ព្រឹកថ្ងៃទី២៣ ខែមករា លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំកិច្ចប្រជុំទទួលគណៈប្រតិភូខេត្តកំពង់ឆ្នាំង ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆាំ្នង អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ក្នុងឱកាសនិទាឃរដូវឆាំ្ន ២០២៥។
សួរសុខទុក្ខនិងជូនពរបុណ្យចូលឆាំ្នខេត្តអានយ៉ាង លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំខេត្តអានយ៉ាងចំពោះសមាជិកគណប្រតិភុ។ ក្នុងឱកាសបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិវៀតណាម លោកស្រី ប៊ន សុភី ជូនពរថ្នាក់ដឹកនាំខេត្តអានយ៉ាង នឹងបន្តសម្រេចបានជោគជ័យក្នុងឆាំ្នថ្មី។ ជូនពរបក្ខភាគ អាជ្ញាធរនិងប្រជាជនអានយ៉ាងឆាំ្នថ្មីទទួលបានជោគជ័យថ្មី សរីមង្គល និងវិបុលភាព។ ទន្ទឹមនិងនោះ បង្ហាញពីភាពរីករាយនិងអះអាងពីទំនាក់ទំនងជិតស្និទ្ធ និងមិត្តភាពអភិវឌ្ឍន៍រួមគ្នារវាងខេត្តទាំងពីរ។ តាមរយៈនោះសង្ឃឹមថា ខេត្តអានយ៉ាង និងខេត្តកំពង់ឆ្នាំងមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យកសិកម្ម អប់រំ សុខាភិបាល និងវប្បធម៌ជាបន្តទៀត។
តាងនាមថ្នាក់ដឹកនាំខេត្តអានយ៉ាង លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានបង្ហាញពីភាពរីករាយដែលបានទទួលស្វាគមន៍លោកស្រី ប៊ន សុភី និងគណៈប្រតិភូខេត្តកំពង់ឆ្នាំង ដែលបានមកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆាំ្នដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តអានយ៉ាងក្នុងឱកាសបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិវៀតណាមនិងអំណរនិទាឃរដូវឆ្នាំម្សាញ់២០២៥។ ទន្ទឹមនិងនោះ សង្ឃឹមថា រយៈពេលខាងមុខ ខេត្តទាំងពីរ បន្តរក្សាប្រពៃណីសាមគ្គីភាព មិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណកម្មាធិការប្រជាជនខត្តអានយ៉ាង ក៏ផ្ញើសេចក្តីជូនពរដ៏ល្អប្រសើដល់ថ្នាក់ដឹកនាំនិងប្រជាជនខេត្តកំពង់ឆ្នាំង និងសូមជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម-កម្ពុជា រវាងខេត្តអានយ៉ាង និងខេត្តកំពង់ឆ្នាំង កាន់តែអភិវឌ្ឍន៍ជានិរន្ត៕
ប្រែ៖ ណារីពៅ