Bỏ qua đến nội dung chính
អានយ៉ាងស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៩,១ លាននាក់ក្នុងឆ្នាំ ២០២៤

ឆាំ្ន ២០២៤ ខេត្តអានយ៉ាង ទទួលភ្ញៀវទេសចរប្រមាណ ៩,១ លាននាក់ កើនឡើង ៧,០៦% ធៀបនិងដំណាលពេលនេះឆាំ្នមុន សម្រេចបាន ១០១% ផែនការតាមការប៉ាន់ប្រមាណ។ ចំណូលជាសរុបពីសកម្មភាពទេសចរណ៍ត្រូវបានប៉ាន់ប្រមាណចំនួន ១០.២៥០ ពាន់លានដុង កើន ៧៣,៧៣% ធៀបនឹងដំណាលពេលនេះឆាំ្នមុន សម្រេចបាន ១៦៥% ធៀបនឹងផែនការ។ សមិទ្ឋផលនោះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់វិស័យទេសចរណ៍មូលដ្ឋានក្នុងបរិបទថ្មី។

សម្ពោធច្រកទ្វារព័ត៌មានអេឡិចទ្រូនិកទេសចរណ៍ឆ្លាតវៃនៃខេត្តអានយ៉ាង​

ក្នុងឆ្នាំកន្លងទៅ ផលិតផលទេសចរណ៍​របស់​ខេត្ត​អានយ៉ាង មិនត្រឹមតែមានភាពចម្រុះប៉ុណ្ណោះទេ ថែម​ទាំងបង្កើនគុណភាពផងដែរ។ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​ ២០២៤  ភូមិបែចម្រុះពណ៌ នៅពាមទន្លេចូវដុក នឹង​ជា​ផលិតផលទេសចរណ៍ថ្មីបំផុតរបស់ខេត្ត ទាក់​ទាញ​ភ្ញៀវ​ទេសចរវ័យក្មេងយ៉ាងច្រើនកុះករ។ រួមប​ញ្ចូល​ជា​មួយ​ភូមិបែនិងភូមិចាមពីរទៀតគឺ ចូវផុង (តាន់ចូវ) និង ដាភឿក (អានភូ) ជំហានដំបូងធ្វើអាជីវកម្មទេសច​រណ៍​សហគមន៍ដោយមានការគាំទ្រពីប្រជាជនចាមនៅក្នុងមូលដ្ឋាន។​

ពិធីបុណ្យលោកយាយភ្នំស្វាម 

គោលដៅទេសចរណ៍ល្បីៗរបស់ ខេត្ត ក៏បន្ត​វិនិ​យោគ​​លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ថ្មី​សេវា​កម្ម​ជា​ដើម តួយ៉ាងមានដូចជាដើរលេងផ្លូវឆ្ងាយ នៅ​តំបន់​ទេសចរណ៍ភ្នំពពាល (ទិញបៀន) ទទួលបទ​ពិ​សោធន៍​​ពីធម្មជាតិ និងរីករាយជាមួយអាហារពិសេស​នៅ​រមណីយដ្ឋានទេសចរណ៍ព្រៃស្មាច់ត្រាសឺ (ទិញ​បៀន​) ឆ័ត្រយោងនៅតំបន់កីឡាទេសចរណ៍តាប៉ា - ស្វាយចេក(ទ្រីតូន) ទស្សនាកម្សាន្តកីឡាលើទឹក​នៅ​តំបន់​​ទេសចរណ៍កូនអេ (ចើម៉ើយ)។

ដើម្បីផ្សព្វផ្សាយសម្រស់ស្រស់ស្អាតនៃទឹកដី និង​ប្រជាជនខេត្តអានយ៉ាង ខេត្ត​បានរៀប​ចំព្រឹត្តិ​ការណ៍​ចម្រុះ​ជាច្រើនដូចជា ខួបលើកទី ២០០ឆាំ្នជីក​សម្រេច​ព្រែក​វិញតេ វេទិកាមេគង្គតភ្ជាប់ ពិធីបុណ្យនំប្រពៃ​ណី​ភាគ​ខាងត្បូង - អានយ៉ាង បរិយាកាសម្ហូបនិងនំប្រពៃ​ណី​ជនជាតិខេត្ត អានយ៉ាង។ បណ្តាពិធីបុណ្យប្រពៃ​ណី​បន្ត​បានរៀបចំឡើងដោយយកចិត្តទុកដាក់ដូចជា ពិធី​បុណ្យ​លោកយាយភ្នំស្វាម ពិធីបុណ្យប្រណាំង​គោបៃ​នូយ​ ពិធីបុណ្យរបស់លោកមេទ័ព ត្រាន់វ៉ាន់ថាញ់។ 

ភូមិបែចម្រុះពណ៌ នៅពាមទន្លេចូវដុក

ទន្ទឹមនឹងនោះ ខេត្តអានយ៉ាង ក៏ចូលរួម ក្នុង​ព្រឹ​ត្តិ​ការ​ណ៍ សន្និបាត ផ្សរណាត់ជាច្រើនអំពី ទេសច​រណ៍​ទូ​ទាំង​​ប្រទេសផងដែរ។ តួយ៉ាងដូចជាឆាំ្ន​ទេសចរ​ណ៍​ជាតិ​ (ឌៀនបៀន) ផ្សារណាត់ទេសចរណ៍អន្ត​រជាតិ​វៀត​ណាម​ (ហាណូយ) មហោស្រពទេសចរណ៍ឆ្នេ​រសមុទ្ទ​ញ៉ា​ត្រាង (ខាញ់ហ្វា) Festival ឥដ្ឋសេរ៉ាមិចក្រហម - សេដ្ឋ​កិច្ចបៃតង(វិញឡុង)ផ្សារណាត់ផលិតផល​ពិ​សេស​​​តំបន់វាលទំនាបទន្លេគឺវឡុង (វិញឡុង)  ពិធី​បុណ្យ​អក​អំ​បុក​ (ត្រាវិញ)។

ក្រៅពីនេះ ការងារផ្សព្វផ្សាយតាមរយៈបរិយា​កាស​​បណ្តាញនៅតែបន្តបានជំរុញខ្លាំង។ ក្នុង​ឆ្នាំ ២០២៤ ខេត្ត​បាន​ដាក់​ដំណើរការ​​ប្រព័ន្ធទេសចរណ៍​ឆ្លាត​វៃ ដែល​រួម​មានទាំងច្រកទ្វារ ព័ត៌មានអេឡិចទ្រូនិក​ទេស​ចរណ៍ឆ្លាតវៃនិងកម្មវិធីទេសចរណ៍ឆ្លាតវៃនៅ​លើ​ស្មា​ត​​ហ្វូ​ន។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍​បាន​រៀបចំការប្រឡងរូបថតស្រស់ស្អាតទេសចរណ៍អានយ៉ាង មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ​បាន​រៀបចំកម្មវិធីប្រឡងបង្កើតវីដេអូឃ្លីបទេសចរណ៍អានយ៉ាង ដោយទាក់ទាញអ្នកនិពន្ធជាច្រើននៅក្នុង និង​ក្រៅ​​ប្រទេសមកចូលរួមប្រឡង។ បណ្តាវណ្ណ​កម្ម​ចូល​រួម​ប្រឡងមានភាពចម្រុះ គុណភាពខ្ពស់ ឆ្លុះ​បញ្ចាំង​ពី​ទស្សនវិស័យជាច្រើនអំពីវិស័យទេសចរណ៍នៅមូលដ្ឋាន តាមរយៈនោះរួមចំណែកផ្សព្វផ្សាយភាព​ស្រស់ស្អាត​របស់​ខេត្តទៅដល់សាធារណជន។

ពិធីប្រណាំង​គោបៃនុយi

ដើម្បីបង្កើនគុណភាពធនធានមនុស្សបម្រើវិស័យទេសចរណ៍ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍  មជ្ឈ​មណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ បាន​រៀប​ចំវគ្គ​បណ្តុះបណ្តាលជាប្រចាំជាមួយនឹងខ្លឹមសារចម្រុះ ដូច​ជា​ការអនុវត្តបច្ចេកវិជ្ជា ៤.០ ក្នុងការឃោសនា​ផ្សព្វ​ផ្សាយ​​គោលដៅដែលទៅដល់ បច្ចេកទេសឧទ្ទេស​នាម​និង​ណែនាំទេសចរណ៍។ បច្ចេកទេសលាយភេសជ្ជៈ​សម្រាប់​បម្រើភ្ញៀវទេសចរណ៍ ទាញយកធនធាន​ជន​ជាតិ​ដើមភាគតិចសម្រាប់បម្រើទេសចរណ៍ និង​អភិ​វឌ្ឍន៍​ទេសចរណ៍កសិកម្មជនបទ។ សិក្ខា​កាម​ជា​កម្មា​ភិ​បាល​ការិយាល័យវប្បធម៌ថ្នាក់ស្រុក បុគ្គលិក​អាជី​វកម្ម​ទេស​ចរណ៍ តំបន់ទេសចរណ៍ និងគ្រួសារដែលធ្វើ​សកម្ម​ភាពទេសចរណ៍នៅក្នុងខេត្ត។

សញ្ញាពិសេសបំផុតក្នុងឆ្នាំ ២០២៤ទើបកន្លង គឺជាពិធីបុណ្យលោកយាយភ្នំស្វាមបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងសម័យប្រជុំលើកទី ១៩ នៅសាធារណរដ្ឋប៉ារ៉ា​ហ្គាយ​កាល​ពីថ្ងៃទី ៤ ខែធ្នូ។ នេះជាបេតិកភណ្ឌទីពីរនៅភាគ​ខាង​ត្បូង​ដែលទទួលបាននាមករណ៍នេះ ប៉ុន្តែ​ជា​បេ​តិ​កភណ្ឌទីមួយជារបស់មូលដ្ឋានជាក់លាក់ (បន្ទាប់ពី​ចំរៀង​​ដឺនកាតៃទឺ ដែលជាបេតិកភណ្ឌរួមនៃ ២១ ខេត្ត ក្រុង)។

អ្នកទេសចរទៅទស្សនាព្រៃស្មាច់ត្រាសឺ

បច្ចុប្បន្ននេះ ខេត្តអានយ៉ាង មានគោលដៅ​ទេស​ចរ​ណ៍​​បានទទួលស្គាល់ចំនួន ០៦ (តំបន់ទេសចរណ៍​ជាតិ​ ០១ តំបន់ទេសចរណ៍ខេត្ត ០១ តំបន់​ទេសច​រណ៍​ចំនួន​ ៤);មានមូលដ្ឋានស្នាក់នៅទេសចរណ៍ចំនួន ១០​០ ក្នុងនោះ មានមូលដ្ឋានចំនួន ៦៨ បានរៀប​ចំណាប់​ថ្នាក់ (សណ្ឋាគារលំដាប់ផ្កាយ៤ ចំនួន១ សណ្ឋាគារ​លំ​ដាប់​ផ្កាយ៣ ចំនួន៦ សណ្ឋាគារលំដាប់ផ្កាយ២ ចំនួន​៩  សណ្ឋាគារលំដាប់ផ្កាយ ១  ចំនួន ២១ និងមូល​ដ្ឋាន​ចំនួន៣១ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់​បម្រើ​ភ្ញៀវទេសចរណ៍)។ ក្រុមហ៊ុនទេសចរណ៍ចំនួន ២៦ (ក្រុមហ៊ុនក្នុងប្រទេសចំនួន ៩ ក្រុមហ៊ុនអន្ត​រជាតិ​ចំនួន​ ១៦ និងក្រុមហ៊ុនតំណាងចំនួន ១)។ 

ជាទូទៅ គេអាចនិយាយបានថា ឆ្នាំ ២០២៤ គឺឆាំ្នស្តារឡើងវិញនិងបង្កើនល្បឿនខ្លាំងក្លានៃវិស័យទេសច​រណ៍អានយ៉ាង។ពីព្រោះភ្ញៀវទេសចរណ៍ ៩,១ លាន​​នាក់ គឺជាចំនួនជិតនឹងសមិទ្ធិផលនៃវិស័យទេស​ចរណ៍​អានយ៉ាង មុនពេលជំងឺកូវិដ្ឋ១៩ ផ្ទុះឡើង។ ជាក់​ស្តែង​ក្នុងឆ្នាំ ២០១៩ ខេត្តបានទទួលភ្ញៀវទេស​ចរណ៍​ប្រ​មាណ ៩,២ លាននាក់។

ឆាំ្ន ២០២៥ ខេត្តដាក់ចេញគោលដៅទទួលភ្ញៀវ​ទេសច​របាន ១០ លាននាក់។ ដើម្បីសម្រេចបាននូវ​គោល​ដៅនោះ គណៈកម្មាធិការប្រជាជនខេត្តបាន​ពង្រឹងគណៈណែនាំអភិវឌ្ឍន៍ទេសចរណ៍ខេត្តអានយ៉ាង ដឹកនាំដោយលោក ហូវ៉ាន់ម៉ឹង - សមាជិក​បម្រុង​នៃ​គណៈ​កម្មាធិការមជ្ឈិម អនុលេខាបក្ខភាគខេត្ត ប្រធាន គណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានគណៈ។ គណៈណែនាំបានដាក់ចេញភារកិច្ចនិងដំណោះស្រាយជាក់​លាក់ក្នុងបរិបទថ្មី៕

ប្រែ៖ ណារីពៅ