតឡើងស្របតាមសេចក្តីសម្រេចលេខ ២៨៤៥/QD-UBND ចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនខេត្ត ដោយមានទ្រង់ទ្រាយគ្រែចំនួន ៤០០។ មន្ទីរពេទ្យបានសាងសង់នៅឆ្នាំ ២០១៦ ដាក់ធ្វើសកម្មភាពនៅឆ្នាំ ២០២១ រួមចំណែកលើកកម្ពស់សមត្ថភាពពិនិត្យនិងព្យាបាលជំងឺខាងផ្នែកសម្ភព រោគស្ត្រី និងកុមារ កាត់បន្ថយបន្ទុកលើមន្ទីរពេទ្យ និងលើកកម្ពស់ស្តង់ដារលើការថែទាំសុខភាពសម្រាប់ម្តាយ និងកុមារនៅក្នុងមូលដ្ឋាន។
របាយការណ៍អំពីការលំបាកទាក់ទិននឹងមូលដ្ឋានសម្ភារៈនិងតម្រូវការបន្ទាន់សម្រាប់ការវិនិយោគលើការទិញ ឧបករណ៍ ជួសជុល លើកកម្ពស់ និងពង្រីកមន្ទីរពេទ្យ អ្នកស្រី ឡាយធីង៉ុកឌៀប នាយិកាមន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាង បានមានប្រសាសន៍ថា បច្ចុប្បន្នមន្ទីរពេទ្យមានបន្ទប់វះកាត់តិចតួចប៉ុណ្ណោះ (៤បន្ទប់) ស្ថានភាពខ្វះដោយកន្លែង និងតែងតែលេចពេលមានភ្លៀងធ្វើឲ្យប៉ះពាល់ដល់ការព្យាបាល និងសង្គ្រោះបន្ទាន់។ មានសំណង់តូចធំជាច្រើនត្រូវទ្រុឌទ្រោម លេចធ្លាយ និងរបកចេញ។ ប្រព័ន្ធបង្ការពន្លត់អគ្គីភ័យចុះគុណភាព។ តំបន់ពិនិតជំងឺមិនទាន់ឆ្លើយតបគ្រប់គ្រាន់តម្រូវការបម្រើប្រជាជនទេ ដូចជាមិនទាន់មានបន្ទប់ពិនិត្យព្យាបាលក្នុងថ្ងៃ។
មន្ទីរពេទ្យនូវខ្វះឧបករណ៍សំខាន់ៗសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការថែទាំបន្ទាន់ ដូចជាម៉ាស៊ីនស្កេន CT ម៉ាស៊ីន MRI ប្រព័ន្ធឆ្លុះក្រពះវិនិច្ឆ័យ ម៉ាស៊ីនថតកាំរស្មីអ៊ិច ក៏ដូចជា ឧបករណ៍សំខាន់ៗសម្រាប់បន្ទប់វះកាត់ និងសង្គ្រោះបន្ទាន់។ ប្រព័ន្ឋម៉ាស៊ីនបោកគក់ និងសម្ងួតឧស្សាហកម្មត្រូវពឹងមន្ទីរពេទ្យគៀនយ៉ាង ជាដើម។
ដើម្បីឆ្លើយតបតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ន មន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាងស្នើឲ្យមានការជួសជុលបន្ទប់វះកាត់ចំនួន ៤ ជួសជុលជណ្តើរចេញសង្គ្រោះបន្ទាន់ និងប្រព័ន្ធបង្ការពន្លត់អគ្គីភ័យ បំពាក់ម៉ាស៊ីនសណ្តំ ១ គ្រឿង ម៉ាស៊ីនស្កេន CT ១ គ្រឿងនិងជួសជុលការលេចធ្លាយ និងរបកជញ្ជាំងជាដើម។
តាមរយៈពិនិតជាក់ស្តែងអំពីមូលដ្ឋាន សម្ភារៈនិងស្តាប់របាយការណ៍ពីមន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាង ស្តីពីស្ថានភាពធ្វើសកម្មភាពររបស់មន្ទីរពេទ្យ អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យស្ថាប័ន អង្គភាព មូលដ្ឋាន និងវិស័យសុខាភិបាលបន្តអនុវត្តឲ្យបានហ្មត់ចត់នូវស្មារតីនៃសេចក្តីសម្រេចលេខ ៧២-NQ/TW ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយដ៏លេចធ្លោមួយចំនួន ដើម្បីពង្រឹងការការពារ ការថែទាំ និងលើកកម្ពស់សុខភាពប្រជាជន ក៏ដូចជាគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ សម្រាប់វិស័យសុខាភិបាល។
អំពីលើកកម្ពស់គុណភាពព្យាបាលជំងឺ អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាង បន្តធ្វើឲ្យមានបែបបទវិជ្ជាជីវៈ កាត់បន្ថយពេលវេលារង់ចាំពិនិត្យ បង្កើនអត្រាពេញចិត្តរបស់អ្នកជំងឺ និងជំរុញខ្លាំងការអនុវត្តការផ្លាស់ប្តូរឌីជីថល ជាពិសេសគឺឯកសារវេជ្ជសាស្ត្រអេឡិចត្រូនិក និងការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ជាដើម។
សម្រាប់ឧបករណ៍ មូលដ្ឋានសម្ភារៈចាំបាច់ និងបន្ទាន់ត្រូវតែវិនិយោគភ្លាម ដើម្បីបំពេញតម្រូវការពិនិត្យ និងព្យាបាលជាបន្ទាន់ អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចាត់ឲ្យមន្ទីរហិរញ្ញវត្ថុ សហការជាមួយមន្ទីរសុខាភិបាល មន្ទីរសំណង់ មន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាង និងស្ថាប័ន និងស្ថាប័នអង្គភាពពាក់ព័ន្ធផ្សេងទៀតត្រួតពិនិត្យ និងកំណត់ជាក់លាក់នូវបញ្ជីដែលត្រូវការវិនិយោគ និងទិញទំនិញ។ ធ្វើសេនាធិការ រាយការណ៍ទៅគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីពិចារណា និងបែងចែកថវិកាសមស្រប ដើម្បីគាំទ្រមន្ទីរពេទ្យ ពេលវេលាដាក់ជូនរបាយការណ៍យឺតបំផុតថ្ងៃទី ១៥ ខែធ្នូ។
សម្រាប់សំណង់តូចធំនៃគម្រោងចាំបាច់វិនិយោគតាមសំណើរបស់មន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាង ចាត់ឲ្យមន្ទីរសុខាភិបាលធ្វើសំយោគទៅក្នុងបញ្ជីគម្រោងស្ថិតក្នុងវិស័យសុខាភិបាលចាំបាច់ត្រូវវិនិយោគក្នុងដំណាក់កាល ២០២៦-២០៣០ សហការជាមួយមន្ទីរហិរញ្ញវត្ថុ និងបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធផ្សេងទៀតធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តខណៈដែលរៀបចំថវិកាដើម្បីស្តីអនុវត្ត។
ចាត់ឲ្យមន្ទីរកសិកម្ម និងបរិស្ថានមានភារកិច្ច ដឹកនាំ ក្នុងការសហការជាមួយមន្ទីរសុខាភិបាល មន្ទីរហិរញ្ញវត្ថុ និងពន្ធដារខេត្តអានយ៉ាង គណៈកម្មាធិការប្រជាជនសង្កាត់រ៉ាច់យ៉ា និងស្ថាប័ន អង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីណែនាំមន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាង ក្នុងការបំពេញនីតិវិធីដីធ្លី និងពន្ធតាមបទប្បញ្ញត្តិ រាយការណ៍គណៈកម្មាធិការប្រជាជនខេត្តអំពីលទ្ធផលជាក់លាក់យឺតបំផុតនៅថ្ងៃទី ២២ ខែធ្នូ។
អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចែករំលែកថា ទោះបីជាប្រឈមមុខនឹងការលំបាកដូចជាខ្វះបុគ្គលិក ឧបករណ៍ និងលក្ខខណ្ឌការងារក៏ដោយ។ល។ល។ មន្ទីរពេទ្យសម្ភព និងកុមារគៀនយ៉ាងនៅតែខិតខំធានាការពិនិត្យ និងព្យាបាលជំងឺ ដោយបង្ហាញពីស្មារតីថ្លៃថ្នូរនៃក្រមសីលធម៌វេជ្ជសាស្ត្រ និងការថែទាំម្តាយ និងកុមារ តាមរយៈនោះពង្រឹងទំនុកចិត្តរបស់ប្រជាជនលើប្រព័ន្ធសុខាភិបាល៕
ប្រែ៖ សំណាង