នៅរសៀលថ្ងៃទី ២ ខែមេសា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេ ទ្រុង ហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចូលសម្តែងការគួរសមនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ (ឡាវ)។ សមមិត្តនារី តា ភឿងយុង អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ទទួលស្វាគមន៍គណៈប្រតិភូ។

នៅក្នុងដំណើរបំពេញទស្សនកិច្ច លោក ឡេ ទ្រុង ហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសម្តែងការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ស្ថានអគ្គកុងស៊ុលក្នុងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ក៏ដូចជាការគាំទ្រសហគមន៍វៀតណាមនៅប្រទេសឡាវឲ្យមានស្ថិរភាពជីវភាពរស់នៅ។
យោងតាមលោក ឡេ ទ្រុង ហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា ឆ្នាំ២០២៥ គឺជាឆាំ្នមានរបត់ សំខាន់មួយសម្រាប់ខេត្តអានយ៉ាង ក្នុងនោះខេត្តអនុវត្តគោលការណ៍បង្រួបបង្រួម និងរៀបចំពង្រួមអង្គការក្បាលម៉ាស៊ីន អនុវត្តអាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តកំពុងមានការអភិវឌ្ឍជាវិជ្ជមាន មានផ្នែក និងវិស័យជាច្រើនមានកំណើនខ្ពស់បើធៀបនឹងរយៈពេលនេះឆ្នាំមុន។ ជាពិសេស កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ សម្រេចបាន ៨,៣៩% នាំមុខគេនៃខេត្តនានាក្នុងតំបន់វាលរាបទន្លេគឺវឡុង។

ខេត្តអានយ៉ាងមានកិត្តិយសបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំសន្និបាត APEC ឆ្នាំ២០២៧ នៅកោះភូក្វឹក។ បច្ចុប្បន្ននេះ ការត្រៀមលក្ខខណ្ឌសម្រាប់សន្និបាតកំពុងបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លា និងធានាបាននូវល្បឿនកំណត់។
លោក ឡេ ទ្រុង ហូអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនពរដល់បុគ្គលិក និងនិយោជិតទាំងអស់នៃស្ថានអគ្គកុងស៊ុលជួបតែសេចក្តីសុខ សុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងការងារ ព្រមទាំងជូនពរដល់ស្ថានអគ្គកុងស៊ុលឲ្យបន្តអនុវត្តល្អតួនាទីដ៏សំខាន់របស់ស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឡាវ រួមចំណែកជាក់ស្តែងទៅក្នុងការពង្រឹង និងពង្រីកមិត្តភាពវៀតណាម-ឡាវ។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរំពឹងទុកថា ស្ថានអគ្គកុងស៊ុលនឹងបន្តដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និងមូលដ្ឋាននានារបស់ប្រទេសឡាវ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

សមមិត្ត តា ភឿង យុង អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ បានសម្តែងសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍គណៈប្រតិភូមកពីខេត្តអានយ៉ាង និងផ្តល់ព័ត៌មានអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសឡាវ។
រយៈពេលខាងមុខ សមមិត្ត តា ភឿង យុង សង្ឃឹមថា ខេត្តអានយ៉ាង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់ប្រទេសឡាវ ក្នុងវិស័យកសិកម្មបៃតង ទេសចរណ៍ ថាមពល អប់រំ និងបណ្តុះបណ្តាលប្រភពធនធានមនុស្ស ដោយផ្តោតលើការតភ្ជាប់អាជីវកម្មរវាងភាគីទាំងពីរ ដើម្បីស្ទង់មតិ និងស្វែងយល់ពីឱកាសវិនិយោគនៅក្នុងវិស័យដែលមានប្រៀបខ្លាំងនាពេលបច្ចុប្បន្ន។

ប្រែ៖ ណារីពៅ