ជាមូលដ្ឋានមួយដែលសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ វត្ថុបុរាណប្រវត្តិសាស្ត្រ និងពិធីបុណ្យប្រពៃណី គណៈកម្មាធិការបក្សនិងអាជ្ញាធរនៃខេត្តអានយ៉ាងតែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តដំណោះស្រាយមានប្រសិទ្ធភាពដើម្បីអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌរបស់ជនជាតិភាគតិចទាំងអស់នៅក្នុងខេត្ត ភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ និងជីវភាពរស់នៅរបស់សហគមន៍ រួមចំណែកដល់ការលើកកម្ពស់ជីវភាពវប្បធម៌របស់ប្រជាជន និងជំរុញសេដ្ឋកិច្ចសង្គមអភិវឌ្ឍ។
យោងតាមអ្នកស្រី ហ្វិញធីញឺឡាម នាយករងមន្ទីរវប្បធម៌ និងកីឡាខេត្តអានយ៉ាង បានឲ្យដឹងថា វត្ថុបុរាណប្រវត្តិសាស្ត្រ និងវប្បធម៌មិនត្រឹមតែជាស្នាដៃស្ថាបត្យកម្ម និងវត្ថុបុរាណដែលមានស្លាកស្នាមនៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីរក្សាទុកចំណេះដឹង ប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏មហាអស្ចារ្យរបស់ជនជាតិផងដែរ។ វត្ថុបុរាណទាំងនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ធ្វើឲ្យជីវភាពរស់នៅនិងស្មារតីរបស់ប្រជាជនសម្បូបែប ព្រមជាមួយនោះជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋានផងដែរ។
ជាច្រើនឆ្នាំកន្លងទៅនេះ ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការគ្រប់គ្រង និងការរៀបចំពិធីបុណ្យ ការការពារបេតិកភណ្ឌ និងការជួសជុលវត្ថុបុរាណរបស់ខេត្តបានបន្តយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្មក្នុងការអភិរក្ស។ ខេត្តបានចេញបទបញ្ជាជាច្រើនស្តីពីការគ្រប់គ្រងបេតិកភណ្ឌ មើលសំខាន់លើការការពារ និងការប្រើប្រាស់វត្ថុបុរាណ។ ក្រៅពីនេះ បច្ចេកវិជ្ជា ត្រូវក៏បានអនុវត្តក្នុងការគូសផែនទីតំបន់ការពារជុំវិញទីតាំងវត្ថុបុរាណនានា ជួយលើកកម្ពស់ការគ្រប់គ្រង និងការផ្សព្វផ្សាយ រួមចំណែកដល់ការអប់រំប្រពៃណី ការអភិវឌ្ឍទេសចរណ៍ និងផ្សព្វផ្សាយតម្លៃវប្បធម៌ល្អពិសេសឯករបស់តំបន់ភាគខាងត្បូង។
លោក ង្វៀន ថាញ់ញ៉ាញ់ ប្រធានការិយាល័យវប្បធម៌ និងសង្គមឃុំដុងថៃ បានមានប្រសាសន៍ថា រយៈពេលកន្លងទៅថ្មីៗនេះ សកម្មភាពគ្រប់គ្រង អភិរក្សនិងលើកកម្ពស់វត្ថុបុរាណឌិញណាមថៃ បានមានសមិទ្ឋផលជាច្រើន និងទទួលបានលទ្ធផលពិតប្រាកដ គឺដោយសារការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។គណៈការពារវត្ថុបុរាណឌិញណាមថៃ កៀរគរធនធានសង្គមូបនីយកម្មបានើ្អនិងលើកកម្ពស់តួនាទីរបស់សហគមន៍ក្នុងការអភិរក្ស និងធ្វើឲ្យវត្ថុបុរានប្រសើឡើង។ ជាពិសេស ថែរក្សាពិធីការជាប្រចាំ និងសកម្ម ក៏ដូចជា ការងារការពារ និងរក្សាវត្ថុបុរាណបានល្អ អនុវត្តបទប្បញ្ញត្តិជួសជុល និងជួសជុលឡើងវិញបានល្អ រួមចំណែកបំពេញតម្រូវការធ្វើសកម្មភាពវប្បធម៌ជំនឿរបស់ប្រជាជន។
នៅឆ្នាំ ២០២៥ មន្ទីរវប្បធម៌ និងកីឡាខេត្ត សហការជាមួយមន្ទីរ ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធ រៀបចំពិធីទទួលសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការដាក់បញ្ចូល “របាំឆៃយ៉ាំរបស់ជនជាតិខ្មែរនៅស្រុកទ្រីតូន និងទីរួមខេត្តទិញបៀន ខេត្តអានយ៉ាង” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ មន្ទីរបានសហការជាមួយគណៈគ្រប់គ្រងបេតិកភណ្ឌវប្បធម៌អ៊ុកអែវបង្កើតឯកសាតំបន់បុរាណវិទ្យាអ៊ុកអែវបាថេរដើម្បីស្នើអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ បានបញ្ចប់ការដំឡើងក្តារកូដ QR ណែនាំវត្ថុបុរាណនៅតំបន់វត្ថុបុរាណថ្នាក់ខេត្តចំនួន ២០។ ផ្សព្វផ្សាយការងារបង្កើតផែនទី តំបន់ការពារវត្ថុបុរាណប្រវត្តិសាស្ត្រ - វប្បធម៌ និងរមណីយដ្ឋានល្បីឈ្មោះដែលមានចំណាត់ថ្នាក់នៅលើភូមិសាស្ត្រ។ ទន្ទឹមនិងនោះ ផ្សព្វផ្សាយការងារកែសម្រួលតំបន់ការពារ និងបោះបង្គោលព្រំប្រទល់នៃតំបន់វត្ថុបុរាណប្រវត្តិសាស្ត្រសម្រាប់តំបន់ទេសភាពភ្នំប៊ិញសាន (សង្កាត់ហាទៀន) តំបន់ប្រវត្តិសាស្ត្រមូលដ្ឋានអ៊ូមិញធឿង (ឃុំអ៊ូមិញធឿង) និងតំបន់ប្រវត្តិសាស្ត្រ និងទេសភាពបាហន (ឃុំហនដាត)។ ព្រមជាមួយគ្នានោះ ក៏រៀបចំឯកសារវិទ្យាសាស្ត្រចំនួន ៦ ដើម្បីស្នើចំណាត់ថ្នាក់វត្ថុបុរាណទាំងនេះជាវត្ថុបុរាណថ្នាក់ខេត្ត។

ការអនុវត្តបច្ចេកវិជ្ជាឌីជីថលក្នុងការអភិរក្ស លើកកម្ពស់ និងផ្សព្វផ្សាយតម្លៃនៃវត្ថុបុរាបប្រវត្តិសាស្ត្រ និងពិធីបុណ្យនានា កំពុងក្លាយជានិន្នាការយ៉ាងសំខាន់ កាន់តែអភិវឌ្ឍខ្លាំងឡើង។ ជាពិសេស ការផ្សព្វផ្សាយរបស់បណ្តាញសង្គមគឺជាស្ពានតភ្ជាប់ជួយឲ្យសាធារណជនធ្វើការផ្លាស់ប្តូរ តភ្ជាប់ និងសាយភាយនូវតម្លៃវត្ថុបុរាណប្រវត្តិសាស្ត្រ និងពិធីបុណ្យនានា ឲ្យកាន់តែសកម្ម និងកាន់តែមានភាពបត់បែន។លោក លេឌីញក្វឹកវៀត អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម និងសេវាកម្មទេសចរណ៍ គណៈគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាម បានមានប្រសាសន៍ថា គណៈគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាមបានកត់សម្គាល់ថាការផ្សព្វផ្សាយទេសចរណ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម គឺជាឱកាសមួយដើម្បីកសាងរូបភាព និងព័ត៌មាននៃតំបន់ទេសចរណ៍ជាតិភ្នំស្វាមទៅ ដល់ភ្ញៀវ។ ដូច្នេះ អង្គភាពបានមានជំហានត្រឹមត្រូវក្នុងការបង្កើតបណ្តាញដូចជា គេហទំព័រ ហ្វេសប៊ុក ទំព័រអ្នកគាំទ្រ យូធូប និង TikTok ដើម្បីបង្ហោះរូបភាព និងវីដេអូអំពីសកម្មភាពរបស់តំបន់វត្ថុបុរាណប្រវត្តិសាស្ត្រ និងសកម្មភាពពិធីបុណ្យទាន នៅក្នុងតំបន់ទេសចរណ៍ជាតិភ្នំស្វាម។ តាមរយៈរូបថត វីដេអូ អត្ថបទ ឬព័ត៌មានដែលបាន "ចូលចិត្ត" និង "ចែករំលែក" ទាំងនេះនឹងបាន សហគមន៍ទាំងក្នុងនិងក្រៅប្រទេសស្គាល់កាន់តែទូលំទូលាយ។
អ្នកស្រី ហ្វ៊ិញធីញឺឡាម នាយករងមន្ទីរវប្បធម៌ និងកីឡាខេត្តអានយ៉ាង មានប្រសាសន៍ថា នៅឆ្នាំ២០២៦ វិស័យវប្បធម៌ខេត្តនឹងបន្តជំរុញខ្លាំងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ទាំងរូបី និងអរូបី តាមរយៈការរៀបចំឯកសារ និងគម្រោងការអភិរក្ស និងលើកកម្ពស់ទម្រង់បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិភាគតិចនៅក្នុងខេត្ត។ មន្ទីរបានផ្តោតលើការធ្វើសារពើភ័ណ្ឌ ការធ្វើកាតាឡុក និងការស្រាវជ្រាវបេតិកភណ្ឌវប្បធម៌អរូបីផ្សារភ្ជាប់នឹងវត្ថុបុរាណប្រវត្តិសាស្ត្រ និងស្នើដាក់បញ្ចូលបញ្ជីបេតិកភណ្ឌជាតិ។ ទន្ទឹមនិងនេះ បន្តលើកកម្ពស់សុពលភាព ប្រសិទ្ឋភាពការងារគ្រប់គ្រងរដ្ឋក្នុងវិស័យបេតិកភណ្ឌវប្បធម៌ អភិរក្ស និងពង្រីកផ្សព្វផ្សាយតម្លៃវត្ថុបុរាណប្រវត្តិសាស្ត្រ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌវប្បធម៌ដោយចីរភាព ម្ចាស់ការផ្សព្វផ្សាយកម្មវិធី ផែនការរបស់វិស័យ និងរបស់ខេត្ត។ ក្រៅពីនេះ សហការជាមួយស្ថាបនជំនាញអនុវត្តល្អការឃ្លាំលមើលបច្ចេកទេស ធានាការអនុលោមតាម កត្តាដើមរបស់ទីតាំងប្រវត្តិសាស្ត្រ និងបទប្បញ្ញត្តិច្បាប់។ ជំរុញខ្លាំងការសិក្សាស្រាវជ្រាវអនុវត្តក្នុងការអភិរក្សសម្ភារៈប្រពៃណី និងបច្ចេកទេសថែទាំវត្ថុបុរាណ។ល។
រហូតមកដល់បច្ចុប្បន្ន ខេត្តអានយ៉ាងមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ២ បានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ (សិល្បះចំរៀងដឺនកាតៃទឺណាមបូ និងពិធីបុណ្យលោកយាយភ្នំស្វាម)។ រតនវត្ថុជាតិចំនួន ១០។ បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ១១។រមណីយដ្ឋានវត្ថុបុរាណប្រវត្តិសាស្ត្រ បានរៀបចំណាត់ថ្នាក់ចំនួន ១៥២ (តំបន់ប្រវត្តិសាស្ត្រពិសេសថ្នាក់ជាតិចំនួន ៣ តំបន់ប្រវត្តិសាស្ត្រជាតិចំនួន ៥០ និងតំបន់ប្រវត្តិសាស្ត្រថ្នាក់ខេត្តចំនួន ៩៩)។ |
ប្រែ៖ សំណាង