ចើម៉ើយបូកសរុបអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍នៅឃុំកោះគូឡាវយៀងចំនួន៣

ព្រឹកថ្ងៃទី ១៦ មិថុនា គណៈកម្មាធិការប្រជាជនស្រុកចើម៉ើយ បានរៀបចំសន្និបាតបូកសរុបការងារអនុវត្តកម្មវិធីសកម្មភាព ១២-CTr/HU របស់គណៈអចិន្ត្រៃយ៍បក្ខភាគស្រុក ស្តីពី “ការអភិវឌ្ឍន៍ទេសចរណ៍នៅឃុំកោះគូឡាវយឿងចំនួន ៣ នៃស្រុក ចើម៉ើយ ដល់ឆ្នាំ ២០២០ ជាមួយនឹងទិសដៅដល់ឆ្នាំ ២០៣០”។

ទិដ្ឋភាពសន្និបាត
លោក ង្វៀន ទ្រុងថាញ់ អនុប្រធានមន្ទីរវប្បធម៌ កីឡា​និង​ទេសចរណ៍ថ្លែងមតិក្នុងសន្និបាត
ប្រគល់លិខិតសរសើរដល់សមូហភាព
ប្រគល់លិខិតសរសើរដល់បុគ្គល
លោក វ៉ មិញណាង អនុប្រធានគណកម្មាធិការ​ប្រជា​ជន​​ស្រុកចើម៉ើយ សង្ខេបសន្និបាត

លោក វ៉ មិញណាង អនុប្រធានគណៈកម្មាធិការប្រ​​ជាជនស្រុក ប្រធានគណៈណែនាំអភិវឌ្ឍន៍អេកូទេ​​រណ៍គូឡាវយៀង ស្រុកចើម៉ើយ ធ្វើអធិបតី​ភាព​សន្និ​បាត។ លោក ង្វៀនទ្រុងថាញ អនុប្រធាន​មន្ទីរ​វប្បធម៌ កីឡា និងទេសចរណ៍ អញ្ជើញចូលរួម។  

ជាមួយនឹងលក្ខធម្មជាតិអំណោយផល មាន​ទី​សការៈគោរពបូជាសាសនា ជំនឿ និងចំការជាច្រើន  ដើ​​ម្បីអភិវឌ្ឍន៍ទម្រង់អេកូទេសចរណ៍សហគមន៍ និងទេស​​ចរណ៍ខាងវិញ្ញាណ។ ដូច្នេះ ការឆ្លង​ផែនការ​រៀប​ចំ​ការអភិវឌ្ឍន៍ទេសចរណ៍ឃុំគូឡាវឡាវយៀងចំនួន ៣ របស់​ក្រុមប្រឹក្សាប្រជាជនខេត្ត គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍នៅទីនេះ តាមរយៈនោះ ការ​ងារ​អភិវឌ្ឍន៍ទេសចរណ៍ មានភាពរីកចម្រើន​ជា​បណ្តើរ​ៗ​ និងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា។ ប៉ុន្តែ បើ​តាមការវាយតម្លៃរួម ការអភិវឌ្ឍន៍ទេសចរណ៍នៅទីនេះនៅមានកម្រិតជាច្រើន៖ ប្រព័ន្ធមូលដ្ឋាន​សេវាម្ហូបអាហារ និងកន្លែងស្នាក់នៅមានលក្ខណៈតូចតាច។ សេវាកម្មទេសចរណ៍ផ្សេងទៀតមិនទាន់បានបង្កើតឡើងទេ មានការខ្វះខាតកន្លែងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍។ មិនទាន់​មាន​គម្រោង​សំខាន់ៗ​បាន​វិនិយោគ​ដើម្បី​ពង្រីក​សក្ដានុពល និង​ភាព​ខ្លាំង​របស់​មូលដ្ឋាននោះ​ទេ

“នាពេលខាងមុខ មូលដ្ឋានចាំបាច់ត្រូវតែផ្សព្វ​ផ្សាយ​ខ្លាំងក្លានិងអនុវត្តមានប្រសិទ្ធភាពនូវគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ឃុំកោះគូឡាវយៀងចំនួន ៣ និងមានដំណោះស្រាយអំពីយន្តការ គោលនយោបាយដើម្បីទាក់ទាញ និងផ្តល់អាទិភាពដល់ធុរកិច្ចមកបណ្តាក់ទុនក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍និង រៀបចំ​ឡើង​វិញ​នូវ​ផែនការតំបន់ចំការទេសចរណ៍ និងតំបន់​កេរដំ​ណែល​ប្រវត្តិសាស្ត្រ​ជាដើម” -លោក វ៉ មិញណាង អនុប្រធានណៈ​​កម្មាធិការប្រជាជនស្រុកចើម៉ើយចែករំលែក

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុក ចើ​ម៉ើយ បានប្រគល់ប័ណ្ណសរសើរដល់សមូហភាព​ចំ​នួន​ ៨ក្រុម និងបុគ្គលចំនួន ៨រូប ដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដំណាក់កាល ២០១៧ - ២០២៤

ប្រែ៖ ណារីពៅ