គណៈប្រតិភូខេត្តតាកែវ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ខេត្តអានយ៉ាង

នារសៀលថ្ងៃទី២១ ខែមករា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំជាមួយគណៈប្រតិភូខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ដែលលោក វី សំណាង អភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី នៅខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ ២០២៥។

ទិដ្ឋភាពគណៈប្រតិភូខេត្តតាកែវមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីខេត្តអានយ៉ាង
លោក វី សំណាង អភិបាលខេត្តតាកែវ ជូនពរឆ្នាំ​ថ្មីដល់​ខេត្ត​អានយ៉ាង ក្នុងឱកាសនិទាឃរដូវឆាំ្នម្សាញ់ ២០​២៥​

តាងនាមគណៈប្រតិភូខេត្តតាកែវ លោក វី សំណាង អភិបាលខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលមិនរអែងក្នុងការលះបង់សាច់ឈាមដើម្បីជួយកម្ពុជាឲ្យរួចផុតពីរបបដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រ។.

ទន្ទឹមនឹងនោះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល​​ដែលសម្រេចបានលើវិស័យជាច្រើនក្នុងដំណើរការសហប្រតិបត្តិការនៃខេត្តតាកែវ-អានយ៉ាង​កាលពី​ពេល​កន្លងទៅ។ លោក វី សំណាង អភិបាលខេត្តតាកែវ ​ជឿជាក់ថា ខេត្ត អានយ៉ាង នឹងអភិវឌ្ឍ និងជំរុញទំនាក់ទំនងជាងទៀតក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ សាមគ្គីភាព និងមិត្តភាពរវាងខេត្តទាំងពីរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ឆាំ្នម្សាញ់ ២០​២៥ លោក វី សំណាង អភិបាលខេត្តតាកែវ បានផ្ញើ​សេចក្តីជូនពរលោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​​ប្រជាជនខេត្តអានយ៉ាង ជាមួយក្រុមគ្រួសារ និងប្រជា​​​ជនខេត្តអានយ៉ាង ទាំងអស់ឲ្យមានសុខភាពល្អ សុភមង្គល និងវិបុលភាពក្នុងឆ្នាំថ្មី។ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង ថ្លែងអំណរគុណ​ចំពោះ​គណៈ​ប្រតិភូ​ខេត្ត​តា​កែវ​

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជន​​ខេត្តអានយ៉ាង បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ​​ដល់ លោក វី សំណាង អភិបាលខេត្តតាកែវ និងគណៈប្រតិភូខេត្តតាកែវ ដែលបាននាំមកនូវ​មនោ​សញ្ចេ​ត​នាដ៏កក់ក្តៅ និងសេចក្តីជូនពរឆ្នាំថ្មីរបស់​ប្រជាជនកម្ពុជានិយាយរួម និងខេត្តតាកែវនិយាយដោយ​ឡែក​ផ្ញើជូនថ្នាក់ដឹកនាំខេត្ត និងប្រជាជនខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់២០២៥។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអបអរសាទរចំពោះលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តតាកែវ និយាយដោយឡែក និងប្រទេសកម្ពុជា​និ​យាយ​រួម។ ទន្ទឹមនឹងនោះ ថ្លែងអំណរគុណថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តតាកែវ ដែលបានរួ​មជាមួយថ្នាក់ដឹក​​នាំ និងប្រជាជនខេត្តអានយ៉ាង បន្តបណ្តុះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក​​​កាលពីពេលកន្លង។លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក វី សំណាង អភិបាលខេត្ត តាកែវ ខេត្តអានយ៉ាងនិង តាកែវនឹងកាន់តែបង្កើន​ខ្លាំងឡើងនូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​​​គ្រប់ជ្រុងជ្រោយអភិវឌ្ឍន៍ជាមួយគ្នា ជួយប្រជាជនប្រទេសទាំងពីរវៀតណាម-កម្ពុជា ក៏ដូចជាខេត្តអានយ៉ាង-ខេត្តតាកែវ កាន់តែមានជីវភាពធូរធារ និងសប្បាយរីករាយ។

តាងនាមថ្នាក់ដឹកនាំខេត្ត លោក ហូវ៉ាន់ម៉ាង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានជូនពរ​លោក វី សំណាង អភិបាលខេត្តតាកែវ និងគណ​ប្រ​តិ​ភូរ​យមនឹងក្រុមគ្រួសារ និងប្រជាពលរដ្ឋខេត្តតាកែវទាំងមូល មានសុខភាពល្អ សុភមង្គល សូមជូនពរខេត្តតាកែវ ក៏ដូចជាព្រះរាជា កម្ពុជារុងរឿងជានិច្ច។ សូមជូនពរ​ឲ្យចំណងសាមគ្គីភាព មិត្តភាព និងប្រពៃណី​​ល្អរវាង​​ប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងរវាងខេត្តអានយ៉ាង-តាកែវ និយាយដោយ​ឡែកស្ថិតស្ថេរ​ចីរកាល 

លោក វីសំណាង អភិបាលខេត្តតាកែវ ផ្ញើសារជូន​ពរឆ្នាំ​ថ្មី​ និងជូនអំណោយដល់ខេត្តអានយ៉ាង ក្នុងឱកាស​និ​ទា​ឃ​​រដូវឆាំ្នម្សាញ់ ២០២៥
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង ជូនអំណោយដល់លោក វី សំណាង អភិ​បាល​​ខេត្តតាកែវ  
ថ្នាក់ដឹកនាំខេត្តអានយ៉ាង-តាកែវថតរូបអនុស្សាវរីយ៍

ប្រែ៖ ណារីពៅ