ព្រឹកថ្ងៃទី ១៨ តុលា គណៈកម្មការរៀបចំពិធីបុណ្យប្រពៃណីរម្លឹកខួបលើកទី ១៥៧ ឆាំ្នទិវាវីរៈបុរសជាតិ ង្វៀនទ្រុងទ្រឹក ពលីកម្ម(១៨៦៨ - ២០២៥) បានរៀបចំពិធីបូជាធូបនៅឧទ្យានវិមានង្វៀនទ្រុងទ្រឹក។







ចូលរួមពិធីបូជាធូប មានលោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តអានយ៉ាង។ បណ្តាសមមិត្តប្រចាំការគណៈកម្មាធិការបក្សខេត្ត អតីតថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គៀនយ៉ាង (ចាស់) និងខេត្តអានយ៉ាងនៅគ្រប់សម័យកាល។ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត ប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង គណៈប្រតិភូតំណាងរាស្ត្រអង្គភាពខេត្តអានយ៉ាង តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងអង្គការមហាជននៅថ្នាក់ខេត្ត។ ថ្នាក់ដឹកនាំបណ្តាឃុំ សង្កាត់ និងតំបន់ពិសេសចំណុះខេត្តអានយ៉ាង។ តំណាងបញ្ញវន្ត ឥស្សរជន អ្នកមុខអ្នកការ សាសនា តំណាងបណ្តាជនជាតិ រួមជាមួយនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីចូលរួមក្នុងពិធី។







នៅក្នុងពិធី គណៈប្រតិភូ និងប្រជាជនមកពីគ្រប់ទិសទីបានបូជាធូបនៅស្តូបលោក ង្វៀនទ្រុងទ្រឹក សម្តែងពីការគោរពចំពោះវីរៈបុរសជាតិ ង្វៀនទ្រុងទ្រឹក បានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេស និងការពារមាតុភូមិ។ ជាមួយនឹងស្មារតីស្នេហាជាតិដ៏កក់ក្តៅ និងមានគំនុំយ៉ាងយ៉ាងជ្រាលជ្រៅចំពោះខ្មាំងសត្រូវ អ្នកនេសាទវ័យក្មេង ង្វៀនទ្រុងទ្រឹក បានប្រមូលផ្តុំកងទ័ពស្ម័គ្រចិត្ត រួមនឹងអ្នកមានទេពកោសល្យចូលរួមក្រោកឈរឡើងជាមួយ ទ្រឿងកុងឌិញ នៅហ្គោកុង។ នៅឆ្នាំ ១៨៦១ លោកដឹកនាំទ័ពស្ម័គ្រចិត្តបង្កើតយុទ្ឋជ័យល្បីរន្ទឺក្នុងការដុតកប៉ាល់ Espérance បារាំងនៅលើទន្លេ ញ៉ាត់តាវ។ នៅឆ្នាំ ១៨៦៧ លោកបានត្រឡប់ទៅ ហនជុង បង្កើតកងកម្លាំង។ នៅឆ្នាំ ១៨៦៨ ទោះបីជាត្រូវជាប់គុក ធ្វើទារុណកម្ម និងប្រឈមមុខនឹងការស្លាប់ក៏ដោយ ក៏លោកនៅតែមោះមុតជាមួយនឹងស្មារតីក្លាហានបានប្រកាសចំពោះមុខសត្រូវថា "នៅពេលណាពួកបារាំងដកស្មៅនៅភាគខាងត្បូងអស់ ទើបប្រជាជនភាគខាងត្បូងឈប់វាយបារាំង"។ ថ្វីត្បិតតែលោកបានទទួលមរណៈភាពក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់លោកនៅតែស្ថិតស្ថេរជាមួយប្រវត្តិសាស្ត្រ ក្នុងចិត្តប្រជាជនខេត្តអានយ៉ាង និយាយដោយឡែក និងប្រជាជនតំបន់វាលរាបទន្លេគឺវឡុងនិងប្រទេសទាំងមូលនិយាយរួម។
ពិធីបុណ្យប្រពៃណីរម្លឹកខួបលើកទី ១៥៧ ឆ្នាំវិរៈបុរសជាតិ ង្វៀនទ្រុងទ្រឹកពលីកម្ម បានប្រារពឡើងចាប់ពីថ្ងៃ ១៧ ខែតុលា ដល់ថ្ងៃទី ១៩ខែតុលា (ត្រូវនឹងថ្ងៃ ២៦ ខែ៨ ដល់ថ្ងៃ២៨ ខែ៨ចន្ទគតិ)។ ផ្នែកពិធីបុណ្យធ្វើតាមរបៀបវារៈប្រពៃណីប្រព្រឹត្តទៅនៅក្នុងបរិវេនឌិញនិងឧទ្យានស្តូបង្វៀនទ្រុងទ្រឹក រួមមាន៖ ថ្វាយផ្កា បើកពិធីការគោរពដឹងគុណរបស់អ្នកនេសាទចំពោះអារក្សសមុទ្ទខាងត្បូង ពិធីបូជាធូប និងពិធីរម្លឹកគុណវិរៈបុរសជាតិ ង្វៀនទ្រុងទ្រឹក។ល។នេះក៏ជាឱកាសដើម្បីរួមចំណែកអប់រំប្រជាជន និងភ្ញៀវទេសចរអំពីប្រពៃណីស្នេហាជាតិ ទឹកចិត្តមោទនភាពជាតិ និងផ្សព្វផ្សាយរូបភាពទេសចរណ៍វប្បធម៌របស់គៀនយ៉ាង។

អានសុន្ទរកថាក្នុងពិធីបុណ្យ លោក ឡេទ្រុងហូ សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រធានគណៈកម្មការរៀបចំពិធីបុណ្យបានមានប្រសាសន៍ថា កាលពី ១៥៧ ឆ្នាំមុននេះ នៅព្រឹកថ្ងៃមួយនៃរដូវស្លឹកឈើជ្រុះឆ្នាំ ១៨៦៨ នៅលើផ្ទៃដីរ៉ាច់យ៉ា - គៀនយ៉ាង (បច្ចុប្បន្នជាខេត្ត អានយ៉ាង) វីរៈបុរសជាតិ ង្វៀនទ្រុងទ្រឹក បានដើរយ៉ាងក្លាហានទៅកាន់កន្លែងប្រតិបត្តិសាលក្រមប្រហាជីវិត ក្នុងសម្លេងស្រែកយំរបស់ប្រជាជនភូមិរ៉ាច់យ៉ា និងតានៀន លោកនៅតែស្ងៀមស្ងាត់ ភ្នែកភ្លឺ សម្លេងនិយាយបន្លឺខ្លាំងឡើងនៅកណ្តាលផ្សាររ៉ាច់យ៉ា៖ "កាលណាពួកបារាំងដកស្មៅនៅខាងត្បូងអស់ ទើបប្រជាជនខាងត្បូងឈប់វាយបារាំង"។ ការនិយាយនេះដូចជាពាក្យសម្បថ ដូចជាសេចក្តីថ្លែងការណ៍នៃទឹកចិត្តស្នេហាជាតិ ជាសម្លេងហៅអមតៈ ដាស់ស្មារតីនៃការក្រោកឈរឡើងររបស់ជនជាតិវៀតណាមក្នុងអំឡុងមួយសតវត្សកន្លងទៅនេះ។
ឈ្មោះ ង្វៀន ទ្រុង ទ្រុក បានផ្សារភ្ជាប់ជាមួយនឹងយុទ្ឋជ័យដ៏ល្បីរន្ទឺចំនួនពីរ ដែលធ្វើឲ្យប្រជាជនភាគខាងត្បូងនៃខេត្តទាំង ៦ របស់ប្រទេសវៀតណាមរំភើបចិត្ត ការប្រយុទ្ធទាំងពីរបានបង្ហាញពីទេពកោសល្យយុទ្ធសាស្ត្រ សមត្ថភាពដឹកនាំ និងស្មារតីមោះមុតរបស់វីរៈបុរសក្នុងឯកសណ្ឋានធម្មតា៕
ប្រែ៖ ណារីពៅ