អាកាសយានិកក្នុង និងក្រៅប្រទេសជាង៣០នាក់ ប្រជែងថ្វីដៃលើលម្ហអាកាសវាលត្នោតនៅខេត្តអានយ៉ាង

ព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅតំបន់ទេសចរណ៍តាប៉ា -ស្វាយចេក ឃុំនុយតូ ស្រុកទ្រីតូន (អានយ៉ាង) គណកម្មាធិការប្រជាជនស្រុកទ្រីតូនសហការជាមួយនឹងសហព័ន្ឋឆ័ត្រយោងទីក្រុងហូជីមិញ រៀបចំបើកការប្រកួតឆ័ត្រយោងទីក្រុងហូជីមិញបើកទូលាយលើកទី ១ ឆាំ្ន ២០២៥។

ទស្សីយភាពសិល្បះពោពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនួមជាតិខ្មែរតំបន់បៃនូយអានយ៉ាងក្នុងពិធីបើក

នេះជាសកម្មភាពជាក់ស្តែង អបអរសាទរខួបលើកទី ៩៥ឆាំ្នថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី  ខែកុម្ភៈ ឆ្នាំ ១៩៣០ ដល់ថ្ងៃទី  ខែកុម្ភៈ ឆ្នាំ ២​០​​២៥)។ ទន្ទឹមនឹងនោះ ណែនាំ ផ្សព្វផ្សាយរូបភាពអំពីធម្មជាតិ វប្បធម៌ និងមនុស្សទ្រីតូន និយាយដោយឡែក និង​អានយ៉ាងនិយាយរួម ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តជាតិ។

ប្រតិភូចូលរួមពីធីបើកការប្រកួត

ដោយមានប្រធានបទ ការចុះចតដ៏ស្រស់ស្អាត” ការប្រកួតកីឡាឆ័ត្រយោងទីក្រុងហូជីមិញលើកទី ឆ្នាំ ២០​២៥ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅតំបន់ទេសចរណ៍ តាប៉ា -ស្វាយ​ចេក ឃុំ នុយតូ ស្រុកទ្រីតូន

ការប្រកួតនេះបានប្រមូលផ្តុំអាកាសយានិកជាង ៣០ នាក់មកពីក្លឹបឆ័ត្រយោងក្នុងប្រទេស​និង​អន្តរ​ជាតិ​​ នៅក្នុងពិធីបើកការប្រកួត អាកាសយានិកបានសម្តែង​ការហោះហើរ Paramotor រួមមាន ជិះឆ័ត្រយោង​មានម៉ូទ័រ លើកទង់ជាតិ បញ្ចេញផ្សែងជាដើម នៅលើលម្អអាកាស បានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកពីក្នុង និងក្រៅខេត្ត អានយ៉ាង មកទស្សនា និងទទួលបទពិសោធន៍។

អាកាសយានិកសម្តែងឆ័ត្រយោងមានម៉ូទ័រ​នៅតំបន់​ទេ​ស​​ចរណ៍តាប៉ាស្វាយចេក ឃុំនូយតូ ស្រុកទី​តូន​ខេត្ត​អាន​យ៉ាង

លោក វ៉ថាញ់ទ្វឺន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន ប្រធានគណៈកម្មការរៀបចំការប្រកួតបានមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលការប្រកួតកីឡាឆ័ត្រយោងខ្នាតធំថ្នាក់ជាតិបានប្រារព្ធឡើងនៅស្រុកទ្រីតូន និយាយដោយឡែក អានយ៉ាងនិងតំបន់​​វាលទំនាបទន្លេគឺវឡុងនិយាយរួម។ តាមរយៈ​នោះ​ ជួយឲ្យមូលដ្ឋានណែនាំ និងផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតអំពីធម្មជាតិ វប្បធម៌ មនុស្សនៃតំបន់ដី ទ្រីតូន ទៅដល់ភ្ញៀវទេសចរក្នុង និងក្រៅខេត្ត។ លើស​ពី​នេះ ក៏ជាឱកាសមួយដើម្បីអញ្ជើញធុរកិច្ច និងវិនិយោគ​​គិន មកសហការកសាងទេសចរណ៍ទ្រីតូន ក្លាយជាគោលដៅសុវត្ថិភាព និងទាក់ទាញ។

លោក វ៉ថាញទ្វឺន អនុប្រធានគណកម្មា​ធិការប្រជា​ជន​ស្រុក​ទ្រីតូន ថ្លែងមតិក្នុងពិធីបើកការប្រកួត

លោក វ៉ថាញទ្វឺន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូន បានឲ្យដឹងថា ជាមួយនឹងស្ថានភាពភូមិ​សាស្ត្រ អាកាសធាតុ និងទេសភាពធម្មជាតិដ៏អស្ចារ្យ ទ្រីតូនគឺជាកន្លែងសមស្របក្នុងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍បែបផ្សងព្រេង ក្នុងនោះមានឆ័ត្រយោងដែលជាកីឡាធ្វើសញ្ជ័យផ្ទៃមេឃ ជួយឲ្យរាល់គ្នាស្វែងយល់ បទពិសោធន៍ និងសាកល្បងខ្លួនឯង តាម​រយៈ​នោះក្រឡាការសុបិន ហោះហើរលើមេឃ ក្លាយជាការពិត។

លោក ឡាំក្វាងគ្វី អនុប្រធាន អគ្គលេខាធិ​ការស​ហព័ន្ឋ​កី​ឡា​​ឆ័ត្រយោងទីក្រុងហូជីមិញ ថ្លែងមតិក្នុងពី​ធីបើក​ការ​ប្រកួត

លោក ឡាំក្វាងគ្វី អនុប្រធាន និងជាអគ្គលេខា​ធិ​ការ​សហព័ន្ធកីឡាឆ័ត្រយោងទីក្រុង ហូជីមិញ មានប្រសាសន៍ថា ការប្រកួតកីឡាឆ័ត្រយោងទីក្រុងហូជីមិញលើក​​ទី១ ឆ្នាំ២០២៥ មិនត្រឹមតែជាឱកាសសម្រាប់អ្នកបើកយន្តហោះ អ្នកដែលស្រឡាញ់ និងចូលចិត្តកីឡាឆ័ត្រយោងបង្ហាញពីទេព្យកោសល្យ ភាពប៉ិនប្រសប់ ជាក់​លាក់​ក្នុងការផ្តើមហោះនិងចុះចតនីមួយៗនោះទេ ថែម​ជា​​ឱកាសដើម្បីកីឡាករមកពីក្លឹបនានាក្នុង​ប្រទេស និង​អន្ត​រជាតិជុំគ្នាផ្លាស់ប្តូរ រៀនសូត្របទពិសោធន៍ ដើម្បីជំរុញ​​ការអភិវឌ្ឍន៍កីឡានេះនៅទីក្រុងហូជីមិញ អាន​យ៉ាង​​​និយាយដោយឡែក និងប្រទេសទាំងមូលនិ​យា​យ​រួម​ផងដែរ។ ទន្ទឹមនិងនោះ ការប្រកួតក៏បានស្វែងរកអ្នកមានទេពកោសល្យ និងអញ្ជើញចូលរួមក្រុមជម្រើស​អា​កាសយានិកឆ័ត្រយោងទីក្រុងហូជីមិញ ដើម្បីចូលរួមស៊ីហ្គេមលើកទី៣៣ ដែលធ្វើឡើងនៅប្រទេសថៃក្នុងខែធ្នូ ឆ្នាំ២០២៥នេះ

គណកម្មការរៀបចំការប្រកួតជូនទង់អនុស្សាវរីយ៍និងផ្កា​ដល់កិឡាករដែលចូលរួមការប្រកួត
ប្រជាជនច្រើនកុះករមកទស្សនានិងគាំទ្រអាកាសយានិក​ឆ័ត្រយោង

អាកាសយានិកបង្ហាញពីបច្ចេកទេសជិះឆ័ត្រយោងលើលម្ហអាកាសលើវាលត្នោតតាប៉ា មុន​ពេលចុះ​ចតនៅ​លានប្រណាំងគោនៅតំបន់ទេសចរណ៍តាប៉ាស្វាយចេក​ ឃុំនូយតូ ស្រុកទ្រីតូន ខេត្តអានយ៉ាង

ក្រៅពីនេះ ក្នុងអំឡុងពេលនៃការប្រកួតកីឡាឆ័ត្រយោងទីក្រុងហូជីមិញលើកទី  ឆ្នាំ ២០២៥ ប្រ​ព្រិត្ត​ឡើង​ គណៈកម្មាធិការប្រជាជនស្រុកទ្រីតូន នឹងរៀបចំស្តង់តាំងបង្ហាញផលិតផលពិសេស ផលិតផល OCOP និងបណ្តាស្តង់ម្ហូបប្រចាំតំបន់ទ្រីតូន។ រៀបចំល្បែងប្រជាប្រិយដូចជា៖ ទូលក្អមយកទឹក ទាញព្រ័ត្រ លោតបាវ កម្មវិធីសិល្បះរបស់ជនជាតិខ្មែរជាដើម ដើម្បីបម្រើភ្ញៀវទេសចរ រួមចំណែកបង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវ​ទេសចរមូលដ្ឋាន៕

ប្រែ៖ ណារីពៅ