ភ្ញៀវទេសចរណ៍ជាង ៧៧១ពាន់នាក់មកកាន់ខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆាំ្នថ្មីវៀតណាម២០២៥

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍អានយ៉ាង បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរមកទស្សនាកម្សាននៅតំបន់កម្សាន្តនានានៅក្នុងខេត្តអានយ៉ាង ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ (ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៥ នៃបុណ្យចូលឆាំ្នថ្មី) សម្រេចបានប្រមាណ ៧៧១ពាន់នាក់តាមការសន្និដ្ឋាន កើនឡើង ០,៤% ធៀបនឹងដំណាលពេលនេះឆ្នាំ ២០២៤។

វត្តលោកយាយភ្នំស្វាម។ រូបថត៖គេហទំព័រព័ត៌មានអេឡិចត្រូនិកខេត្តអានយ៉ាង 
អ្នកទេសចរទៅទស្សនាព្រៃស្មាច់ត្រាសឺ។ រូបថត៖ គេហទំ​ព័រព័ត៌មានអេឡិចត្រូនិកខេត្តអានយ៉ាង 

ចំនួនភ្ញៀវដែលមកស្នាក់នៅត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧.២៣៩នាក់ កើនឡើង ១១,​៣%​ធៀបនឹង​ដំណាលពេលនេះឆ្នាំ ២០២៤ ក្នុងនោះភ្ញៀវអន្តជាតិ​​មានចំនួន ១.៥៦៤នាក់ កើនឡើងចំនួន ៣៧៩ នាក់ ធៀបនឹងដំណាលពេលនេះឆ្នាំ ២០២៤ចំនួនភ្ញៀវដែលអាស្រ័យដោយធុរកិច្ចទេសចរណ៍លើភូមិសាស្ត្រ​ខេត្តបានបម្រើប្រមាណ ១.៤៩៥នាក់ កើនឡើង ៤,​៣%​ធៀបនឹងដំណាលពេលនេះឆ្នាំ ២០២៤

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ឆ្នាំ ២០​២​៥​​ បណ្តាតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានា​បាន​វិនិយោគយ៉ាងសកម្មក្នុងការជួសជុលមូលដ្ឋានសម្ភារៈ កែលម្អទេសភាព សម្អាតបរិស្ថានឡើងវិញរួមបញ្ចូល​​នឹង​ការអភិវឌ្ឍន៍សេវាកម្មម្ហូបអាហារ និងការទិញទំនិញចម្រុះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងកាសបុណ្យ​ចូល​ឆាំ្ន៕ 

ប្រែ៖ ណារីពៅ