ថ្ងៃ ២០ ខែកញ្ញា ប្រព្រឹត្តទៅពិធីប្រណាំងគោបៃនូយដណ្តើមគុបទូរទស្សន៍អានយ៉ាងលើកទី ៣០ ឆាំ្ន ២០២៥

ថ្ងៃទី ៩ ខែកញ្ញា មន្ទីរវប្បធម៌ និងកីឡាបានឲ្យដឹងថា ពីធីប្រណាំងគោបៃនូយដណ្តើមគុបទូរទស្សន៍អានយ៉ាង លើកទី ៣០ ឆ្នាំ ២០២៥ ដែលរៀបចំដោយមន្ទីរវប្បធម៌ និងកីឡាសហការជាមួយកាសែតនិងវិទ្យុ-ទូរទស្សន៍អានយ៉ាង និងគណៈកម្មាធិការប្រជាជនឃុំទ្រីតូននោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា នៅលានប្រណាំងគោឃុំទ្រីតូន (តំបន់ពហុកីឡា-ទេសចរណ៍តាប៉ា - ស្វាយចេក)។

នឹមគោប្រកួតយ៉ាងផុលផុសនៅក្នុងពិធីប្រណាំងគោ​បៃនូយដណ្តើមគុបទូរទស្សន៍អានយ៉ាងលើកទី ២៩ ឆាំ្ន​២០២៤

ពិធីប្រណាំងគោបៃនូយ ដណ្តើគុបទូរទស្សន៍​អាន​យ៉ាងលើកទី ៣០ ឆាំ្ន ២០២៥ នឹងមានគោ ៦៤ នឹម​មកពីឃុំទ្រីតូន បាជុក អូរឡឹម កូតូ វិញយ៉ា  អានគឺ នូយ​កាំ យ៉ាងថាញ់និង២សង្កាត់​ជីឡាំងនិង​ទិញបៀន​ចូលរួមប្រកួត។

នឹមគោទាំងនេះនឹងប្រកួតប្រជែងក្នុងទម្រង់ជម្រុះ​ផ្ទាល់តែម្តងដោយផ្អែកលើលេខកូដចាប់ឆ្នោត។ នឹម​គោដែលឈ្នះនឹងបន្តទៅជុំបន្ទាប់។ គណៈកម្មការរៀចំ​​នឹងប្រគល់គុប ទង់ វត្ថុតាំង និងសាច់​ប្រាក់ដល់នឹម​គោដែលឈ្នះ រួមមាន៖  រង្វាន់លេខ១មួយ លេខ២ មួយ លេខ៣ មួយ លេខ៤ មួយ រង្វាន់លើកទឹកចិត្ត ៤ និងរង្វាន់អ្នកបញ្ជគោឆ្នើម។ 

ពិធីប្រណាំងគោបៃនូយ គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរភាគតិច រួមចំណែកលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងកសាងធ្លុង​មហាសាមគ្គីភាពជាតិ បង្កើនកម្រិតអាស្រ័យផលវប្បធម៌ ស្មារតី បង្កើតបរិយាកាសរំភើបរីករាយក្នុងជនរួមជាតិភាគតិចខ្មែរក្នុងឱកាសបុណ្យសែនដូនតា។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយរូប​ភាពស្រុកកំណើតបៃនូយទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងពិភពលោក

ប្រែ៖ ណារីពៅ