ថ្ងៃទី ៩ កក្កដា នៅទីក្រុង កាន់ធឺ សមាគមទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុងបានរៀបចំកិច្ចប្រជុំអបអរសាទរខួបលើកទី ៦៥ឆាំ្ន ទិវាទេសចរណ៍វៀតណាម (៩ កក្កដា ១៩៦០ - ៩ កក្កដា ២០២៥) ភ្ជាប់នឹងកិច្ចប្រជុំគោលដៅទេសចរណ៍គំរូនៅតំបន់វាលទំនាបទន្លេគឺវឡុងលើកទី ៣ - ឆ្នាំ ២០២៥។


ព្រឹត្តិការណ៍មិនត្រឹមតែជាឱកាសដើម្បីរម្លឹកឡើងវិញនូវដំណាក់ផ្លូវរបស់វិស័យទេសចរណ៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងផ្តល់កិត្តិយសដល់បុគ្គល តែថែមទាំងលើកតំកើងបុគ្គល គុណភាព និងកម្លាំងប្រកួតប្រជែងនៃតំបន់វាលទំនាបទន្លេគឺវឡុង ។យោងតាមសមាគមទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុង ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរជាសរុបមកកាន់តំបន់វាលទំនាបទន្លេគឺវឡុងប្រមាណជាង ៣៥ លាននាក់តាមការសន្និដ្ឋាន កើនឡើង ១៧,៦% ធៀបនឹងដំណាលពេលនេះឆ្នាំ២០២៤។ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ២ លាននាក់។ កើនឡើង ៥៣,៤% ធៀបនឹងដំណាលពេលនេះឆាំ្ននេះឆាំ្ន២០២៤។ ភ្ញៀវក្នុងប្រទេសជាង ៣៣ លាននាក់ កើនឡើង ១៦% ធៀបនឹងដំណាលពេលនេះឆ្នាំ ២០២៤។ប្រាក់ចំណូលជាសរុបពីសកម្មភាពទេសចរណ៍មានចំនួនជិត ៥៤ ពាន់ពាន់លានដុង កើនឡើង ៥៤% ធៀបនឹងដំណាលពេលនេះឆ្នាំ ២០២៤។
ថ្លែងមតិក្នុងព្រឹត្តិការ លោកស្រី កាវធីង៉ុកឡាន អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាម បានស្នើថា សមាគមទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុងប្រមូលផ្តុំស្រាវជ្រាវ និងកៀរគរធុរកិច្ច និងសមាជិកដើម្បីផ្លាស់ប្តូរឆ្ពោះក្នុងទិសអភិវឌ្ឍន៍បៃតង និរន្តរភាព ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល អនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងការគ្រប់គ្រង ប្រតិបត្តិការ និងរៀបចំសកម្មភាពទេសចរណ៍ដោយប្រសិទ្ធភាព និងជាក់ស្តែង។បង្កើនសកម្មភាពបង្កើតផលិតផលទេសចរណ៍ថ្មី កម្មវិធីរំញោចទេសចរណ៍ យកចិត្តទុកដាក់ដល់គុណភាពផលិតផល រួមចំណែកបង្កើតនៅរូបភាពតំបន់វាលទំនាបទន្លេគឺវឡុងមេត្រីភាព នាំមកនូវបទពិសោធន៍ថ្មីៗជាច្រើនដល់ភ្ញៀវទេសចរក្នុងប្រទេស និងអន្តរជាតិ។

ក្នុងឱកាសនេះ សមាគមទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុងបានប្រគល់សេចក្តីសម្រេចទទួលស្គាល់ ទទួលស្គាល់ឡើងវិញ និងស្លាកសញ្ញាតំបន់ទេសចរណ៍គំរូតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២៥ ដល់អង្គភាពចំនួន ២៩។ ប្រគល់លិខិតសរសើរចំនួន ៣០ សម្រាប់គោលដៅទេសចរណ៍ សមូហភាព និងបុគ្គលដែលសម្រេចឆ្នើមភារកិច្ចនិងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់មូលដ្ឋាន និងសមាគមទេសចរណ៍តំបន់វាលទំនាមទន្លេគឺវឡុងឆ្នាំ ២០២៥។
យោងតាមនោះ តំបន់ទេសចរណ៍ភ្នំពពាល (ឃុំនុយកាំ ខេត្ត អានយ៉ាង) បានសមាគមទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុងប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់ឡើងវិញ និងផ្លាកសញ្ញា “គោលដៅទេសចរណ៍គំរូនៃតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២៥”។ទន្ទឹមនិងនោះ អង្គភាពក៏មាន កិត្តិយសទទួលបានលិខិតសម្រេចបានឆ្នើមភារកិច្ចនិងសកម្មចូលរួមសកម្មភាពរួមរបស់មូលដ្ឋាន និងសមាគមក្នុងប៉ុន្មានឆាំ្នកន្លងទៅនេះ។ នេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់តំបន់ទេសចរណ៍ភ្នំពពាល ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម ការធ្វើពិពិធកម្មបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ រួមចំណែកយ៉ាងសំខាន់ទៅក្នុងរូបភាពអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពនៃតំបន់និរតី៕
ប្រែ ណារីពៅ