ព្រឹត្តិការណ៍ពិសេសជាច្រើនបានប្រព្រឹត្តទៅនៅទីក្រុងចូវដុក និងទីរួមខេត្តទិញបៀន

ព្រឹត្តិការណ៍ពិសេសៗដែលប្រព្រឹត្តទៅនៅទីក្រុង ចូវដុក និងទីរួមខេត្តទិញបៀន ខេត្ត អានយ៉ាង បាននាំមកនូវបរិយាកាសដ៏រស់រវើក ទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីមកទស្សនា គោរពបូជា និងរកបទពិសោធន៍។

ពិធីបុណ្យលោកយាយភ្នំស្វាមឆាំ្ន ២០២៥

នៅទីក្រុង ចូវដុក នៅល្ងាចថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​ ២០២៥ (ត្រូវថ្ងៃទី ២២ ខែមេសា ច័ន្ទគតិ) ពិធីបុណ្យ​លោកយាយភ្នំស្វាម បានឈានចូលជាផ្លូវការ តាមរយៈការរៀបចំដង្ហែរូបសំណាកលោកយាយ និងពិធីបុណ្យតាមដងផ្លូវ។ ពិធីបុណ្យលោក​យាយភ្នំ​ស្វាម​ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែឧសភាដល់ថ្ងៃទី ២៤​ ខែឧសភា (ត្រូវនិងថ្ងៃទី ១៤ ដល់ថ្ងៃទី ២៧ ខែ ៤ ច័ន្ទគតិ)។ ពិធីប្រពៃណីជាច្រើនត្រូវបានប្រារព្ធឡើងយ៉ាង​​ឱឡារិក រួមមាន កាត់ដេរសំលៀកបំពាក់ថ្វាយ​លោក​យាយ (ថ្ងៃទី ១៥ ខែ ច័ន្ទគតិ) ពិធីដង្ហែរូបសំណាក​លោកយាយ(ថ្ងៃទី ២២ ខែ ច័ន្ទគតិ) ពិធី​ស្រង់​ទឹកលោកយាយ (ម៉ោង ២៤ យប់ ២៣ និងជិតភ្លឺថ្ងៃ ២៤ ខែ ៤ ច័ន្ទគតិ) ពិធីដង្ហែព្រះរាជក្រឹត្យ​ចូលវត្ត​លោក​​យាយ (ថ្ងៃ២៥ ខែ ៤ ច័ន្ទគតិពិធីឧទ្ទិសបួងសួង និង​ទូង​ស្គ​របើកភពផែនដីថ្មី (ម៉ោង២៤យប់ថ្ងៃទី ២៥ ទាប​ភ្លឺ​ថ្ងៃ ២៦ ខែ៤ ច័ន្ទគតិ) ពិធីបូជា (ម៉ោង ២៤ នៅយប់ថ្ងៃទី ២៥ ទាបភ្លឺថ្ងៃ ២៦ ខែ៤ ច័ន្ទគតិ) ពិធី​ដង្ហែ​ព្រះ​រាជក្រឹត្យទៅដាក់កន្លែងដើមវិញ (ថ្ងៃ ២៧ ខែ ៤ ច័ន្ទគតិ)។ល។

ពិធីបុណ្យលោកយាយភ្នំស្វាមបានអង្គការយូណេស្កូទទួល​ស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ពិធីបុណ្យលោកយាយភ្នំស្វាម បាន អង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការនៅថ្ងៃទី ខែធ្នូ ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នេះគឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិអំពីតម្លៃពិសេសរបស់ពិធីបុណ្យនេះ រួម​ទាំង​ប្រវត្តិសាស្រ្ត វប្បធម៌ និងខាងវិញ្ញាណ។ ពិធីបុណ្យនេះបានបង្កប់នូវលក្ខណៈវប្បធម៌របស់ប្រជាជនតំបន់ទន្លេទឹកភាគនិរតី រួមចំណែកផ្សារភ្ជាប់ជាមួយជីវិតខាងវិញ្ញាណរក្សានូវតម្លៃប្រវត្តិសាស្ត្រនៃមនុស្សជំនាន់មុនក្នុងដំណើរការ“គាស់រាន” តំបន់ដីភាគនិរតីនៃមាតុភូមិ។

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀនអានយ៉ាង

រួមជាមួយនឹងបរិយាកាសពិធីបុណ្យខាងវិញ្ញាណ នៅទីរួមខេត្តទិញបៀន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៥ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទិញបៀនអានយ៉ាង នឹងប្រព្រឹត្តទៅនៅ​តំបន់ឧស្សាកម្ម​ស្វឺនតូ ដោយមានស្តង់ទំនិញជាង ៣៣០ មកពីខេត្ត ក្រុងក្នុង និងក្រៅប្រទេសចំនួន ១៥ ដូចជាទីក្រុងហូជីមិញ​ បារៀវុងតាវ ទៀនយ៉ាង ដុងថាប វិញឡុង គៀន​យ៉ាង រួមជាមួយនិងធុរកិច្ចមកពីប្រទេសកម្ពុជា ថៃជា​ដើម​ បានចែកចេញជាតំបន់៖ ផលិតផល OCOP អាន​យ៉ាង​ផ្តើមអាជីព ផលិតផលពិសេសនៃតំបន់នា​នារបស់វៀតណាម។ធុរកិច្ចអន្តរជាតិ។ តំបន់អាហារ- ល្បែង - សម្តែងវប្បធម៌ជាដើម។

ផ្សារណាត់បើកធ្វើសកម្មភាពពីម៉ោង  ព្រឹកដល់ម៉ោង ១០ យប់ជារៀងរាល់ថ្ងៃ ជាមួយនឹងការចូលទស្សនាដោយឥតគិតថ្លៃពីម៉ោង  ព្រឹកដល់ម៉ោង  រសៀលជារៀងរាល់ថ្ងៃ។មកកាន់ផ្សារណាត់ អ្នក​នឹងអាច​​ចូលទស្សនា ទិញផលិតផល OCOP ផលិតផលពិសេសរបស់អានយ៉ាង និងខេត្ត-ក្រុងផ្សេងៗទៀត។ បណ្តា​ផលិតផលកសិកម្ម និងជលផល ទំនិញប្រើប្រាស់​ និងផលិតផលពិសេសរបស់តំបន់​នានារបស់​វៀត​ណាមទណ្ទឹមនិងនោះក៏មានកន្លែងលក់អាហារ និងនំប្រពៃណី តំបន់ឆាកកណ្តាលវាល ល្បែងកម្សាន្ត និងសកម្មភាពវប្បធម៌សិល្បៈបម្រើភ្ញៀវទេសចរជារៀងរាល់យប់ នាំមកនូវបរិយាកាសទិញទំនិញ កែកម្សាន្ត និងតភ្ជាប់ពាណិជ្ជកម្មដោយប្រសិទ្ធភាពរវាងវៀតណាម និងប្រទេសនានាក្នុងតំបន់។

តំបន់អេកូទេសចរណ៍ព្រៃត្រាស៊ឺ

ចូលរួមជ្រោមជ្រែងរដូវបុណ្យទាន តំបន់ទេសចរណ៍នានា ក៏បានដាក់ចេញកម្មវិធីលើកទឹកចិត្តដ៏ទាក់ទាញជាច្រើន។ ព្រៃស្មាច់ត្រាស៊ឺ - ជាតំបន់អេកូ​ទេសណ៍ដ៏ល្បីឈ្មោះរបស់ទិញបៀន បានផ្តល់​អនុគ្រោះ​ការបញ្ចុះតម្លៃ ៥០% លើសំបុត្រចូលទស្សនាសម្រាប់តែ​ប្រ​ជា​ជនខេត្តអានយ៉ាង (គ្រាន់តែបង្ហាញអត្តសញ្ញាប័ណ្ណ/អត្តសញ្ញាណប័ណ្ណពលរដ្ឋមានអាសយដ្ឋាននៅក្នុងខេត្ត)។តំបន់ទេសចរណ៍ថាមពលពន្លឺព្រះអាទិត្យអានហាវក៏ ផ្តល់ជូននូវការអនុគ្រោះដ៏ទាក់ទាញផងដែរ៖ ទិញសំបុត្រចំនួន ១០ សន្លឹកជូនមួយសន្លឹកនៅពេលទិញដោយផ្ទាល់ និង ទិញ ១០សន្លឹកជូន ២ សន្លឹក​នៅ​ពេល​​ដែលកក់មុន ២ ម៉ោង។

តំបន់ទេសចរណ៍ភ្នំពពាល

នៅទីរួមខេត្ត ទិញបៀន តំបន់ទេសចរណ៍ភ្នំ​ព​ពាល​ (ឃុំ អានហាវ) ក៏កំពុង បានផ្សព្វផ្សាយរូបភាពធម្មជាតិដ៏វិសេសវិសាលដល់ភ្ញៀវទេសចរណ៍ពីទីជិតឆ្ងាយ ជាមួយនឹងទេសភាពដ៏មហាស្កឹមស្កៃ  ត្រីសមុទ្រ​និង​ពពករសាត់អណ្តែតលើវេហា រួមនឹងផ្លូវដើរកម្សាន្ត​គួរ​ឲ្យគយគន់កំពុងរង់ចាំអ្នកមកទស្សនា។ នេះក៏ជា ពេលវេលាដ៏ស័ក្តិសមសម្រាប់រីករាយជាមួយរដូវផ្លែឈើទុំដូចជាទុរេន បឺរ ភ្ញៀវជាដើម ជាពិសេសគឺនំ​ចាក់​អំបែង​បន្លែព្រៃរសជាតិពិតនៃព្រៃភ្នំ។​ 

ក្នុងអាកាសធាតុខែឧសភាដ៏ស្រស់ស្អាត បរិយាកាសពិធីបុណ្យបានសាយភាយពេញតំបន់ភ្នំទាំងប្រាំពីរ​​នៃខេត្តអានយ៉ាង ជាមួយនឹងការវេញបញ្ចូលគ្នា​នូវ​ពណ៌​វប្បធម៌-ពាណិជ្ជកម្មនិងវិញ្ញាណ បាននាំមកនូវកាសជួបជុំពិសេសសម្រាប់អ្នកទេសចរមកកាន់ខេត្តអានយ៉ាង ទទួលយកបទពិសោធន៍អំពីតម្លៃវប្បធម៌ដ៏យូរអង្វែង ជាមួយគ្នា ហើយស្វែងយល់ពីធម្មជាតិដ៏​មាន​ចំ​ណាប់​​អារម្មណ៍ និងតភ្ជាប់ពាណិជ្ជកម្មពោពេញដោយ​សក្តានុពលរវាងតំបន់ និងអន្តរជាតិ៕

ប្រែ៖ ណារីពៅ