ព្រឹកថ្ងៃទី ១៥ មករា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពក្នុងពិធីទទួលគណប្រតិភូខេត្តចំប៉ាសាក់ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមេនិតឡាវ) ដឹកនាំដោយឯកឧត្តម អាលួនសាយ ស៊ូណាឡាត សមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ លេខាបក្ខភាគខេត្ត អភិបាលខេត្តចំប៉ាសាក់ បានដឹកនាំគណប្រតិភូទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆាំ្នបក្ខភាគ អាជ្ញាធរនិង ប្រជាជនខេត្តអានយ៉ាងក្នុងឱកាសបុណ្យចូលឆាំ្នវៀតណាម ឆាំ្នម្សាញ់ ២០២៥។
តាងនាមគណៈប្រតិភូខេត្តចំប៉ាសាក់ លោក អាលួនសាយ ស៊ូណាឡាត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងបានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-ឡាវនិយាយរួម និងខេត្តទាំងពីរអានយ៉ាង-ចំប៉ាសាក់ និយាយដោយឡែក។ ឯកឧត្តមក៏បាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះខេត្តអានយ៉ាង ដែលបានគាំទ្រ និងជំនួយយ៉ាងសកម្មក្នុងវិស័យជាច្រើន រួមចំណែកជួយដល់ខេត្តចំប៉ាសាក់ អភិវឌ្ឍន៍ឲ្យក្លាយជាខេត្តមួយក្នុងចំណោមខេត្តដែលមានការអភិវឌ្ឍន៍ខ្លាំងរបស់ប្រទេសឡាវ។
ឯកឧត្តម អាលួនសាយ ស៊ូណាឡាត សង្ឃឹមថា ខេត្តអានយ៉ាង នឹងបន្តការគាំទ្រដល់ខេត្ត និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋបាលថ្នាក់ឃុំ ផ្ទេរប្រគល់បច្ចេកវិជ្ជា អភិវឌ្ឍន៍កសិកម្មបច្ចេកវិជ្ជាខ្ពស់ ផលិតពូជ គ្រប់គ្រងធនធានទឹក ជលផល និងទេសចរណ៍ វប្បធម៌។ ឯកឧត្តម អាលួនសាយ ស៊ូណាឡាត បានគោរពអញ្ជើញលោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង និងថ្នាក់ដឹកនាំខេត្តអានយ៉ាង អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តចំប៉ាសាក់ ក្នុងឱកាសរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសឡាវនៅក្នុងឆ្នាំ២០២៥ នេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ ២០២៥ ឯកឧត្តម អាលួនសាយ ស៊ូណាឡាត បានផ្ញើសារជូនពរដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តអានយ៉ាង ឲ្យទទួលបាននូវសុខភាពល្អ សុភមង្គល វិបុលសុខមហាប្រសើរ និងជូនពរឲ្យ ទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរឡាវ និងវៀតណាម និយាយរួម និងរវាងខេត្តទាំងពីរ ចំប៉ាសាក់-អានយ៉ាង និយាយដោយឡែក កាន់តែស្រស់ជារៀងរហូត និងនិរន្តរភាព។
តាងនាមថ្នាក់ដឹកនាំខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍ឯកឧត្តម អាលួនសាយ ស៊ូណាឡាត និងគណៈប្រតិភូខេត្ត ចំប៉ាសាក់ដែលបានមកកាន់ខេត្តអានយ៉ាង។ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអបអរសាទរចំពោះលទ្ធផលដែលគួរឲ្យចាប់អារម្មណ៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តចំប៉ាសាក់នាពេលថ្មីៗនេះ ហើយទន្ទឹមនឹងនោះក៏ព័ត៌មានរហ័សអំពីលទ្ធផលសំខាន់ៗជាច្រើនដែលបក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្ត អាយ៉ាង ខិតខំប្រឹងប្រែងសម្រេចបានក្នុងឆាំ្ន ២០២៤។លោកប្រធានបានសង្កត់ធ្ងន់ថា រយៈពេលកន្លង ខេត្តទាំងពីរបានអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន និងសម្រេចបានលទ្ធផលលើកទឹកចិត្តមួយចំនួនលើវិស័យដូចជា៖ សហប្រតិបត្តិការសេដ្ឋកិច្ច។ បណ្តាកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស។
ផ្អែកលើសមិទ្ធិផលដូចខាងលើ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្ឃឹមថា ខេត្តអានយ៉ាង និងខេត្តចំប៉ាសាក់ នឹងបន្តផ្សព្វផ្សាយកម្មវិធីសហប្រតិបត្តិការជាក់លាក់ជាច្រើន ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀត។ ក្នុងនោះ ក្រៅពីវិស័យកសិកម្ម ភាគីទាំងពីរអាចចែករំលែកបទពិសោធន៍ក្នុងការថែទាំ និងពង្រីកតម្លៃវប្បធម៌នៃតំបន់បេតិកភណ្ឌ អភិវឌ្ឍន៍ដំណើរទេសចរណ៍អន្តរខេត្ត និងអន្តរជាតិ។ ជាមួយនឹងប្រពៃណីសាមគ្គីភាព និងសហប្រតិបត្តិការលោក ហ៉ូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាម និងឡាវ ក៏ដូចជា ខេត្តទាំងពីរអានយ៉ាង និងចំប៉ាសាក់ នឹងបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជិតស្និទ្ធ និងជឿទុកចិត្ត ដោយមានកម្មវិធីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូថែមទៀត ទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅ និងទទួលបានលទ្ធផលកាន់តែច្រើននាពេលខាងមុខ ជូនពរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងខេត្តអានយ៉ាង-ចំប៉ាសាក់ នឹងកាន់តែរីកចម្រើន ស្រស់បំព្រងជារៀងរហូត៕
ប្រែ៖ ណារីពៅ