ក្នុងឱកាសរម្លឹកកខួបលើកទី ៥០ ឆាំ្នទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ – ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) តំបន់ទេសចរណ៍ព្រៃស្មាច់ត្រាសឺ (ទីរួមខេត្តទិញបៀនខេត្តអានយ៉ាង) នាំឲ្យភ្ញៀវទេសចរណ៍នូវបទពិសោធន៍ដ៏ប្លែក និងពោពេញទៅដោយអារម្មណ៍រំជួល នៅពេលដែលទស្សនាទម្រង់រថក្រោះ៣៩០ ដែលជានិមិត្តរូបជ័យជម្នះនៃប្រវត្តិសាស្ត្រធម្មជាតិទាំងស្រុង។ រថក្រោះ ៣៩០ ដើមបានដាក់តាំងបង្ហាញនៅទីក្រុងហាណូយ។
នៅវេលាម៉ោង ១០ និង ៤៥ នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះលេខ ៣៩០ នៃកងអនុសេនាធំលេខ ៤ កងវរសេនាតូចលេខ ១ កងពលតូច ២០៣ (រថក្រោះពាសដែក) បានទង្គិចធ្លាក់ក្លោងទ្វារធំនៃវិមានឯករាជ្យ (Dinh Độc Lập) ដែលជាសញ្ញានៃនាទីផ្តួលរលំរបបអាយ៉ង រំដោះភាគខាងត្បូងទាំងស្រុង និងការបង្រួបបង្រួមជាតិ។
ដោយមានបំណងចង់នាំយកនិមិត្តសញ្ញារឿងព្រេងនិទាននោះឲ្យកាន់តែជិតស្និទ្ធជាមួយប្រជាជន និងភ្ញៀវទេសចរ ក្រុមហ៊ុនភាគហ៊ុនទេសចរណ៍អានយ៉ាង (របស់ក្រុមហ៊ុនសៅម៉ៃ) បានខិតខំប្រឹងប្រែងសាងទម្រង់រថក្រោះ ៣៩០ នៅតំបន់ទេសចរណ៍ព្រៃស្មាច់ត្រាសឺពីដើមឫស្សីធម្មជាតិចំនួន ១៨០ដើម ។
ទម្រង់រថក្រោះមានវិមាត្រគួរឲ្យចាប់អារម្មណ៍: ប្រវែង ៤,៨ម៉ែត្រ ទទឹង ២.០ម៉ែត្រ កម្ពស់ ១,៧ ម៉ែត្រ និងទម្ងន់រហូតដល់ទៅ ១,៧តោន។ រាល់ចំណុចលម្អិតបានរចនាយ៉ាងល្អិតល្អន់ ដោយសោភ័ណភាពខ្ពស់។ សម្ភារៈឬស្សីបានជ្រើសរើសមិនត្រឹមតែដោយសារតែភាពស្និទ្ធស្នាលជាមួយនឹងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជានិមិត្តរូបនៃសាមគ្គីភាព ខ្ជាប់ខ្ជួន មាំមួន និងមិនខ្លបខ្លាចរបស់ប្រជាជនវៀតណាមផងដែរ។


ជាពិសេស ទម្រង់រថក្រោះ ៣៩០ បានដាក់តាំងនៅជាប់នឹងកន្លែងថតរូប “ទីក្រុងព្រាប” ដែលជាតំបន់លេចធ្លោមួយនៅក្នុងព្រៃស្មាច់ត្រាសឺ ដែលជាជម្រកត្រីចាបព្រាបរាប់ពាន់ក្បាល ដែលជានិមិត្តរូបនៃក្តីប្រាថ្នាចង់បានសន្តិភាព សេរីភាព និងអភិវឌ្ឍន៍។
ថ្ងៃបុណ្យ ៣០ ខែមេសា ឆ្នាំនេះ តំបន់ទេសចរណ៍ព្រៃស្មាចត្រាសឺ មិនត្រឹមតែជាគោលដៅដ៏ល្អសម្រាប់សម្របខ្លួនទៅក្នុងធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរម្លឹកដល់ប្រវត្តិសាស្ត្រវីរភាព ផ្តួចផ្តើមនូវមោទនភាពជាតិ និងផុសគំនិតរស់នៅភាពវិជ្ជមានទៅដល់ភ្ញៀវទេសចរម្នាក់ៗ៕
ប្រែ៖ ណារីពៅ