ព្រឹកថ្ងៃទី ០៧ វិច្ឆកា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងធ្វើអធិបតីភាពកិច្ចប្រជុំដោះស្រាយការលំបាកនិងបញ្ហាជាប់ពាក់ព័ន្ឋនៅតំបន់ទេសចរណ៍ភ្នំស្វាម(ទីរួមខេត្តទិញបៀន)។លោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណ ផ្នែកខេត្តនិងទីរួមខេត្តទិញបៀនក៏អញ្ជើញចូលរួមផងដែរ។
ភ្នំពពាលមានកម្ពស់ប្រហែលជា ៧១០ ម៉ែត្រធៀបនឹងកម្រិតទឹកសមុទ្រ ជាមួយនឹងលក្ខខណ្ឌធម្មជាតិអំណោយផល ទេសភាពធម្មជាតិ អាកាសធាតុត្រជាក់ និងទីរមនីដ្ឋាននានាតែងតែទាក់ទាញអ្នកទេសចរពីទីជិតឆ្ងាយ។ ក្រៅពីនេះ នៅមានដើមឈើហូបផ្លែពិសេសតំបន់បៃនូយទៀត។ មានទីតាំងអំណោយផលខ្លាំងក្នុងការរៀបចំដំណើរទេសចរណ៍ និងផ្លូវទេសចរណ៍របស់ខេត្ត តភ្ជាប់ងាយស្រួលជាមួយទម្រង់ទេសចរណ៍សម្បូរបែប និងចម្រុះជាច្រើន លក្ខណៈពិសេសមានតែនៅក្នុងខេត្ត អានយ៉ាង និងតំបន់វាលទំនាបទន្លេគឺវឡុង។
រយៈពេលកន្លងទៅ មូលដ្ឋានតែងតែខិតខំប្រឹងប្រែង និងសហការជាមួយស្ថាប័ននិងអង្គភាពពាក់ព័ន្ធ ធុរកិច្ច និងវិនិយោគគិន ដើម្បីផ្សព្វផ្សាយនូវដំណោះស្រាយជាច្រើន ធានាបាននូវការគ្រប់គ្រង អាជីកម្មជាអតិបរមាពីសក្តានុពលនៃភ្នំពពាល។ ប៉ុន្តែដោយសារស្ថានភាពប្រជាជន សកម្មភាពអាជីវកម្ម សេវាកម្មទេសចរណ៍ ការងារគ្រប់គ្រងដីធ្លី ការពារ និងអភិវឌ្ឍន៍ព្រៃឈើ សង់សំណង់ខុសច្បាប់ និងការបំពុលបរិស្ថានជាដើម បានបង្កការលំបាកជាច្រើនក្នុងការគ្រប់គ្រង រក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ហើយពិតជាមិនទាន់បង្កើតបានបរិយាកាសល្អបំផុត សម្រាប់ទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ ដើម្បីទាញយកសក្តានុពល និងអត្ថប្រយោជន៍របស់ភ្នំពពាលប្រកបដោយប្រសិទ្ធភាព។
បន្ទាប់ពីបានស្តាប់ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក និងទីរួមខេត្តទិញបៀន ស្តីពីការលំបាក និងបញ្ហាជាប់ពាក់ព័ន្ឋនៅតំបន់ទេសចរណ៍ភ្នំពពាល លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានស្នើឲ្យស្ថាប័ន អង្គភាព និងមូលដ្ឋានចាំបាច់ត្រូវតែអនុវត្តឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវតាម បទប្បញ្ញត្តិច្បាប់សម្រាប់សកម្មភាព៖ អភិវឌ្ឍន៍ទេសចរណ៍ ទាក់ទាញវិនិយោគនិងការពារព្រៃឈើ។ មន្ទីរវ្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយនិងមន្ទីរមហាផ្ទៃ គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀនរួមនឹងស្ថាប័នពាក់ព័ន្ធ សេនាធិការ ដល់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការផ្ទេរគណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពពាល ពីមជ្ឈមណ្ឌលជំរុញ ពាណិជ្ជកម្មនិង វិនិយោគទៅក្រោមឱវ៉ាទគណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន។ ទន្ទឹមនឹងនោះ លើកកម្ពស់គុណភាពសកម្មភាពរបស់គណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពពាល លើគ្រប់វិស័យ ដូចដែលបទបញ្ញតិបានចែងនៅក្នុងច្បាប់។ មន្ទីរធនធានធម្មជាតិ និងបរិស្ថាន មន្ទីរស្ថាបនកម្ម មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីរួមខេត្តទិញបៀន។ ផ្សព្វផ្សាយនូវដំណោះស្រាយជាបន្ទាន់ ដើម្បីវាស់វែង កំណត់វិសាលភាព ព្រំប្រទល់ និងបែងចែកដីគ្រប់គ្រងនៅមូលដ្ឋាន។ទីរួមខេត្តទិញបៀន ត្រូវប្រញាប់រៀបចំផែនការកំណត់តំបន់ទេសចរណ៍ភ្នំពពាល ហើយបន្តស្រាវជ្រាវ និងសេនាធិការអំពីការតាំងទីលំនៅថ្មីសម្រាប់គ្រួសារប្រជាជនក្នុងលក្ខខណ្ឌអនុញ្ញាត។ មន្ទីរផែនការ និងវិនិយោគបន្តអំពាវនាវវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងនោះរួមទាំងការទាញយកសក្តានុភាព និងប្រៀបខ្លាំងរបស់ភ្នំពពាលមានប្រសិទ្ធភាព។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់សម្គាល់ថា បណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋានបន្តអនុវត្តសេចក្តីប្រកាសអំពីការសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តស្តីពីការបង្កើនការគ្រប់គ្រងដីធ្លី សណ្តាប់ធ្នាប់សាងសង់ និងសណ្តាប់ធ្នាប់សោភ័ណភាពទីក្រុង។ ជាពិសេស ត្រូវដោះស្រាយម៉ឹងមាត់ការរំលោភបំពានឲ្យបានតឹងរ៉ឹងតាមបទប្បញ្ញត្តិនៃច្បាប់ មិនទុកឲ្យមានរឿងថ្មីកើតឡើង៕
ប្រែ៖ ណារីពៅ