ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ របស់ប្រជាជនកម្ពុជា ក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ០១ និង ០២ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូនៃគណៈបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង ដឹកនាំដោយ លោកអគ្គសេនីយ៍ត្រី ង្វៀន វ៉ាន់ ងាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត មេបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាងបានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីដល់ គណៈមេបញ្ជាការដ្ឋានការពារកោះ ឆ្នេរសមុទ្ទ និងមេបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៃកងយុធពលខេមរភូមិនកម្ពុជា។


នៅកន្លែងទៅសូរសុខទុក្ខនីមួយៗ លោកនាយឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ ង៉ាញ់ បានផ្ញើសារអបអរសាទរឆ្នាំថ្មីដ៏ល្អប្រសើរបំផុតដល់ថ្នាក់ដឹកនាំ មន្ត្រី និងយោធិនគ្រប់អង្គភាព ហើយសូមជូនពរឲ្យទំនាក់ទំនងមិត្តភាព ប្រពៃណី និងភាពសាមគ្គីរវាងប្រទេសវៀតណាម និងកម្ពុជា កាន់តែរឹងមាំ និងរីកចម្រើន។ សមមិត្តបានអះអាងថា ក្នុងរយៈពេលកន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធខេត្តអានយ៉ាង និងអង្គភាពកងយុធពលខេមរភូមិននៃព្រះរាជាណាចក្រកម្ពុជា បានថែរក្សាទំនាក់ទំនងសហការល្អ ដោយផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងគាំទ្រគ្នាក្នុងការងារគ្រប់គ្រង និងការពារព្រំដែន រួមចំណែករក្សាស្ថិរភាពនយោបាយ និងសន្តិសុខសង្គមនៅតំបន់ព្រំដែន។


ទន្ទឹមនិងនោះ លោកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ ង៉ាញ់ ក៏បានសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការ សហការគ្នាកាន់តែជិតស្និទ្ធក្នុងការល្បាត ត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទជាបន្តទៀត។ ហើយព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការទូតការពារជាតិ ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជនទាំងពីរប្រទេស។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ ង៉ាញ់ ក៏បានផ្ញើសារអបអរសាទរបុណ្យចូលឆ្នាំថ្មីដល់អង្គភាពកងយុធពលខេមរភូមិនព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនិងនោះ ក៏បង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងមេបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង និងមេបញ្ជាការដ្ឋានយោធភូមិភាគទី៣ និយាយរួមនិងកងកម្លាំងប្រដាប់អាវុធនៃខេត្តជាប់ព្រំដែននិយាយដោយឡែក ក្នុងការការពារព្រំដែន និងកសាងទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរសមុទ្ទ និងមេបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៃកងយុធពលខេមរភូមិនព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់របស់គណៈប្រតិភូមេបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង ហើយបានអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធខេត្ត ក្នុងការអនុវត្តភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន រួមចំណែកកសាងព្រំដែនក្លាយជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្នុងឱកាសនេះ គណៈប្រតិភូនៃមេបញ្ជាការយោធាខេត្តអានយ៉ាង បានប្រគល់អំណោយជាច្រើនចំណែកដែលមានអត្ថន័យ បង្ហាញពីភាពសាមគ្គី និងការផ្សារភ្ជាប់រវាងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរ៕
ប្រែ៖ ណារីពៅ