នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅច្រាំងទន្លេ កៃឡឹន ឃុំ ហ្គោក្វាវ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រារព្ធពិធីបើកមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ខ្មែរខេត្តអានយ៉ាងលើកទី ១៧ ឆ្នាំ ២០២៥។ អញ្ជើញចូលរួមពិធីនេះមានលោក ឡាំមីញថាញ់ អនុលេខាបក្ខភាគខេត្តអានយ៉ាង។ លោក ង្វៀនថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត។ លោក ឡេវ៉ាន់ភឿកនិងលោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត និងបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។



មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ ជនជាតិខ្មែរខេត្តអានយ៉ាងលើកទី ១៧ ឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (ត្រូវនឹងថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែ៩ ច័ន្ទគតិ) ក្នុងឱកាសពិធីបុណ្យអកអំបុក ដែលជាពិធីបុណ្យដ៏ធំមួយក្នុងឆ្នាំរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូង។
ពិធីបុណ្យអកអំបុកបានប្រារព្ធឡើងនៅចុងរដូវច្រូតកាត់ ដើម្បីបង្ហាញពីការដឹងគុណដល់ព្រះច័ន្ទ ដែលជាទេវតាធម្មជាតិ ជួយដល់ប្រជាជនក្នុងការការពាររដូវកាល អាកាសធាតុអំណោយផល នាំមកនូវផល្លានុផលល្អ និងភាពរុងរឿងដល់ភូមិស្រុក។
ពិធីបុណ្យឆ្នាំនេះបានរៀបចំឡើងដោយសកម្មភាពជាច្រើននៃពិធីបុណ្យ និងពិធីលេងកម្សាន៖ ពិធីសំពះព្រះខែ ផ្សារណាត់ពាណិជ្ជកម្ម និងការណែនាំផលិតផលមូលដ្ឋាន ការដាក់តាំងបង្ហាញរូបភាព និងវត្ថុបុរាណរបស់ជនជាតិខ្មែរ។ ការតាំងពិព័រណ៌ ការបង្ហាញ និងណែនាំសៀវភៅ។ ការប្រកួតទូកប្រទីបស្អាត។ សកម្មភាពកីឡាដូចជា៖ ពានរង្វាន់បាល់ទាត់បុរស ពានរង្វាន់បាល់ទះ ពានរង្វាន់តេក្វាន់ដូ។ ជាពិសេស ចំណុចពិសេសនៃមហោស្រពគឺពានរង្វាន់ទូក ង បុរស និងបុរស នារីសហការ សម្តែងសិល្បៈ និងមហោស្រពសិល្បៈប្រពៃណីខ្មែរខេត្តអានយ៉ាង ឆ្នាំ ២០២៥។
សកម្មភាពរបស់មហោស្រពនេះត្រូវបានព្យាករថានឹងទាក់ទាញមនុស្សប្រមាណពី ២០០ពាន់ទៅ ២៥០ ពាន់នាក់មកពីក្នុង និងក្រៅខេត្តចូលរួម។

ថ្លែងមតិបើកមហោស្រព លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអះអាងថា ពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរជារៀងរាល់ឆ្នាំ គឺជាសកម្មភាពវប្បធម៌ប្រពៃណីដ៏មានអត្ថន័យធំធេង និងជាក់ស្តែង ដើម្បីថែរក្សា លើកតម្កើងនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី និងថែទាំជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរក្នុងខេត្ត។
ពិធីបុណ្យនេះ ក៏ជាឱកាសមួយសម្រាប់ជនរួមជាតិទូទៅនិយាយរួម និងជនរួមជាតិខ្មែរភាគខាងត្បូងនិយាយដោយឡែក លើកកម្ពស់ទំនួលខុសត្រូវចំពោះវប្បធម៍ប្រពៃណី ពង្រឹងកម្លាំងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិសុខការពារជាតិ និងធានាការអនុវត្តដោយជោគជ័យនូវគោលដៅ និងភារកិច្ចនៃសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ដាក់ចេញ។
តាមរយៈសកម្មភាពនៃពិធីបុណ្យនេះ ដើម្បីលើកតម្កើង ផ្សព្វផ្សាយ ណែនាំតម្លៃវប្បធម៌របស់ជនជាតិខ្មែរនៅក្នុងខេត្តជាមួយសហគមន៍ក្នុងទូទាំងប្រទេស ដើម្បីឲ្យប្រជាជនគ្រប់ជនជាតិមានឱកាសជួបជុំ ផ្លាស់ប្តូរ និងចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា។ បង្កើតនូវសាមគ្គីភាព ផ្សារភ្ជាប់រវាងជនជាតិក្នុងនិងក្រៅខេត្ត។
តាមរយៈនោះ ផ្សព្វផ្សាយរូបភាពនៃពិធីបុណ្យវប្បធម៌របស់មូលដ្ឋានទៅដល់ភ្ញៀវទេសចរណ៍ក្នុង និងក្រៅខេត្ត។ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរក្នុងនិន្នាការសមាហរណកម្មនៃប្រទេស។ បង្កើតលក្ខខណ្ឌជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែរក្សាជីវភាពសម្ភារៈ និងស្មារតីថ្ងៃកាន់តែល្អប្រសើជាងសម្រាប់ប្រជាជន ដើម្បីជនរួមជាតិខ្មែររួមជាមួយប្រទេសទាំងមូលឈានចូលយុគសម័យថ្មី ដែលជាយុគសម័យឈានឡើងរបស់ជនជាតិ។



បន្ទាប់ពីពិធីបើក ពិធីបុណ្យបានប្រព្រឹត្តទៅពានរង្វាន់ប្រណាំងទូក ង ចម្ងាយ ៨០០ម៉ែត្របុរស ១.២០០ម៉ែត្របុរស និង ៨០០ម៉ែត្របុរសនិងនារីទាក់ទាញមនុស្សរាប់ពាន់នាក់មកទស្សនា និងអបអរសាទរ៕
ប្រែ៖ ណារីពៅ