លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានទៅពិនិត្យជាក់ស្តែងតំបន់កេរដំណែលជាតិភ្នំទឹកជប់
ព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្តទៅពិនិត្យជាក់ស្តែងតំបន់កេរដំណែលជាតិភ្នំទឹកជប់ (ឃុំអានទឹក ស្រុកទ្រីតូន)។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមនិងតំណាងថ្នាក់ដឹកនាំមន្ទីរផ្នែកនានា និងស្រុក ទ្រីតូនចូលរួមនឹងគណៈប្រតិភូ។