អានយ៉ាងអភិវឌ្ឍទេសចរណ៍ជាតិ និងអន្តរជាតិ

អានយ៉ាងតែងតែទាក់ទាញភ្ញៀវទេសចរដោយភាពប្លែកពិសេស និងភាពទាក់ទាញរបស់ធម្មជាតិ បេតិកភណ្ឌ បរិយាកាសវប្បធម៌។ល។ ដើម្បី “ផ្នែកឧស្សាហកម្មគ្មានផ្សែង" ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តខិតខំលើកកម្ពស់គុណភាពទម្រង់និងផលិតផលទេសចរណ៍ជាលំដាប់ជាតិនិងអន្តរជាតិ។

របៀបវារៈពិធីបុណ្យលោកយាយភ្នំស្វាម

ពង្រីកសក្តានុភាព ប្រៀបខ្លាំង

នាយកមន្ទីរទេសចរណ៍ខេត្តអានយ៉ាង បានឲ្យដឹងថា៖ ក្រោយពេលរួមបញ្ចូលគ្នា អានយ៉ាង ក្លាយជាភូមិសាស្ត្រដ៏ធំមួយដែលប្រមូលផ្តុំធនធានចម្រុះពីវាលរាប កោះសមុទ្ទ ព្រៃភ្នំ ព្រំដែនរហូតដល់ទន្លេទឹកតំបន់វាលរាបទន្លេគឺវឡុង។ ការរួមបញ្ចូលគ្នានេះមិនត្រឹមតែពង្រីកតំបន់ធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងបង្កើតឲ្យអានយ៉ាង នូវរមណីដ្ឋានជាច្រើនដែលមានផលិតផលទេសចរណ៍ល្បីឈ្មោះក្នុងប្រទេស និងលើពិភពលោក ដូចជា៖ ភូក្វុក បានកំណត់ទីតាំងជាមជ្ឈមណ្ឌល សេវាកម្ម ទេសចរណ៍អេកូឡូស៊ីគុណភាពខ្ពស់ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សមុទ្ទ និងកោះលំដាប់ជាតិ និងអន្តរជាតិ។ ហាទៀន - គៀនលឿង - គៀនហៃ បានស្គាល់ជាមួយទេសចរណ៍អេកូឡូស៊ីសមុទ្ទកោះ ដែលផ្សារភ្ជាប់នឹងគោលដៅវប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្ររបស់ខេត្ត។ វិញតេ-ភ្នំស្វាមល្បីឈ្មោះអំពីទេសចរណ៍ខាងវិញ្ញាណនឹងវត្តលោកយាយភ្នំស្វាម តំបន់ទេសចរណ៍ភ្នំពពាល។ ឧទ្យានជាតិអ៊ូមិញធឿង ឧទ្យានជាតិភូក្វុក និងព្រៃស្មាច់ ត្រាសឺ បានគេស្គាល់ដោយប្រព័ន្ធអេកូឡូស៊ីព្រៃឈើចម្រុះ និងសម្បូរបែប ល្បីឈ្មោះដោយទម្រង់ទេសចរណ៍អេកូឡូស៊ីព្រៃឈើ និងទេសចរណ៍អេកូឡូស៊ីផ្សារភ្ជាប់នឹងកេរដំណែលប្រវត្តិសាស្ត្របដិវត្ត។ ទេសចរណ៍អេកូឡូស៊ីផ្សានឹងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។

សម្រស់ដ៏ស្គឹមស្គៃលើកំពូលភ្នំពពាល

ដោយកំណត់ច្បាស់ពីការលំបាក និងបញ្ហាប្រឈម ផ្នែកទេសចរណ៍ខេត្តអានយ៉ាងបានផ្សព្វផ្សាយយ៉ាងសកម្មនូវដំណោះស្រាយជាច្រើន ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារទេសចរណ៍ឡើងវិញ ផ្លាស់ថ្មីការងារជំរុញ និងទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ធ្វើថ្មីផលិតផលទេសចរណ៍ក្នុងទិសដៅពិពិធកម្ម និងបង្កើនភាពទាក់ទាញ។ គោលដៅទេសចរណ៍ថ្មីៗជាច្រើនបានវិនិយោគ ប្រព័ន្ធមូលដ្ឋានសម្ភារៈបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យទេសចរណ៍បានកែលម្អច្បាស់លាស់។ អាស្រ័យហេតុនេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្តារឡើងវិញ និងមានកំនើនកើនឡើងយ៉ាងឆាប់រហ័ស។

ភ្ញៀវទេសចរស្វែងយល់ផ្សារអណ្តែតឡុងស្វៀន
ភ្ញៀវទេសចរទស្សនាព្រៃស្មាច់ត្រាសឺ

បន្ទាប់ពីរួមបញ្ចូលគ្នាអង្គភាពរដ្ឋបាល ពេល​នេះ អាន​យ៉ាង មាន​សក្ដា​នុភាពអភិ​វឌ្ឍ​ទេស​ច​​រណ៍ ដោយ​មាន​ពិធីបុណ្យវប្បធម៌ប្លែកៗ និង​ច្រើនសណ្ឋាន​។ ហើយ​​មានអាថ៌កំបាំងនៃព្រៃភ្នំ និង​សម្រស់​ដ៏​បរិ​សុទ្ធ​នៃ​សមុទ្ទ​កោះ។នេះជាឱកាសសម្រាប់ខេត្តអានយ៉ាង ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ស្វែងយល់​បទ​ពិសោធន៍ និង​ទស្ស​​នាដោយការស្នាក់​នៅ​បាន​យូរជាង។​ គ្រួសារ​លោក​ ​ ង៉ោថាញ់ហៃ ដែលជាអ្នក​ទេស​ច​​រ​មកពីទី​ក្រុង​ហូ​​ជី​​មិញ ទើបតែបានទៅទស្ស​នា​ស្វែងយល់​បទ​ពិ​សោធ​ន៍ " ថ្ងៃ  យប់នៅ អានយ៉ាង ជាមួយ​នឹង​គោល​ដៅទេសចរណ៍ពិសេសរបស់មូលដ្ឋាន ដូចជា៖ វត្ត​លោកយាយភ្នំស្វាម ព្រៃស្មាច់ត្រាសឺ ហាទៀន​និង​ភូ​ក្វុក​។ល។ បង ថាញហៃ បានចែករំលែកថា៖ឥឡូវ​នេះ​ ​អានយ៉ាង មានគោលដៅទេសចរណ៍​ដ៏ទាក់​ទាញ​ជា​ច្រើន​ចាប់តាំងពីលើភ្នំ រហូតដល់ក្រោមសមុទ្ទ និង​មាន​មុខម្ហូបឆ្ងាញ់ៗ។​ជឿជាក់ថា យើងខ្ញុំនិង​វិលត្រ​ឡប់​មកវិញម្តងទៀតដើម្បីស្វែងយល់ បន្ថែមទៀត​អំពីតំ​បន់​ទេស​ចរណ៍នៅស្រុកស្រែចំការនិងទន្លេទឹកនេះ ក្នុង​រយៈ​​​ពេលដ៏ឆាប់បំផុត”។

បង្កើតគោលដៅមេត្រីភាព និងផលិតផលទេសចណ៍​ពិ​សេស​​

ជាមួយនឹងការវិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សេដ្ឋ​កិច្ច និងសេវាកម្មទេសចរណ៍ ភូក្វុក​កំពុង​ប្រែ​ខ្លួន​ក្លាយ​​ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទេសចរណ៍អន្តរជាតិ ជា​​មួយនឹងរមណីយដ្ឋានសម្រាកលម្ហែកាយ​លំដាប់​ខ្ពស់​​ មានកន្លែងកម្សាន្តទំនើប និង​សេវា​កម្ម​ទេស​ចរ​ណ៍​លំ​​​​ដាប់​ពិភពលោក កំពុងបំពេញបាន​តម្រូវ​ភ្ញៀវ​ប្រ​ណីត​លំ​​ដាប់​ខ្ពស់ សម្រាប់គ្រួសារ និងមិត្តយុវវ័យ។ ជា​រៀង​រាល់​​ឆ្នាំ កោះ​នេះ​​ទាក់ទាញភ្ញៀវទេសចរក្នុង និង​ក្រៅ​ប្រ​ទេស​​រាប់​លាន​នាក់មកទស្សនា និង​សម្រាក​លម្ហែ​កាយ​។​ លោក Daniel Jason ដែលជាអ្នក​ទេសចរជន​ជាតិ​អង់​គ្លេសបានចែករំលែក ថា "ខ្ញុំគិតថានេះជា​កន្លែង​ដែល​​គ្រួសារខ្ញុំអាចត្រឡប់មកវិញជារៀងរាល់ឆ្នាំ។ ភូ​ក្វុក​​ស្អាត់ណាស់ ពិតជាស្រស់ស្អាតណាស់។ ខ្ញុំពិត​ជា​ចូល​ចិត្តទេសភាពដ៏ស្រស់ស្អាតពីឆ្នេរសមុទ្ទ ហើយក៏រិត​តែចូលចិត្តស្វែងយល់បទពិសោធន៍ពីសេវាកម្មនៅទីនេះ"។បង Daniel Jason ទេសចរជន​ជាតិ​អង់​គ្លេស​​​ចែករំលែក។

ភូក្វុក ជាគោលដៅដ៏ឧត្តុងឧត្តមរបស់​ភ្ញៀវទេសចរ​ក្នុងប្រទេសនិងអន្តរជាតិមកទស្សនានិងសម្រាកលម្អែ

ខេត្តអានយ៉ាង ផ្តោតលើការកសាងភូក្វុក ក្លាយ​ជា​មជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍អេកូឡូស៊ី​សមុទ្ទ​និង​កោះគុណភាពខ្ពស់លំដាប់ជាតិនិងអន្តរជាតិ សម្រេ​ច​បានគោលដៅភ្ញៀវទេសចរណ៍អន្តរជាតិជាង  លាន​​នាក់នៅឆ្នាំ ២០៣០។ តាមរយៈនោះ បង្ហាញ​ពី​ការ​​ប្តេជ្ញាចិត្តនយោបាយខ្ពស់របស់បក្ខភាគខេត្ត ស​ហ​ការ​ជាមួយនឹងការតម្រង់ទិស​អភិវឌ្ឍទេសចរណ៍បៃតង ចីរភាពយោងតាមសេចក្តីសម្រេចចិត្តមហាសន្និបាតរបស់បក្ស ដោយសង្កត់ធ្ងន់ពីតួនាទីទេសចរណ៍ ជា វិស័យ​សេដ្ឋ​កិច្ចមុខព្រួញ រួមចំណែក ដល់ការបំបែ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់​នៅ​របស់​ប្រជាជន។ លោក ង្វៀន វូខាក់ហ្វី អនុប្រ​ធាន​ប្រ​ចាំ​ការសម្ព័ន្ឋសមាគមទេសចរណ៍ខេត្តអានយ៉ាង បាន​មាន​ប្រសាសន៍ថាមិនត្រឹមតែបញ្ឈប់នៅត្រឹម​ផលិត​ផល​ទេសចរណ៍ដែលមានស្រាប់ប៉ុណ្ណោះទេ ភូក្វុក​ថែម​ទាំង​ជាទីកន្លែងរៀបចំ APEC ២០២៧ ដោយ​មាន​គម្រោងយុទ្ធសាស្ត្រជាច្រើនកំពុងបានផ្សព្វផ្សាយខ្លាំងក្លា។

ភ្ញៀវទេសចរអន្តរជាតិមកទេសចរណ៍ភូក្វុក

លោក ង្វៀនទ្រុងទ្រឹក នាយករងមន្ទីរ​ទេសច​រ​ណ៍​​ខេត្តអានយ៉ាង បានឲ្យដឹងថា៖ ក្នុងរយៈពេល ខែ​ដើម​ឆ្នាំ ២០២៥ ខេត្តអានយ៉ាង បាន​ស្វាគ​ម​ន៍​ភ្ញៀវ​ទេស​ចរជិត ២០ លាននាក់។ ក្នុងនោះ តំបន់ពិ​សេស​ភូ​ក្វុក​ ស្វាគមន៍ភ្ញៀវទេសចរបានជាង , លាននាក់ ភ្ញៀវ​អន្តរជាតិជាង , លាននាក់ ចំណូលទេស​ច​រ​ណ៍​​សរុបជាង ៥១ ពាន់ពាន់លានដុង។ ​ ជាពិសេសកោះ​ពេជ្យ” ភូក្វុក ស្វាគមន៍ភ្ញៀវឥណ្ឌាបានប្រមាណ ៩៦​ពាន់នាក់ ភ្ញៀវម៉ាឡេស៊ី ៣៦ពាន់នាក់។ លោក ង្វៀន​ ទ្រុងថាញ់ បានមានប្រសាសន៍ថាទីផ្សារ​ទេសច​រណ៍អន្តរជាតិជាជនឥស្លាមកំពុងមកភូក្វុកទេសចរណ៍កាន់​តែកើនឡើង និងព្យាករកើនឡើងខ្លាំង​នាពេល​ខាង​មុខ​។ ដូច្នេះ មន្ទីរទេសចរណ៍ ស្នើសម្ព័ន្ឋ​សមាគម​ទេស​ចរណ៍អានយ៉ាង និងបណ្តាធុរកិច្ចផ្គត់ផ្គង់​ជំរុញ​ខ្លាំង​ការ​ឃោ​ស​នា និងសកម្មសិក្សាស្វែងយល់ ដើម្បីទទួល​បាន​បទ​បញ្ញត្តិស្តីពីវិញ្ញាបនប័ត្រ Halal សម្រាប់​បម្រើ​ប្រជា​ជន​ឥ​ស្លាម រួមចំណែកបង្កើនចំនួនភ្ញៀវ​ទេសច​រ​ឥស្លាម​មក​កាន់អានយ៉ាង”។ លោក ត្រាន់វ៉ាន់តាន់គឿង នា​យក​ក្រុមហ៊ុនទទួលខុសត្រូវមានកំហិតហាឡាល ជាតិ​​​​វៀតណាមចែករំលែកថា៖ “ស្តង់ដារបស់ ជន​ជាតិ​​ឥស្លាមគឺមានលក្ខណៈប្លែកពីគេ ចាប់​តាំង​ពី​វប្ប​ធម៌​ ពីវិធីទំនាក់ទំនង អាកប្បកិរិយា អាហារ ការ​បរិ​ភោគ​ បន្ទប់សណ្ឋាគារហាឡាល ដែលគោរព​តាម​ច្បាប់​ឥ​ស្លាម​ជាដើម។ តាមរយៈស្តង់ដារខាងលើ អាជី​វ​កម្ម​នៅ​ភូ​ក្វុក ដែលស្វាគមន៍ទីផ្សារអតិថិជននេះ ត្រូវភ្ជាប់​ជា​មួយគ្នាដើម្បីធានាបានលក្ខណៈវិនិច្ឆ័យហាឡាល បម្រើ​អតិថិជនកាន់តែប្រសើរឡើង”។

កសាងពាណិជ្ជសញ្ញាទេសចរណ៍លំដាប់អន្តរជាតិ

ខេត្ត អានយ៉ាង ខិតខំដល់ឆាំ្ន ២០៣០ ស្វាគ​មន៍​ភ្ញៀវ​ទេសចរចំនួន ៣៩, លាននាក់ ជាមួយ​នឹង​ភ្ញៀវ​អន្តរ​ជាតិជាង  លាននាក់ ដោយចំណូលសរុបចំនួន ១០​៨​.៤៥០ ពាន់លានដុង។ ទន្ទឹមនឹងនោះ គឺ​ជា​ភូមិ​សាស្ត្រមួយក្នុងចំណោមភូមិសាស្ត្រទេសចរណ៍សំខាន់ៗ​របស់​វៀតណាម ក្លាយជាគោលដៅទេសច​រណ៍ដ៏​ទាក់​ទាញ មានពាណិជ្ជសញ្ញាអត្តសញ្ញាណ​ដោយ​ឡែក​។​ ដល់ឆាំ្ន ២០៥០ អានយ៉ាង​ជាគោល​ដៅ​ទេស​ច​រ​ណ៍​សមុទ្ទកោះលំដាប់អន្តរជាតិ លជា មជ្ឈមណ្ឌល​ទេស​ចរណ៍បៃតងរបស់តំបន់ ធានាអភិវឌ្ឍន៍ចីរភាព អភិ​វឌ្ឍន៍ផ្អែកលើសហគមន៍ និងពង្រីកតម្លៃ​ប្រវត្តិ​សាស្ត្រ​ និងវប្បធម៌របស់មូលដ្ឋាន។

យោងតាមលោក ប៊ុយក្វុកថៃ ដើម្បីអនុវត្ត​ការ​ងារ​​នោះបានល្អ ផ្នែកទេសចរណ៍ខេត្តបន្ត​ផ្លាស់ថ្មី​ការ​ងារ​​ផ្សព្វផ្សាយ ជំរុញនិងកំណត់ទីតាំងពាណិជ្ជ​សញ្ញា​ទេស​ចរណ៍របស់ខេត្ត។ទន្ទឹមនឹងនោះ បង្កើនការ​តភ្ជាប់​​តំ​បន់​ជាមួយទីក្រុងហូជីមិញ និងបណ្តាខេត្ត​តំបន់វាល​ទំ​នាប​ទន្លេគឺវឡុង។ ជំរុញកិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ​ជា​មួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តា​ប្រ​ទេស​មាន​សក្តានុភាពទីផ្សារភ្ញៀវទេសចរណ៍ តាម​រយៈ​ផ្សា​រ​ណាត់​ទេសចរណ៍អន្តរជាតិ និងព្រឹត្តិការណ៍ APEC ២០​២៧។

ទន្ទឹមនិងនោះ តម្រង់ទិសអភិវឌ្ឍផលិត​ផល​ទេស​ចរណ៍ ក្នុងទិសដៅទាញយកភាពខ្លាំង​អំពីធនធាន​ធម្ម​ជាតិ និងឆ្លៀតទាញយកអត្ថប្រយោជន៍​ពីឱ​កាស​លេចធ្លោនិងឧត្តមភាពប្រកួតប្រជែងភ្ជាប់ជាមួយនឹងការ​ពង្រីក​តម្លៃបេតិកភណ្ឌ និងអត្តសញ្ញាណ​វប្បធម៌​ជាតិ​។​ បង្កើនការគ្រប់គ្រងសកម្មភាពទេសចរណ៍ មើលសំ​ខាន់​លើការធានាសន្តិសុខ សុវត្ថិភាពសម្រាប់​ភ្ញៀវ​ទេស​ចរ​ លើកកម្ពស់គុណភាពសេវាកម្មនៅ​តាមគោល​ដៅ​ទេស​ចរណ៍នានា។

បង្កើតបណ្តាញសមាសភាពចូលរួមក្នុងដំណើរការ​ផ្លាស់​ប្តូរទេសចរណ៍បៃតង ជំរុញខ្លាំងការផ្លាស់​ប្តូរ​ឌី​ជី​ថល​ អនុវត្តបច្ចេកវិជ្ជាព័ត៌មាន បង្កើតបរិយាកា​ស​ទេស​​ចរណ៍សុវត្ថិភាព អរ្យធម៌ មេត្រីភាព រួម​ចំណែក​លើក​កម្ពស់កេរ្តិ៍ឈ្មោះ និងរូបភាពទេសចរណ៍​អាន​យ៉ាង​ លើទីផ្សារវៀតណាម និងអន្តរជាតិ។

ខេត្តបង្កើនការងារបណ្តុះបណ្តាល និងអភិវឌ្ឍ​ប្រ​​ភព​ធន​ធានមនុស្ស ទាំងគុណភាព និងបរិមាណ ធា​នា​មានតុល្យភាពក្នុងការរចនាសម្ព័ន្ធវិជ្ជាជីវៈ និង​ចំ​ណេះវិជ្ជាបណ្តុះបណ្តាលឆ្លើយតតម្រូវការអភិវឌ្ឍរបស់ផ្នែកទេសចរណ៍ និងសមាហរណកម្មអន្តរជាតិ។

ជាពិសេសខេត្តត្រូវបញ្ចប់នូវ ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធបម្រើដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងទិសស្របគ្នា ទំនើប ធានានូវការតភ្ជាប់អន្តរតំបន់ អន្តរផ្នែក ជាពិសេសគឺការតភ្ជាប់ចរាចរណ៍ដ៏ងាយស្រួលរវាងអាកាស​យានដ្ឋាន កំពង់ផែសមុទ្ទ ចំណតនាវាជា​មួយ​មជ្ឈ​ម​​ណ្ឌ​លទេសចរណ៍សំខាន់ៗ និងបណ្តាតំបន់​ទេស​ចរ​ណ៍​មានសក្តានុពល។ល។

លោក ប៊ុយក្វុកថៃ នាយកមន្ទីរទេសចរណ៍ខេត្ត អាន​​យ៉ាង បានមានប្រសាសន៍ថា “ទេសចរណ៍បន្តបញ្ជាក់​​ពីតួនាទី និងជំហរពីមួយថ្ងៃទៅ​មួយថ្ងៃកាន់​តែ​​ច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺ​ជា​​កម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ តាម​​រយៈសកម្មភាពទេសចរណ៍ អាចភ្ជាប់ទំនិញ និងផ្សព្វផ្សាយវប្បធម៌ពិសេសរបស់ខេត្តអានយ៉ាងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ​ភ្ញៀវ​ទេស​ចរអន្តរជាតិដែលមកដល់ខេត្តអានយ៉ាងមិនត្រឹមតែទទួលបានបទពិសោធន៍ទេសភាព និងវប្បធម៌​ប៉ុ​ណ្ណោះទេ ថែមទាំងអាចទទួលបានផលិតផល OCOP របស់មូលដ្ឋាននៅនឹងគោលដៅផងដែរ។

ដំណាក់កាល ២០២១-២០២៥ ខេត្តអានយ៉ាង បានស្វាគមន៍ ភ្ញៀវទេសចរជាង ៨០,៨ លាននាក់​មក​ទស្សនា ក្នុងនោះមានភ្ញៀវអន្តរជាតិជិត ៣,៥ លាននាក់។ ចំណូលសរុបពីទេសចរណ៍​សម្រេច​បាន​ ១៤២.៨០៤ ពាន់លានដុងតាម​ការសន្និ​ដ្ឋាន​

ប្រែ៖ ណារីពៅ