នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅអគារតាំងពិព័រណ៌វប្បធម៌អុកអែវ (ស្រុកថ្វយសឺន ខេត្តអានយ៉ាង)គណគ្រប់គ្រងវត្ថុបុរាណវប្បធម៌អុកអែវ បានបើកជាផ្លូវការនូវព្រឹត្តិការណ៍ “តាំងពិព័រណ៍វត្ថុបុរាណវប្បធម៌អុកអែវ ដែលផ្តល់ជូនដោយប្រជាជន និងបង្ហាញផលិតផលទេសចរណ៍ VR 360 អំពីតំបន់កេរដំណែល ប្រវត្តិសាស្ត្រ បុរាណវិទ្យាអុកអែវ-បាថេ”។
អញ្ជើញចូលរួមមានលោក ង្វៀនថាញ់ហាយ អនុប្រធានមន្ទីរព័ត៌មាន និងសារគមនាគមន៍ លោក ង្វៀន ហ៊ូយៀងប្រធានគណគ្រប់គ្រងកេរដំណែលវប្បធម៌អុកអែវ លោកស្រី ង្វៀនតាំទ្វៀតទ្រិញ អនុប្រធានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ រួមជាមួយសមមិត្តថ្នាក់ដឹកនាំមជ្ឈមណ្ឌលបច្ចេកវិជ្ជាព័ត៌មាន និងសារគមនាគមន៍។តំណាងសាខា Mobifone អានយ៉ាង តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីរួមស្រុកអុកអែវ និងបុគ្គលិក ពលករនៃគណគ្រប់គ្រងកេរដំណែលវប្បធម៌អុកអែវ សមាជិក Mobifone អានយ៉ាង និងសិស្សានុសិស្សនៅលើភូមិសាស្ត្រទីរួមស្រុក។ ព្រឹត្តិការណ៍នេះក្នុងគោលបំណងអបអរសាទរខួបលើកទី ១៩២ឆាំ្នទិវាប្រពៃណីរបស់ខេត្តអានយ៉ាង (ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៨៣២ - ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤) និងខួបលើកទី ១៩ឆាំ្ន ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៥ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤)។
ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញវត្ថុបុរាណដ៏មានតម្លៃចំនួន ២.១១៧ ដែលជាវប្បធម៌អុកអែវ បានផ្តល់ជូនដោយប្រជាជន។ នេះជាឱកាសសម្រាប់សាធារណជនទស្សនានូវវត្ថុបុរាណដែលមានតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ពិសេស ទន្ទឹមនិងនោះក៏យល់បន្ថែមអំពីវប្បធម៌អុកអែវ ដែលជាអរិយធម៌ដ៏ចំណាស់ជាងគេ និងអស្ចារ្យនៅវៀតណាម។
ជាពិសេស ព្រឹត្តិការណ៍នេះក៏បានដាក់បង្ហាញផលិតផលទេសចរណ៍ឆ្លាតវៃ VR 360 ដែលផ្តល់នូវបទពិសោធន៍នៃការរុករកបេតិកភណ្ឌវត្ថុបុរាណវិទ្យាអុកអែវ-បាថេ ក្រោមទស្សនៈបច្ចេកវិជ្ជាឌីជីថល។ តាមរយៈវេទិកាVR 360 ភ្ញៀវអាចទស្សនាកេរដំណែលប្រវត្តិសាស្ត្របានយ៉ាងរស់រវើក សន្សំសំចៃពេលវេលា និងគូសជាគំនូសជំហានដ៏សំខាន់មួយក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ដែលភ្ជាប់នឹងបច្ចេកវិជ្ជាទំនើប។
ផលិតផលនេះវិនិយោគ ដោយមជ្ឈមណ្ឌលបច្ចេកវិជ្ជាព័ត៌មាននិងសារគមនាគមន៍-មន្ទីរព័ត៌មាន និងសារគមនាគមន៍ដើម្បីអភិវឌ្ឍន៍និងបានរួមបញ្ចូលនៅលើវេទិកា ispace.angiangVNនៃគេហទំព័រព័ត៌មានអេឡិចត្រូនិកខេត្ត ដែលធ្វើសកម្មភាពនៅអាសយដ្ឋាន ispace.angiang VN។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំបានសហការជាមួយសាខា Mobifone អានយ៉ាង ប្រគល់អំណោយ ៥០ចំណែក ដែលមានតម្លៃ ១៦ លានដុង ដល់គ្រួសារ ៥០ គ្រួដែលស្ថិតក្នុងស្ថានភាពលំបាកនៅទីរួមស្រុកអុកអែវ។ នេះជាសកម្មភាពជាក់ស្តែងមួយ ដើម្បីចែករំលែក និងគាំទ្រដល់សហគមន៍មូលដ្ឋាន។
ពិព័រណ៍នេះមិនត្រឹមតែដឹងគុណចំពោះការរួមចំណែករបស់ប្រជាជនក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយតម្លៃកេរដំណែល ប្រវត្តិសាស្ត្រ វត្ថុបុរាណវិទ្យាអុកអែវ-បាថេទៅដល់សាធារណជនផងដែរ។ ការរួមបញ្ចូលគ្នានៃការអភិរក្សវប្បធម៌ និងការផ្លាស់ប្តូរឌីជីថលសន្យាថានឹងបើកនូវទិសដៅដើរថ្មី រួមចំណែកលើកកម្ពស់ទេសចរណ៍បេតិកភណ្ឌនៅ អានយ៉ាង។
ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រាវជ្រាវយ៉ាងច្រើនកុះករ តាមរយៈនោះបង្កើនការយល់ដឹងសហគមន៍អំពីតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃខឿនអរិយធម៌អុកអែវ៕
ប្រែ៖ ណារីពៅ