ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យឡើងវិញការងាររៀបចំពិធីរម្លឹកខួបលើកទី ២០០ឆាំ្ន ជីកបញ្ចប់ព្រែកវិញទេ (១៨២៤ - ២០២៤)

ព្រឹកថ្ងៃ ០៦ វិច្ឆកា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ដឹកនាំគណប្រតិភូការងារខេត្តអញ្ជើញទៅត្រួតពិនិត្យល្បឿន ត្រួតពិនិត្យឡើងវិញការងាររៀបចំពិធីរម្លឹកខួបលើកទី ២០០ឆាំ្នជីកបញ្ចប់ព្រែកវិញទេ។លោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណ ផ្នែក ខេត្តនិងគណអចិន្ត្រៃបក្ខភាគទីក្រុងចូវដុកអញ្ជើញចូលរួមផងដែរ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង ត្រួតពិនិត្យជាក់ស្តែងការងារត្រៀម​រៀប​ចំ​ព្រឹ​ត្តិ​​ការណ៍

ទិដ្ឋភាពនៃកិច្ចប្រជុំការងារ

បណ្តាអង្គភាព មូលដ្ឋានថ្លែងមតិអំពីការងារត្រៀម​បម្រុង​រៀបចំព្រឹត្តិការណ៍
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ថ្លែងមតិណែនាំសម័យប្រជុំ

យោងតាមនោះ សិក្ខាសាលាវិទ្យាសាស្ត្រ​ថ្នាក់​ជាតិ​ “២០០ ឆ្នាំជីកបញ្ចប់ព្រែកវិញទេ - តម្លៃប្រវត្តិសាស្ត្រ និងចក្ខុវិស័យនាពេលអនាគត នឹងប្រព្រឹត្តទៅនៅ​​ម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា នៅសាល​ប្រជុំបក្ខភាគទីរួមខេត្តចូវដុក និងផ្សាយផ្ទាល់លើវេទិកាឌីជីថលរបស់វិទ្យុ ទូរទស្សន៍អានយ៉ាង និងស្ថានីយ៍ទូរទស្សន៍។ ពិធីរម្លឹកខួបលើកទី ២០០ឆាំ្នជីក​បញ្ចប់​ព្រែកវិញទេ(១៨២៤២០២៤) រម្លឹកខួបលើកទី ១៩៨​ឆាំ្នទិវាមរណភាពរបស់លោកយាយ ចូវធីទេ (១៨​២៦​២០២៤) នឹងបានប្រព្រឹត្តទៅនៅម៉ោង  យប់ ថ្ងៃទី​ ១៤ ខែវិច្ឆិកា នៅមណ្ឌលទេសចរណ៍ជាតិភ្នស្វាម (សង្កាត់​ភ្នំស្វាម ទីក្រុងចូវដុកបានផ្សាយបន្តផ្ទាល់លើស្ថា​​នីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង និងបណ្តាវេទិកាឌីជីថល។

នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយគូសបញ្ចាក់ ២​០០ឆាំ្ននៃគម្រោងធារាសាស្ត្រជាប្រវត្តិសាស្ត្រមានអត្ថន័យសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សន្តិ​សុខ​ការពារជាតិនៃតំបន់ដីអានយ៉ាង តំបន់វាលទំនាប​ទន្លេ​​គឺវឡុងនិងអរគុណដល់សគុណរបស់បុព្វការីជន​ចំពោះប្រទេសជាតិ។ ទន្ទឹមនឹងនោះ នេះជាឱកាសមួយដើម្បីផ្សព្វផ្សាយ ណែនាំរូបភាពទឹកដី មនុស្ស និងតម្លៃវប្បធម៌គំរូ ពិសេសរបស់មូលដ្ឋាន បម្រើដល់ការអភិវឌ្ឍន៍​​ទេសចរណ៍។

បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែង និងស្តាប់របាយការណ៍ស្តីពីការរៀបចំព្រឹត្តិការណ៍ លោក ហូ​វ៉ាន់​ម៉ឹង​ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់មូលដ្ឋាន និងអង្គភាព។ ទន្ទឹមនឹងនោះ ក៏ស្នើថា ចាប់ពីពេលនេះរហូតដល់ព្រឹត្តិការណ៍កើតឡើង បណ្តាស្ថាបន មូលដ្ឋាន និងអង្គភាពនានាចាំបាច់ត្រូវតែ​ត្រៀម​បម្រុង​ឲ្យ​បាន​ហ្មត់ចត់ចាប់ពីវេទិកា សាលប្រជុំ ឯកសារ​សិក្ខា​សា​លា​ សេណារីយ៉ូកម្មវិធី រហូតដល់ផ្នែកភស្តុភា រ ការប្រារព្ធ​​ពិធីនិងឃោសនាជាដើម។ 

លោក ហូវ៉ាន់ម៉ឹង​ប្រធានគណៈកម្មាធិការប្រជាជខេត្តអានយ៉ាង បានកំណត់សម្គាល់ទីក្រុងចូវដុកថា បើកដំណើរការសម្អាតទូទៅនៅតំបន់ព្រឹត្តិការណ៍ ក៏ដូចជា​ក្នុងទីក្រុងទាំងមូល ដើម្បីបង្កើតបរិស្ថានបៃតង ជ្រះ - ស្អាត មុនពេលព្រឹត្តិការណ៍កើតឡើង។ បណ្តាអនុគណៈ​​កម្មការនៅតែបន្តបំពេញភារកិច្ចដែលនៅសេសសល់ ធានាបានល្បឿន ទ្រង់ទ្រាយ ប្រសិទ្ធភាព និង​ម្ចាស់​ការផែនការបង្ការយ៉ាងសកម្ម ដើម្បីធានា​ខ្សែ​ចង្វាក់ព្រឹត្តិការណ៍កើតឡើងបានហ្មត់ចត់និងយ៉ាងឧឡារិក សាយភាយស្មារតី អត្ថន័យដល់ប្រ​ជាជន​ទាំង​មូល​៕ 

ប្រែ៖ ណារីពៅ