ទៅអូរឡឹមដាល់អំបុកក្នុងឱកាសសំពះព្រះខែនិងអកអំបុក

មោទនភាពអំពីរបរធ្វើអំបុកប្រពៃណី ក្នុងឱកាសអកអំបុកឆាំ្ននេះ អាជ្ញាធរមូលដ្ឋានជុំ អូរឡឹម (ខេត្តអានយ៉ាង) បានបង្កើតបរិយាកាស បុកអំបុកដ៏អ៊ូអរក្នុងសហគមន៍ ណែនាំពីលក្ខណៈពិសេសនៃរបរផងនិងទាំងសង្ឃឹមថា បើកចេញនូវកន្លែងលេងវប្បធម៌ដែលអាចរក្សាបានជាប្រចាំដើម្បីស្វាគមន៍ភ្ញៀវទេសចរមកទស្សនាឃុំវីរៈភាពផង។

អំបុកបានជនរួមជាតិខ្មែរត្រៀមក្នុងពិធីបុណ្យអកអំបុកដើម្បីនឹកទៅដល់គុណព្រះចន្ទ

លក្ខណៈវប្បធម៌ដ៏អស្ចារ្យ

​ថ្ងៃ​ពេញ​បូណ៌មខែកត្តិក ឬខែវិច្ឆិកាជា​រៀង​រាល់​ឆ្នាំ គឺជាពេលវេលាប្រជាពលរដ្ឋ​ខ្មែរ​ចាប់​ផ្ដើម​ច្រូត​ស្រូវ ដោយមានជំនឿ ចិត្តស្មោះស្ម័គ្រ និងសម្តែង​ការដឹងគុណទៅដល់ព្រះច័ន្ទនឹងដឹងគុណទៅដល់ទេវតាដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី អាកាស​ធាតុ​អំ​ណោយ​​ផលធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួល​​ផលកសិកម្មបានច្រើន ទន្ទឹមនិងនោះ បួងសួង​សុំ​សុខ​​ភាពមាំមួន សម្បូរធូរធារ និងសុខសន្តិភាពដល់​គ្រប់ក្រុមគ្រួសារ ជនរួមជាតិខ្មែរបានប្រគល់នូវជំនឿនេះ​ទៅ​លើគ្រាប់ស្រូវដំណើបដើមរដូវ។ 

​បងប្អូនបានយកស្រូវដំណើបទុំថ្មីទៅលីង ហើយបុក​ជាអំបុក រួចអុំយកអង្កាមចេញស្អាត ដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់។ នេះជាឱកាសសម្រាប់អ្នកទាំងអស់គ្នាបានរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាក្នុងការផលិត រីករាយជាមួយតែ អំ​បុក​ និងមើមបន្លែផ្លែឈើដែលដាំដោយខ្លួនឯង។

បញ្ហានេះ ក៏ មានអត្ថន័យអប់រំកូនចៅអំពីស្មារតី​ពល​កម្មផលិត សាមគ្គីភាពក្នុងភូមិស្រុក កោតសរសើរ​របរ​ប្រពៃណី ស្រូវទឹកដែលបាននាំមកនូវភាពរុងរឿង និងសុភមង្គលក្នុងសហគមន៍។ តាមយៈនោះ ពិធីអក​អំ​បុក​បានក្លាយជាលក្ខណៈវប្បធម៌ដ៏អស្អារ្យ​របស់​ជនរួម​ជាតិ​​ខ្មែរ។

ពិធីបុកអំបុកបានរៀបចំឡើងជាលើកដំបូងនៅឃុំអូរឡឹម

ការធ្វើអំបុកគឺជារបរប្រពៃណីរបស់ជនរួមជាតិខ្មែរនៅឃុំអូរឡឹម ប៉ុន្តែជំនាន់យុវជនបច្ចុប្បន្ននេះមិនសូវ​មាន​អ្នកណាដឹងទេ។ លោកពូ ចៅសុខសា រស់នៅភូមិភឿកឡុក គឺជាសិប្បករមួយរូប ដែលប្រកបរបរដាល់​អំ​បុក​នេះ ជិត៥០ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ គាត់​ដាល់​មួយថាំង(ពី ២០គីឡូក្រាមទៅ២៧គីឡូក្រាម) ដំណើបស្រស់ធ្វើអំបុកចែកចាយទៅអ្នកលក់ដុំនៅទីក្រុងកាន់ធើ ទីក្រុងហូជីមិញ និងសង្កាត់ឡុងស្វៀន

ក្នុងអំឡុងពេលកើតមានរោគរាតត្បាតកូវីដ-១៩ ការធ្វើអំបុកត្រូវបានអាក់ខាន រួចហើយផលិតមាន​បន្តិច​បន្តួច​រហូតមកដល់បច្ចុប្បន្ន។ លោកពូសោកស្ដាយថា៖ កាលពីមុន មានគ្រួសារជាច្រើនធ្វើអំបុក ក្រោយមក ថយ​ចុះនៅត្រឹម ១៥គ្រួសារ ឥឡូវនេះគឺអត់ច្បាស់ មានអ្នកចេះបុកអំបុកដែរ តែមិនធ្វើជាប្រចាំទេ បានប្តូរទៅធ្វើការងារផ្សេង ដើម្បីចិញ្ចឹមជីវិត” វិញហើយ

ដំណាក់កាលលីងដំណើប រែងនិងអុំអំបុកបន្ទាប់ពីបុក

យោងតាម​ព្រឹទ្ធាចារ្យ​នៅ​ឃុំ​អូរឡឹម​បាន​ឲ្យ​ដឹងថា មុខរបរ​ធ្វើអំបុក​ត្រូវ​បាត់បង់​ជា​បណ្តើរៗ ដោយសារ​វត្ថុធាតុដើម​សម្រាប់​ធ្វើ​ជាស្រូវដំណើបស្រែប្រាំងវាកម្រ។ ស្រូវ​ដំណើបស្រែលើមានរយៈពេលលូតលាស់ពី ៣-៤ខែ មិនស្មើគ្នាដូចស្រូវធុងណុងសព្វថ្ងៃនេះទេ ស្រូវស្រែ​ប្រាំង​ត្រូវកណ្តុរ៍កាត់បំផ្លាញ មិនបានផល ប៉ះពាល់ដល់​ប្រាក់ចំណូល និងជីវភាពរបស់បងប្អូន

ថ្វីត្បិតតែរបរធ្វើអំបុកមានសភាពស្ងាត់ធៀបនឹងពី​មុន ប៉ុន្តែបើនិយាយពីល្ខណៈវប្បធម៌របស់សហគមន៍ ជន​រួមជាតិខ្មែរវិញ បងប្អូននៅអូរឡឹមមានមោទនភាពយ៉ាង​​ខ្លាំង ហើយសង្ឃឹមថានឹងមានឱកាសអភិវឌ្ឍរបរ​ឡើង​វិញ

ដំណើបក្រោយពីបុក លាយជាមួយស្ករ​ទឹក ដូងទុក​ឲ្យ​ទុក​ ចូលជាតិស្ងុយផ្អែម កាន់តែក្រអូបទាក់ទាញ

អភិរក្សវប្បធម៌សហគមន៍

ឆ្នាំ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ឃុំ​អូរឡឹម​បាន​រៀបចំ​ការ​ប្រកួត​បុកអំបុក។ សហគមន៍ខ្មែរនៅតាមភូមិ​ស្រុក​បានមក​ជួបជុំ​គ្នា​នៅ​មណ្ឌល​ឃុំ​ដើម្បី​បង្ហាញពី​ជំនាញ​ដោយ​ក្តី​រំភើប​រីករាយ។ សប្បាយព្រោះបាន​ឃើញ​ទិដ្ឋភាព​ដ៏​អ៊ូអរ​នៃ​ការ​រៀប​ចំ​ពិធី​ថ្វាយ​​ព្រះ​ច័ន្ទ។ប្បា​​​ព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​មាន​ចិត្ត​ចង់​ចេះ​ចង់​ដឹងនិង​ត្រេកអរគាំទ្រនៅពេល​មើល​​បុកអំបុក។សប្បាយ​ព្រោះ​ការ​ប្រកួត​នេះ​មិន​មែន​មានតែ​ភូមិមួយ​ប៉ុណ្ណោះ​ទេ គឺ​បាន​ប្រមូល​ផ្តុំ​គ្រប់​ភូមិ សាលារៀន និងមាន​ការ​ចូល​រួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ យុវជនផងដែរ បានបង្កើតជា​បរិយាកាស​​កក់ក្តៅ និង​មានន័យ។

ក្រុមប្រកួតសាលាអានទឹក ក្នុងការគាំទ្រដ៏ផុលផុសពី​សិស្សា​នុសិស្ស

អ្នកស្រី នាង សំបូ អនុប្រធានគណៈកម្មាធិការប្រ​​ជាជនឃុំអូរឡឹម មានប្រសាសន៍ថា ឃុំអូរឡឹម​ទាំង​មូល​ មានជនរួមជាតិខ្មែររស់នៅ ៦៥% មានពិធីបុណ្យវប្បធម៌ពិសេសៗជាច្រើនដែលគួរតែយកចិត្តទុកដាក់រក្សា និងអភិរក្ស។ ក្នុង​នោះ ពិធីបុណ្យអកអំ​បុក ឬ​ហៅ​ថា ពិធីបុណ្យសំពះ​ព្រះ​ខែ មាន​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ដ៏​រឹងមាំ បាន​ជនរួមជាតិរៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។

អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ មូលដ្ឋានបានយកចិត្តទុកដាក់ជាពិសេស​​​ចំពោះគម្រោងទី៦៖ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍”។

ផលិតផលអំបុកបម្រើភ្ញៀវទស្សនារីករាយក្នុងការប្រកួត

អ្នកស្រី នាង សំបូ មានប្រាសាសន៍ថា៖  ពីភាព​​ជោគជ័យនៃការប្រកួតលើកទី១ នៅឆ្នាំក្រោយ យើង​ខ្ញុំមានគម្រោងពង្រីកទ្រង់ទ្រាយ ដាក់ល្បែងប្រជាប្រិយបន្ថែមទៀត ដើម្បីទាក់ទាញ បង្កើតជាបរិយាកាសរីករាយ អបអរសាទរ លក្ខណៈពិសេសនៃពិធីបុណ្យ​អក​អំ​បុក​។មូលដ្ឋានក៏បានតម្រង់ទិស នាពេលខាងមុខ ជំ​រុញ​បងប្អូនឲ្យធ្វើស្រូវដំណើបស្រែប្រាំង ពង្រឹង​ឡើងវិញ​ក្រុម​ដាល់អំបុកក្នុងភូមិរបរ (ពី ១០ ទៅ ១៥នាក់) បង្កើតលក្ខណៈអំណោយផលសម្រាប់អ្នកមកទស្សនានិងទទួលបទពិសោធន៍”។

សិល្បៈសម្តែងស្គរឆៃយ៉ាំរបស់ជនរួមជាតិខ្មែរឃុំអូរឡឹម

បុកអំបុកគឺជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​មួយ​របស់​ជនជាតិ​ខ្មែរ​នៅ​ភាគខាងត្បូង។នៅឃុំ អូឡឹម​ក៏មាន​សិល្បះ​សម្តែងយីកេ សិល្បះសម្តែងស្គរឆៃយ៉ាំ​ ភ្លេង​ពិណ​ពេទ្យ ពិធីប្រណាំងគោ បានទទួលស្គាល់ជាបេតិ​កភណ្ឌ​វប្បធម៌អរូបីជាតិ។

នៅលើភូមិសាស្ត្រឃុំ មានបឹងដ៏ស្រស់ស្អាត តំបន់​កេរដំណែលប្រវត្តិសាស្ត្របដិវត្តន៍ ទីតាំងថតរូប និង​ទស្សនាជាដើម ទាក់ទាញភ្ញៀវទេសចរជាច្រើន​មក​ទស្ស​នា​។ មូលដ្ឋានបានព្យាករថានឹងដាក់​សកម្ម​ភាព​ប្រ​​ពៃ​ណីដែលពោពេញទៅដោយអត្តសញ្ញាណខ្មែរ​ក្លា​យ​ជាផ្នែក​មួយនៃដំណើរកម្សាន្តដែលអ្នកទេសចរ​មក​​ដល់​​តំបន់ដីវីរភាពអូរឡឹមនាពេលឆាប់ៗនេះ៕

ប្រែ៖ ណារីពៅ