អានយ៉ាងផ្លាស់ប្តូរជាមួយអង្គភាពកងយោធពលខេមរភូមិន្ទកម្ពុជា

ថ្ងៃទី១៦ និង១៧ ខែធ្នូ បញ្ជាការដ្ឋានកងទ័ពខេត្ត បានសហការជាមួយបញ្ជាការដ្ឋានកងព័ទការពារព្រំដែនខេត្តអានយ៉ាង និងកងពលធំលេខ៣៣០ (យោធភូមិភាគទី៩) រៀបចំការផ្លាស់ប្តូរជាមួយអង្គភាពកងយោធពលខេមរភូមិន្ទនៅតាមតំបន់ព្រំដែន។ អញ្ជើញចូលរួមផងដែរ មានតំណាងអគ្គមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវ/ណ។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ គណ ផ្នែកខេត្តនិងទីក្រុងចូវដុក។

ចូលសម្តែងការគួរសមនៅបញ្ជាការដ្ឋាន​យោ​ធា​ខេត្ត និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត​អាន​យ៉ាង គណៈប្រតិភូកម្មាភិបាលនិងយុទ្ឋជននៃ​តំបន់​ប្រតិ​បត្តិ​ការសឹករងខេត្តតាកែវ និងខេត្តកណ្តា​​ បាន​ផ្ញើវាចាជូនពរដ៏ល្អប្រសើបំផុតក្នុងឱកាសរម្លឹកខួបលើកទី ៨០ឆាំ្ន ថ្ងៃបង្កើតកងទ័ពប្រជាជន​វៀតណាម( ២២ ខែធ្នូ ឆាំ្ន១៩៤៤–២២ ខែធ្នូ ឆាំ្ន២០២៤) និង ៣៥​ឆ្នាំ​​ថ្ងៃ​ប្រ​​ជាជនទាំងមូលការពារជាតិ(២២ ខែធ្នូ ឆាំ្ន ១៩៨៩– ២២​ ខែធ្នូ ២០២៤)។ ទន្ទឹមនឹងនោះ ក៏ព័ត៌មាន​អំពីចំ​ណុច​​សំខាន់​​ៗមួយចំនួនស្តីពីបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មនៅតាមចក្រព្រំដែន ហើយសង្ឃឹមថានឹងទទួលបាន​ការ​សសហការជាវិជ្ជមាន និងប្រសិទ្ធភាព​ជាបន្តទៀតពីកងកម្លាំងប្រដាប់អាវុធខេត្តអានយ៉ាង។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មេបញ្ជាការ កម្មា​ភិ​បាល​ យុទ្ឋជននៃកងកម្លាំង ថ្នាក់ដឹកនាំមូលដ្ឋាន​បាន​ផ្លាស់​​បតូរកីឡា វប្បធម៌ សីល្បះ បង្កបរិយាកាស​ផុល​ផុស​  ជិតស្និតនិងសាមគ្គីភាព។

ថ្លែងមតិក្នុងរាត្រីផ្លាស់ប្តូរសិល្បៈ លោក ងោ​កុង​ធឹក​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ បានអះអាងថា កម្មាភិបាល យុទ្ឋជន​កងកម្លាំង​ប្រដាប់អាវុធអានយ៉ាង និង តំបន់ប្រតិបត្តិការសឹក​រង​ខេត្តតាកែវ និងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តានាពេលនេះ គឺជាជំនាន់ដែលទទួលបុព្វហេតុពី​កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា មាន​តួនាទីយ៉ាងសំខាន់ក្នុងការរក្សា ថែទាំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងភាពជិតស្និទ្ធិជាប្រពៃណី។

បក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្ត​អាន​យ៉ាង​ បានប្រគល់អំណោយជូនអង្គភាពទាំងពីរក្នុកាស​​ដំណើរផ្លាស់ប្តូរនេះ ជំនួសឲ្យវាចាជូនពរចំណង​មិត្តភាពវៀតណាម-កម្ពុជាជារៀងរហូត ដូច​ជា​ប្រពៃណីដ៏ថ្លៃថ្លានៃ “អ្នកជិតខាងល្អប្រសើ មិត្តភាពប្រពៃណី សហប្រតិបត្តិការល្អឥតខ្ចោះនិងរឹងមាំយូរអង្វែង

ការផ្លាស់ប្តូរវប្បធម៌–សិល្បះកីឡារវាងកង​កម្លាំង​​​ប្រដាប់អាវុធថ្ងៃនេះគឺជាសក្ខី​ភាពមួយ​មួយ​បង្ហាញ​​​ឲ្យ​ឃើញ​ច្បាស់ពីសកម្មភាពកិច្ចការបរទេស ការពារជាតិ រវាងខេត្តអានយ៉ាង និងខេត្តតាកែវ និងខេត្តកណ្តាល។ តាមរយៈនោះ បង្ហាញពីការយកចិត្តទុកដាក់និងភាពជឿជាក់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំកងទ័ពទាំង២ និង​របស់​កងកម្លាំង យុវជនជំនាន់ក្រោយ បង្កើតលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍។ រម្លឹកឡើងវិញនូវប្រពៃណីដ៏រុងរឿង វីរភាព ស្មោះត្រង់ក្នុងការ​ទំនាក់ទំនង​​នៃប្រទេសទាំងពីរ។

ខេត្តអានយ៉ាងជឿជាក់ថា ជួរកម្មាភិបាល យុទ្ឋ​ជន​របស់កងកម្លាំងប្រដាប់អាវុធ និង ទាហាននៃកងកម្លាំងប្រដាប់អាវុធនៃ ភាគីទាំងសងខាងនឹងតែងតែជាកម្លាំង​ឈានមុខក្នុងការអនុវត្តភារកិច្ច។ រួមគ្នារក្សា ថែ​ទាំ​​និងរឹតចំណងសាមគ្គីភាពពិសេស និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនា​​ពេលខាងមុខ

ប្រែ៖ ណារីពៅ