ថ្ងៃទី១៥ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំមួយដើម្បីផ្តល់មតិយោបល់អំពីបញ្ហាសំខាន់ៗមួយចំនួន។ កិច្ចប្រជុំនេះដឹកនាំដោយលោក ហូ វ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏មានការចូលរួមពីអ្នកស្រី ង្វៀនធីមិញធ្វី និងលោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ផងដែរ។
កិច្ចប្រជុំនេះ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានផ្តល់យោបល់លើខ្លឹមសារដូចខាងក្រោម៖ របាយការណ៍ស្តីពីការអនុម័តគម្រោងអាជ្ញាធររបស់តំបន់ពិសេសទាំងបីគឺ ភូក្វឹក គៀនហៃ និងថូចូវ។ របាយការណ៍សុំយោបល់លើការរៀបចំគណៈប្រតិភូចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ។ របាយការណ៍ស្តីពីគម្រោងផ្លូវតភ្ជាប់រ៉ាច់យ៉ា - ឡុងស្វៀន។ របាយការណ៍ស្តីពីការជ្រើសរើសឡូហ្គោ និងពាក្យស្លោកទេសចរណ៍ខេត្តអានយ៉ាង និងធ្វើសេចក្តីព្រាងបទជម្រាបនិងសេចក្តីសម្រេចចិត្តលើបញ្ជីតម្លៃដីធ្លីសម្រាប់ឆ្នាំ ២០២៦ នៅខេត្តអានយ៉ាង។
យោងតាមបទជម្រាបនៃគម្រោងដែលបានកំណត់ស្តីពី អង្គការក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ និងមុខងារ ភារកិច្ច និងសិទ្ឋអំណាចរបស់អាជ្ញាធរតំបន់ពិសេសភូក្វឹក គៀនហៃ និងថូចូវ។ តំបន់ពិសេសភូក្វឹកមានផ្ទៃដីធម្មជាតិ ៥៧៥,២៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ១៥៧.៦២៩ នាក់ មានសង្កាត់ក្រុងចំនួន ៥១ និងក្រុមស្វ័យត្រាណចំនួន ៥៨៥។ ការតម្រង់ទិសអំពីអង្គការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយនៅក្នុងតំបន់ពិសេសភូក្វឹក ផែនបក្ស និងអង្គការមហាជននៅតែរក្សាដូចបច្ចុប្បន្នដដែល។

អង្គការអាជ្ញាធរនៅតំបន់ពិសេសភូក្វឹក បានសន្និដ្ឋានថានឹងបង្កើតការិយាល័យជំនាញចំនួន ០៨ (កើនចំនួន ០៣ ធៀបទៅនឹងបច្ចុប្បន្ន) ក្រោមគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក៖ (១) ការិយាល័យមហាផ្ទៃ។ (២) ការិយាល័យអធិការកិច្ច និងយុត្តិធម៌។ (៣) ការិយាល័យហិរញ្ញវត្ថុ។ (៤) ការិយាល័យអប់រំ និងសុខាភិបាល។ (៥) ការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ទីក្រុង។ (៦) ការិយាល័យវប្បធម៌ កីឡា និងទេសចរណ៍។ (៧) ការិយាល័យកសិកម្ម និងបរិស្ថាន។ (៨) ការិយាល័យក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ មជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ។
បង្កើតអនុតំបន់ចំនួន៧ (ប្រហាក់ប្រហែលនឹងកម្រិតការិយាល័យបច្ចុប្បន្ន) ក្រោមឱវ៉ាទគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក៖ អនុតំបន់យឿងដុង (ព្រំប្រទល់រដ្ឋបាលបច្ចុប្បន្នគឺរបស់សង្កាត់យឿងដុងចាស់)។អនុតំបន់អានធើយ(ព្រំប្រទល់រដ្ឋបាលបច្ចុប្បន្នគឺរបស់សង្កាត់អានធើយចាស់)។ អនុតំបន់បៃធើម (ព្រំប្រទល់រដ្ឋបាលបច្ចុប្បន្នគឺរបស់ឃុំបៃធើមចាស់)។ អនុតំបន់គឿកាន់ (ព្រំប្រទល់រដ្ឋបាលបច្ចុប្បន្នគឺរបស់ឃុំគឿកាន់ចាស់និងឃុំហ្គាញ់យ៉ូវចាស់)។ អនុតំបន់គឿយឿង (ព្រំប្រទល់រដ្ឋបាលបច្ចុប្បន្នគឺរបស់ឃុំគឿយឿងចាស់)។ អនុតំបន់យឿងតឺ (ព្រំប្រទល់រដ្ឋបាលបច្ចុប្បន្នគឺរបស់ឃុំយឿងតឺចាស់)។ អនុតំបន់ហាមនិញ (ព្រំប្រទល់រដ្ឋបាលបច្ចុប្បន្នគឺរបស់ឃុំហាមនិញចាស់) ។
អំពីក្របខ័ណ្ឌ ចំពោះមុខត្រូវបានរក្សាជាដដែលចំនួនក្របខណ្ឌកម្មាភិបាល រដ្ឋការនិងបុគ្គលិករបស់តំបន់ពិសេសភូក្វឹក។ ទន្ទឹមនិងនោះ ពង្រឹងកម្មាភិបាល រដ្ឋការ និងបុគ្គលិកថ្នាក់ខេត្ត។(ផ្តល់អាទិភាពដល់កម្មាភិបាល រដ្ឋការនិងបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍ក្នុងវិស័យវិនិយោគនិងផែនការរៀបចំ។ល។)ដើម្បីរៀបចំក្របខ័ណ្ឌនៅតំបន់ពិសេសភូក្វឹក។
សម្រាប់តំបន់ពិសេសគៀនហៃមានផ្ទៃដីធម្មជាតិ ២៤.៧៤៩ គីឡូម៉ែត្រការ៉េ មានកោះតូចធំជាង ២៣ ក្នុងនោះមានកោះចំនួន ១១ ដែលមានមនុស្សរស់នៅ (កោះឆ្ងាយបំផុតមានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលរដ្ឋបាលតាមផ្លូវសមុទ្ទ (ប្រជុំកោះណាមយូ) និងមានប្រជាជនចំនួន ២២.៣៥៨នាក់។ តម្រង់ទិសអំពីអង្គការក្បាលម៉ាស៊ីន នៃប្រព័ន្ធនយោបាយនៅតំបន់ពិសេសគៀនហៃ ផែនបក្ស និងអង្គការមហាជន នៅតែរក្សាដូចបច្ចុប្បន្នជាដដែល។
អង្គការអាជ្ញាធរមូលដ្ឋាននៅតំបន់ពិសេសគៀនហៃ រក្សាជាដដែលចំនួនការិយាល័យជំនាញ មជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈ និងបញ្ជាការដ្ឋានយោធាតំបន់ពិសេសដូចបច្ចុប្បន្ន។
តាមការសន្និដ្ឋាននឹងបង្កើតអនុតំបន់ចំនួន ០៤ ក្រោមឱវ៉ាទគណៈកម្មាធិការប្រជាជនតំបន់ពិសេស (ប្រហាក់ប្រហែលថ្នាក់ការិយាល័យបច្ចុប្បន្ន) ជាក់ស្តែង៖ អនុតំបន់ហនទ្រែ អនុតំបន់ឡៃសឺន អនុតំបន់អានសឺន និងអនុតំបន់ណាមយូ។

អំពីការតម្រង់ទិសអំពីអង្គការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយនៅតំបន់ពិសេសថូចូវ និងបង្កើតមជ្ឈមណ្ឌលនយោបាយនៅតំបន់ពិសេសមួយ។ រណសិរ្សមាតុភូមិនិងអង្គការមហាជននៃអង្គការក្បាលម៉ាស៊ីននិងចំនួនមុខតំណែងថ្នាក់ដឹកនាំបច្ចុប្បន្នរក្សាជាដដែលដូចបច្ចុប្បន្ន។
អង្គការអាជ្ញាធរតំបន់ពិសេសថូចូវបានរៀបចំឡើងវិញនូវការិយាល័យសេដ្ឋកិច្ចនិងសង្គមក្លាយជាការិយាល័យពីរគឺ ការិយាល័យសេដ្ឋកិច្ច និងការិយាល័យវប្បធម៌ និងសង្គម។ ដូច្នេះ គណៈកម្មាធិការប្រជាជននៃតំបន់ពិសេសមានការិយាល័យជំនាញចំនួន៣ រួមមាន៖ (១) ការិយាល័យក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ (២) ការិយាល័យសេដ្ឋកិច្ច។ (៣) ការិយាល័យវប្បធម៌ និងសង្គម)។ មជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈ។ បញ្ជាការដ្ឋានយោធានៃតំបន់ពិសេស។
រៀបចំអង្គភាពបុព្វហេតុរដ្ឋរបស់តំបន់ពិសេសតាមគោលការណ៍របស់រដ្ឋាភិបាលមជ្ឈិម និងខេត្ត។ តាមការសន្និដ្ឋាននឹងបង្កើតមជ្ឈមណ្ឌលសេវាកម្មចម្រុះមួយ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រថូចូវ (លើមូលដ្ឋានពង្រឹង និងរៀបចំឡើងវិញស្ថានីយសុខាភិបាលនិងបំពេញបន្ថែមមុខងារ ភារកិច្ចស្របតាមបទបញ្ញតិ)។ សាលារៀនច្រើនកម្រិត ដើម្បីឆ្លើយតបតម្រូវការសិក្សា ស្របតាមលក្ខណៈតំបន់ពិសេសថូចូវ និងគៀនហៃ។
ក្រៅពីនេះ កិច្ចប្រជុំថែមទាំងស្តាប់បណ្តាមន្ទីរផ្នែករាយការណ៍ការងារអនុវត្តសាលក្រមរដ្ឋបាលមានសុពលភាព និងរបាយការណ៍ស្តីពីល្បឿនអនុវត្តសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។
ថ្លែងមតិណែនាំកិច្ចប្រជុំ លោក ហូ វ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យស្ថាប័ន និងអង្គភាពនានាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវសាលក្រមរដ្ឋបាលដែលមានសុពលភាពខាងផ្នែកច្បាប់ ដោយធានាថាតាមបទប្បញ្ញត្តិ។
បណ្តាអង្គភាពពាក់ព័ន្ធបានផ្តោតលើការពិនិត្យឡើងវិញ និងអនុវត្តជាបន្ទាន់នូវសាលក្រមដែលតម្រូវឲ្យមានការសម្រេចចិត្តខាងផ្នែករដ្ឋបាល ដោយខិតខំបញ្ចប់ការងារនេះនៅខែធ្នូ។ ចំពោះខ្លឹមសារទាក់ទិននឹងសំណង លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចាត់តាំងស្ថាប័នមានសមត្ថកិច្ច ក្នុងនោះ មន្ទីរហិរញ្ញវត្ថុត្រូវសហការយ៉ាងសកម្មនិងផ្តល់យោបល់លើការធានាប្រភពថវិកាដើម្បីអនុវត្តតាមបទប្បញ្ញត្តិច្បាប់។
អំពីគម្រោងបានកំណត់អំពីអង្គការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ និងមុខងារ ភារកិច្ច និងអំណាចរបស់អាជ្ញាធរនៅតំបន់ពិសេស៖ ភូក្វឹក គៀនហៃ និងថូចូវ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចាត់ឲ្យមន្ទីរមហាផ្ទៃញ្ចប់ជាបន្ទាន់នូវគម្រោងពាក់ព័ន្ឋនឹងអង្គការក្បាលម៉ាស៊ីន។
មន្ទីរមហាផ្ទៃកំពុងផ្តោតលើការបំពេញបន្ថែម និងបញ្ជាក់អំពីមុខងារ ភារកិច្ចរបស់ក្បាលម៉ាស៊ីនថ្មី ហើយឆាប់ផ្តល់យោបល់ដល់គណៈកម្មាធិការប្រជាជនខេត្តឲ្យមានបទជម្រាបទៅគណៈអចិន្ត្រៃយ៍បក្សខេត្ត ដើម្បីសុំយោបល់អំពីគម្រោងដែលបានកំណត់អង្គការក្បាលម៉ាស៊ីននៃតំបន់ពិសេស។ ក្នុងនោះ អនុវត្តបែងចែកក្រុមខ្លឹមសារ ដើម្បីសុំយោបល់ពីមន្ទីរមហាផ្ទៃ ដាក់ជូនរដ្ឋាភិបាលសម្រាប់ការចេញអនុក្រឹត្យក្នុងសមត្ថកិច្ចសម្រាប់អង្គការក្បាលម៉ាស៊ីននៃតំបន់ពិសេសភូក្វឹកនិងគៀនហៃ។ ដោយឡែកតំបន់ពិសេសថូចូវ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្នើ ឲ្យផ្តល់យោបល់លើការស្នើសុំយោបល់ពីគណៈអចិន្ត្រៃយ៍បក្សខេត្តអំពីអង្គការក្បាលម៉ាស៊ីនស្របតាមសមត្ថកិច្ច៕
ប្រែ៖ សំណាង