ផ្សារណាត់ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ ផ្សារណាត់ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា នឹងប្រព្រឹត្តទៅនៅតំបន់ឧស្សាហកម្មស្វឺនតូ សង្កាត់ ទិញបៀន ខេត្តអានយ៉ាង។

ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងឧស្សាហពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត សហការជាមួយនាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍទីផ្សារក្នុងប្រទេស គណៈកម្មាធិការប្រជាជនសង្កាត់ទិញបៀន រួមជាមួយនិងមន្ទីរ ផ្នែកពាក់ព័ន្ឋផ្សេងទៀត រៀបចំព្រឹត្តិការណ៍នេះ។



ផ្សារណាត់នេះមានទ្រង់ទ្រាយប្រមាណ ២០០ ស្តង់ រួមទាំងតំបន់មុខងារដូចជា៖ ផ្ទះតាំងពិព័រណ៍រួម តំបន់ស្តង់ផលិតផលអានយ៉ាង តំបន់សម្រាប់ដាក់តាំងបង្ហាញ ណែនាំផលិតផលពិសេសៗរបស់តំបន់​នានា​នៅ​តាមខេត្តក្រុងផ្សេង តំបន់សម្រាប់តាំង​បង្ហាញ​របស់​​អាជីវកម្មផ្សេងៗ តំបន់តាំងបង្ហាញរបស់​អាជីកម្ម​​បរទេស តំបន់ឆាកខាងក្រៅ និងតំបន់លេងហ្គេម។

ចំណុចលេចធ្លោរបស់ផ្សារឆ្នាំនេះគឺគុណភាពផលិតផលដែលចូលរួម។ គណៈកម្មការរៀបចំកម្មវិធីផ្តល់អាទិភាព​​ដល់អាជីវកម្មដែលទទួលបានវិញ្ញាបនបត្រ OCOP​ ពីផ្កាយ ៣ ឡើងទៅ បណ្តាអាជីវកម្មដែលមាន​ពា​ណិ​​ជ្ជ​សញ្ញាល្បី អាជីវកម្មដែលកំពុងអភិវឌ្ឍ និងមាន​គោល​​ដៅចូលរួមទីផ្សារកម្ពុជា។

ទៅទន្ទឹមនិងសកម្មភាពតាំងពិព័រណ៍ ផ្សារណាត់ក៏មានតំបន់ឆាកខាងក្រៅ និងសកម្មភាពលេងកម្សាន្ត​ដើម្បី​បម្រើ​ប្រជាជន និងអ្នកទស្សនាផងដែរ។

ផ្សារណាត់គឺជាឱកាសដើម្បីអង្គភាព និងអាជីវកម្មនានា​មាន​ឱកាសផ្សព្វផ្សាយពាណិជ្ជសញ្ញានិង ណែនាំផលិតផល ស្វែងរកដៃគូ ពង្រីកទីផ្សារសម្រាប់ផលិតផល និងទំនិញ​ បានទៅចូលរួមទីផ្សារនៃប្រទេសជិតខាងកម្ពុជា ពង្រីកទំនាក់ទំនងសហប្រតិបត្តិការ និងការផ្លាស់ប្តូរសេដ្ឋកិច្ច​៕

ប្រែ៖ សំណាង