សុក្រិតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន ដើម្បីទម្លាយពាណិជ្ជកម្ម

រសៀលថ្ងៃទី១២ ខែតុលា នៅសង្កាត់ទិញបៀន គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សហការជាមួយក្រសួងឧស្សាហពាណិជ្ជកម្ម រៀបចំសន្និបាតបូកសរុបកម្មវិធីរយៈពេល ៥ឆ្នាំ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនវៀតណាមដល់ឆ្នាំ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ២០៣០។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្រិតក្រមវេទិកាតភ្ជាប់ពាណិជ្ជកម្មតំបន់ព្រំដែនវៀតណាម-កម្ពុជា នៅអានយ៉ាង។

ទិដ្ឋភាពសន្និបាត

ថ្លែងមតិអបអរសាទរសន្និបាត លោក ឡេទ្រុងហូ សមាជិកគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា សន្និបាតនេះមានអត្ថន័យសំខាន់ណាស់ ជាឱកាស​ដើម្បី​ដឹកនាំក្រសួង ផ្នែក មជ្ឈិម និងមូលដ្ឋាន រួមជា​មួយ​នឹងសហគមន៍អាជីវកម្មដើម្បីផ្លាស់ប្តូរ ចែករំលែកព័ត៌មាន និងតម្រង់ទិសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែននាពេលអនាគត ក៏ដូចជា សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេស​គឺ​ជំរុញ​ទំនាក់ទំនងពាណិជ្ជកម្មព្រំដែនរវាងវៀតណាម និងកម្ពុជា ឈានឆ្ងាយជាងនៅក្នុងតំបន់ និងអន្តរជាតិ

លោក ឡេ ទ្រុងហូ សមាជិកគណៈកម្មាធិការបក្សខេត្តអានយ៉ាង និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែងមតិក្នុងសន្និបាត

លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង មានគុណសម្បត្តិពីរយ៉ាង៖ ម្ខាង ជាមជ្ឈ​​មណ្ឌលកសិកម្មនិងនេសាទទឹកសាប ម្ខាងទៀត ជាខេត្តសេដ្ឋកិច្ចសមុទ្ទប្រវែងជាង ២០០ គីឡូម៉ែត្រ ប្រព័ន្ធកំពង់ផែ និងទីក្រុងពាណិជ្ជកម្ម សេវាកម្មទេសណ៍​លំដាប់អន្តរជាតិ បានបង្កើតឡើងជាច្រករបៀងសេដ្ឋកិច្ចពហុមធ្យោបាយជាបន្តបន្ទាប់ ដែលតភ្ជាប់ដោយផ្ទាល់ជាមួយប្រទេសកម្ពុជា។

នៅខេត្តអានយ៉ាង ពាណិជ្ជកម្មតាមព្រំដែននៅតែជាចំណុចភ្លឺស្វាង និងជាកម្លាំងចលករដ៏រឹងមាំមួយដែលគាំទ្រដល់សកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មរបស់​សារ​ជីវ​កម្ម។ក្នុងដំណាក់កាល ២០២១-២០២៥ តម្លៃសរុបនៃទំនិញនាំចេញ និងនាំចូលតាមច្រកព្រំដែនគោករវាងខេត្តអានយ៉ាង និងកម្ពុជាបានកើនឡើងជាមធ្យម ១២,៧% ក្នុងមួយឆ្នាំ។ក្នុងនោះ តម្លៃទំនិញនាំចេញឆ្លងដែន​ដីគោកពីខេត្តអានយ៉ាងទៅប្រទេសកម្ពុជាក្នុងមួយឆ្នាំជាមធ្យមជាង ៥០០ លានដុល្លារអាមេរិក។

ផ្ទុយទៅវិញ តម្លៃទំនិញនាំចូលឆ្លងព្រំដែនពីប្រទេសកម្ពុជា​មកខេត្តអានយ៉ាងសម្រេចបានជាង ៦០០ លានដុល្លារ​​អាមេរិកជារៀងរាល់ឆ្នាំ ជាមួយនឹងរចនាសម្ព័ន្ធទំនិញ​​ពីរទិសមានការជួយគ្នាទៅវិញទៅមក ដូចជា៖ វត្ថុធាតុដើម ផលិតផលកសិកម្មសម្រាប់ផលិតកម្ម គ្រឿង​សមុទ្ទ​ ស្រូវ ទំនិញប្រើប្រាស់ ជី និងទំនិញ​ផ្សេង​ៗ​ជាច្រើនទៀត។

បច្ចុប្បន្នតំបន់ព្រំដែន​របស់​ខេត្ត​​អានយ៉ាងមាន​​ផ្សារព្រំដែនចំនួន ១៧ បានរៀបចំគ្រួសារអាជីវករជាង ១៧​ គ្រួចូលរួមធ្វើអាជីវកម្មជាប្រចាំ និងធ្វើសកម្មភាព​ស្ថិរភាព។ ក្រៅពីនេះ មានហាងងាយស្រួលបាត់ហ្វាសាញ់ ចំនួន ៣ ដែលកំពុងធ្វើសកម្មភាពនៅក្នុងឃុំខាញ់​ប៊ិញ​និង​ញ៉ឹនហូយ

​ទន្ទឹមនិងនោះ ខេត្តតែងតែយកចិត្តទុកដាក់​ជំរុញ​ខ្លាំង​លើ​ការវិនិយោគ និងការអភិវឌ្ឍប្រព័ន្ធឃ្លាំងស្តុក​ទំនិញនៅតាមច្រកទ្វារព្រំដែន។ នៅក្នុងតំបន់មុខងារនៃតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនខេត្តអានយ៉ាង មាន​អាជី​វកម្ម​ចំនួន ៨ កំពុងធ្វើសកម្មភាពនៅទីតាំងប្រមូលផ្តុំ ត្រួតពិនិត្យ និងឃ្លាំមើលទំនិញនាំចេញ និងនាំចូល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេស​​ទាំងពីរបានយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន។ សម្រាប់​ខេត្តអានយ៉ាង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាមិនត្រឹមតែមានងត្ថន័យអំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ តែ​ថែមទាំងរួមចំណែកដល់ការពង្រឹងសន្តិសុខព្រំដែន និងបង្កើនចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ជាមួយនឹងសក្តានុពល ចំណុចខ្លាំង និងការតាំងចិត្តនយោបាយដ៏ខ្លាំងក្លា ក៏ដូចជាសេចក្តីប្រាថ្នា និងការតាំងចិត្តខ្ពស់  យើង​ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណាក់កាលថ្មី កាន់តែស៊ីជម្រៅនិងកាន់តែជោគជ័យ។ ដោយមានការគាំទ្រពីក្រសួងឧស្សាហពាណិជ្ជកម្ម ខេត្តអានយ៉ាងបានអះ​អាង​ជានិច្ចកាលក្នុងការរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អាជីវកម្មក្នុងការវិនិយោគ និងអភិវឌ្ឍដោយសុវត្ថិភាព” លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបញ្ជាក់។

លោក ត្រាន់ហ៊ូវលីញ ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ក្រសួងឧស្សាហពាណិជ្ជកម្ម ថ្លែងមតិបើកកម្មវិធី

យោងតាមប្រសាសន៍លោក ត្រហ៊ូវលីញ ប្រធាននាយកដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស នៃក្រសួងឧស្សាហពាណិជ្ជកម្ម ប្រទេសទាំង​មូល​មានផ្សារព្រំដែនចំនួន ២១៨ ដោយឡែកនៅតាមព្រំដែន​វៀត​ណាម​និងកម្ពូជាមានផ្សារចំនួន ៨៥ ស្មើ ៣៩% និង​មាន​ផ្សារនៅតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជា​ជាង​ ៧០% ប្រមូលផ្តុំនៅខេត្តតៃនិញ ឡុងអាន ដុងថាប់ និងអានយ៉ាង។

ប្រទេសទាំងមូលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបចំនួន ២៥ ដោយឡែកនៅតាមបណ្តាយ​ព្រំដែន​វៀតណាម-កម្ពុជាមានផ្សារទំនើបចំនួន ៨ អត់មាន​មជ្ឈ​មណ្ឌល ស្មើ ៦៧% និងមជ្ឈមណ្ឌល logistics ចំនួន​។ ក្នុងរយៈពេល៩ ខែឆ្នាំ ២០២៥ ការនាំចូល និងនាំចេញតាមច្រកព្រំដែនគោករវាងវៀតណាម និងកម្ពុជា​សម្រេច​បាន ៥,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៥% បើប្រៀបធៀបទៅនឹងដំណាលពេលនេះឆ្នាំ ២០២៤។

លោក ត្រាន់ហ៊ូវលីញ ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសនៃក្រសួងឧស្សាហពាណិជ្ជកម្ម បានឲ្យដឹងថា តាំងពីមុនមកក្រសួង គណៈ​ផ្នែក​ពាក់ព័ន្ឋ ជាពិសេសគឺក្រសួងឧស្សាហពាណិជ្ជកម្ម មិនធ្លាប់យកចិត្តទុកដាក់ដល់ពាណិជ្ជកម្មតាមព្រំដែន ជាពិសេសគឺរវាងវៀតណាម និងកម្ពុជា ដូចពេលនេះទេ។ក្នុងរយៈពេល ៦ ខែជិតៗនេះ អង្គភាពនានានៃក្រសួងឧស្សាហពាណិជ្ជកម្ម និងខេត្តជាប់ព្រំដែនកម្ពុជា ចាប់ពីខេត្តតៃនិញ ដុងថាប រហូតដល់អានយ៉ាង​បាន​យកចិត្តទុកដាក់និងតម្រង់ទិសក្នុងការអភិវឌ្ឍពាណិជ្ជកម្មជានិយាយរួម ក៏ដូចជា ពាណិជ្ជកម្មតាមព្រំដែន​និ​យាយ​​ដោយឡែកផងដែរ។ ជាពិសេស នៅព្រឹកនេះ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក។ នេះជាច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិកដំបូងរបស់វៀតណាម បន្ទាប់ពីប្រតិបត្តិការជិត ២៥ ឆ្នាំនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម។

លោក តាន់ហ៊ូវលីញ សង្កត់ធ្ងន់ថា ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិកនឹងផ្លាស់ប្តូរជាមូលដ្ឋាន ដោយជួយឲ្យ​ពាណិជ្ជ​​កម្មអេឡិចត្រូនិកអភិវឌ្ឍកាន់តែចីរភាព ព្រោះវា​បាន​កំណត់បទប្បញ្ញត្តិដើម្បីការពារអ្នកប្រើប្រាស់ ជាពិសេស​​គឺទម្រង់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ បច្ចុប្បន្ន ក្រសួងឧស្សាហពាណិជ្ជកម្មកំពុងស្ថិតក្នុងដំណើរការបង្កើតគោលនយោបាយ និងមានគោលនយោបាយថ្មីជាច្រើននឹងបានណែនាំដើម្បីផ្លាស់ប្តូរនិងចងក្រង។ ក្រសួងឧស្សាហពាណិជ្ជកម្មបានចុះបញ្ជី ហើយរដ្ឋាភិបាលបានយល់ព្រមចាប់ផ្តើមព្រាងវិសោធនកម្មច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំក្រោយ បន្ទាប់ពីជាង ២០ ឆ្នាំ។ ក្នុងនោះផ្នែកហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឆ្លងដែនគឺជាមាតិការដ៏សំខាន់មួយ។

នៅក្នុងសន្និបាត បណ្តាក្រសួង ផ្នែក​បាន​​បង្ហាញបទអន្តរាគមន៍ចំនួន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនរវាងវៀតណាម និងប្រទេសជិតខាង។ តម្រង់ទិសអភិវឌ្ឍន៍ពាណិជ្ជកម្មព្រំដែនរវាងវៀតណាម និងកម្ពុជា ដំណោះស្រាយ​បង្កើតភាពអំណោយផលក្នុងការឆ្លងកាត់គយទំនិញតាមរយៈច្រកព្រំដែនរវាងវៀតណាម និងកម្ពុជា។ ជំរុញ​ពាណិជ្ជកម្មពីខេត្តភាគខាងត្បូងទៅកាន់ទីផ្សារកម្ពុជា។ ​ធ្វើ​ឲ្យយន្តការគោលនយោបាយល្អឥតខ្ចោះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មព្រំដែនរវាងវៀតណាម និងកម្ពុជា ការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិកក្នុងសកម្មភាពអាជីវកម្ម ស្នើសុំដំណោះស្រាយដើម្បីគាំទ្រ និងជំរុញការនាំចេញទំនិញប្រើប្រាស់​​របស់វៀតណាមទៅប្រទេសកម្ពុជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មភស្តុភារកម្ម - ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មព្រំដែនរវាងវៀតណាម និងកម្ពុជា។

អាជិវៀតណាម និងកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

ក្នុងឱកាសនេះ អាជីវកម្មវៀតណាម និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លើ​ខ្លឹម​សារដូចជា៖ ការដោះដូរទំនិញប្រើប្រាស់ និងទំនិញទូទៅ តភ្ជាប់ក្នុងការដឹកជញ្ជូន logistics ផ្សព្វ​ផ្សាយ​ផលិតផលទេសចរណ៍ រៀបចំការដោះដូរ និងរៀប​​ចំក្រុមទេសចរណ៍រវាងភាគីទាំងពីរ។ល៕ 

ប្រែ៖ ណារីពៅ