ព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្តទៅពិនិត្យជាក់ស្តែងតំបន់កេរដំណែលជាតិភ្នំទឹកជប់ (ឃុំអានទឹក ស្រុកទ្រីតូន)។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមនិងតំណាងថ្នាក់ដឹកនាំមន្ទីរផ្នែកនានា និងស្រុក ទ្រីតូនចូលរួមនឹងគណៈប្រតិភូ។


បន្ទាប់ពីបានទៅពិនិតសកម្មភាពទេសចរណ៍ជាក់ស្តែងនៅតំបន់កេរដំណែលជាតិទឹកជប់ ធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនទេសចរណ៍អានយ៉ាង (ក្រោមសម្ព័នក្រុមហ៊ុនសៅម៉ៃ) និងស្តាប់នូវសំណើ ញត្តិរបស់ក្រុមហ៊ុន រួមជាមួយនឹងមន្ទីរ និងមូលដ្ឋាន។ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន អង្គភាព និងមូលដ្ឋាន ក្នុងនោះមានក្រុមហ៊ុនទេសចរណ៍អានយ៉ាង ក៏ដូចជា សម្ព័ន្ឋក្រុមហ៊ុនសៅម៉ៃ ក្នុងការអភិរក្ស និងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃតំបន់កេរដំណែលជាតិ ទឹកជប់ ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងទេសចរណ៍ រួមចំណែកសម្រាប់ការអភិវឌ្ឍន៍រួមនៃផ្នែកទេសចរណ៍អានយ៉ាង។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការប្រជាជនស្រុកទ្រីតូន សហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធ ដើម្បីអនុវត្តជាបន្ទាន់នូវការរៀបចំផែនការ តំបន់កេរដំណែលជាតិភ្នំទឹកជប់ ស្របតាមបទប្បញ្ញត្តិ ទន្ទឹមនឹងនោះ អនុវត្តគ្រប់គ្រងកេរដំណែលទៅតាមសមត្ថកិច្ចនិងមជ្ឈការ បង្កើតដំណោះស្រាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងបន្តផ្សព្វផ្សាយអប់រំប្រវត្តិសាស្ត្របដិវត្តសម្រាប់យុវជនជំនាន់ក្រោយនិងប្រជាជនស្រុកទ្រីតូន។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចាត់ឲ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកទ្រីតូន និងក្រុមហ៊ុនភាគហ៊ុនទេសចរណ៍អានយ៉ាង ដើម្បីធានាការគ្រប់គ្រង អភិរក្ស និងពង្រីកតម្លៃនៃតំបន់កេរដំណែលជាតិភ្នំទឹកជប់។ ពិនិត្យមើលឡើងវិញខ្លឹមសារតាមបទបញ្ញតិច្បាប់ (ក្នុងនោះមានច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ឆ្នាំ២០២៤) ដើម្បីសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត ណែនាំអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់កេរដំណែល។
ទន្ទឹមនិងនោះ ស្នើឲ្យក្រុមហ៊ុនទេសចរណ៍អានយ៉ាង សហការជាមួយផ្នែកពាក់ព័ន្ធ និងមូលដ្ឋាន គ្រប់គ្រងតំបន់កេរដំណែលយ៉ាងម៉ឺងម៉ាត់ បង្ហាញពីភាពឧឡារិក និងមិនអនុញ្ញាតឲ្យភ្ញៀវទេសចរចូលរួមទស្សនាមានសកម្មភាពដែលប៉ះពាល់ដល់តម្លៃកេរដំណែល។ក្រៅពីនេះ នៅតាមតំបន់ទេសចរណ៍នានា ត្រូវរៀបចំតារាងស្វែងរកព័ត៌មាន និងកម្មវិធីស្កែន QR កូដ ដើម្បីភ្ញៀវទេសចរអាចស្វែងយល់បន្ថែមអំពីតម្លៃប្រវត្តិសាស្រ្តនៃតំបន់កេរដំណែលជាតិ៕
ប្រែ៖ ណារីពៅ