ខេត្តអានយ៉ាង និងខេត្តតាកែវ បង្កើនកិច្ចសហប្រតិបត្តិការ កសាងព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍដោយចីរភាព

រសៀលថ្ងៃទី៧ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំសន្និបាតបូកសរុបលទ្ធផលសហប្រតិបត្តិការ ៦ ខែដើមឆ្នាំ ២០២៥ និងទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំក្រោយជាមួយខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា)។ សន្និបាតដឹកនាំដោយលោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងលោក លី សាវ៉េត អភិបាលរងខេត្តតាកែវ។

ទិដ្ឋភាពសន្និបាត

ក្នុងឱកាសខួបលើកទី៧២ឆាំ្ន ទិវាបុណ្យជាតិនៃ​ព្រះរាជា​ណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មា​ធិ​ការ​ប្រជាជនខេត្តអានយ៉ាង បានគោរពជូនពរដ៏ល្អ​បវ​រដ​ល់​លោកអភិបាលរង គណៈប្រតិភូខេត្តតាកែវ និង​ប្រ​ជា​ជនកម្ពុជាទាំងអស់។ ជូនពរប្រទេស និងប្រជាជន​កម្ពុ​ជា បន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើន​ថែម​ទៀត​ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។​ 

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មា​ធិការ​ប្រ​ជា​ជនខេត្តអានយ៉ាងថ្លែងមតិក្នុងសន្និបាត

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការ​ប្រ​ជា​ជនខេត្តអានយ៉ាង បានឲ្យដឹងថា រយៈពេលកន្លង ដោយ​មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់មន្ទីរ ផ្នែក​ថ្នាក់​ខេត្តអានយ៉ាង និងខេត្តតាកែវ សម្រេច​បានប្រសិទ្ឋ​ភាពខ្ពស់ក្នុងខ្លឹមសារដែលបានចុះហត្ថលេខាចាប់តាំងពី​សន្និបាតបូកសរុបលទ្ឋផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០​២៤ ដែលរៀបចំឡើងនៅខេត្តតាកែវ។ រួមចំណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ចសង្គម កែលម្អជីវភាពរស់នៅ​របស់​ប្រ​ជា​​ជនទាំងសងខាង ជាពិសេសគឺប្រជា​ពលរដ្ឋនៅ​តាម​ព្រំ​ដែន​ តាមរយៈនោះ រួមចំណែកកសាងផ្លូវព្រំ​ដែន​វៀត​ណាម​-កម្ពុជា ស្ថិរភាព សន្តិភាព មិត្តភាព និង​សហ​ប្រតិបត្តិការអភិវឌ្ឍជាមួយគ្នា។ 

កងកម្លាំងនៃភាគីទាំងពីរបានម្ចាស់ការសហការរក្សា​រឹង​​មាំសន្តិសុខា សណ្តាប់ធ្នាប់​នៅតាមបន្ទាត់ព្រំដែន រួម​ចំណែកបង្កើនទំនាក់ទំនងមិត្តភាពរវាងវៀតណាម និង​កម្ពុជា និងចំណងសាមគ្គីភាពរវាង​ប្រជាជន​នៃ​ភាគី​ទាំង​ពីរ​។ ផ្សព្វផ្សាយមានប្រសិទ្ឋភាពនូវផែន​ការកិច្ច​ស​ហ​ប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន រក្សាបានល្អនូវការផ្លាស់ប្តូរព័ត៌មានជាប្រចាំ និង​ក្រៅផែនការ។ សហការល្បាតទ្វេភាគី។ គ្រប់គ្រង និង​ការពារបង្គោលព្រំដែន ធានាស្ថិរភាព ច្បាស់លាស់​​នៃ​ព្រំដែនដីគោក។ទប់ស្កាត់​សកម្មភាព​ដែល​បង្កឲ្យ​ខូច​ខាត ​ប៉ះពាល់​ដល់​បង្គោល​ព្រំដែននិង​សញ្ញា​សម្គាល់​​​ព្រំដែនបានទាន់ពេល។

នគរបាលទាំងសងខាងបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបំពាក់បំប៉ន ហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ និង​ភា​សាបរទេសសម្រាប់កម្មាភិបាល យុទ្ឋជន​នគរ​បាល​។​ រក្សាសកម្មភាពផ្លាស់ប្តូរ សួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ដើ​ម្បីបង្កើនសាមគ្គីភាព និងមិត្តភាព។

ភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអំពីព្រំដែនមានពាក់ព័ន្ធដែលបានចុះហត្ថលេខារវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង​ព្រះរាជាណាចក្រកម្ពុជា។ ខេត្តអានយ៉ាង និង​ខេត្ត​តា​កែវ មានបង្គោលព្រំដែនរួមចំនួន៣៧ ចាប់ពី​បង្គោល​២៥​៤ ដល់បង្គោល២៩០។ តាមរយៈការល្បាតទ្វេភាគី ខេត្ត​អានយ៉ាង​-ខេត្តតាកែវ បានរកឃើញ​បង្គោល​ព្រំ​ដែន​ចំនួន ០៤ ដែលត្រូវប្រេះ ផ្អៀង និងបែក​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែននៃភាគីទាំងពីរ។

ខេត្តអានយ៉ាងបានរៀបចំជោគជ័យផ្សារណាត់ ពាណិជ្ជកម្មអន្តរជាតិទិញបៀន-អានយ៉ាង ឆ្នាំ ២០២៥ ជា​មួយនឹងការចូលរួមពីគណៈប្រតិភូ មន្ត្រី និងធុរកិច្ច​ខេត្ត​តាកែវ។ ខេត្តអានយ៉ាងបានគាំទ្រស្តង់ទំនិញចំនួន ១៥​ ដើម្បីខេត្តតាកែវ ដាក់តាំងបង្ហាញ ណែនាំនិង​លក់​ផលិត​​ផលរបស់ខ្លួន។

​ចំណូលនាំចេញនិងនាំចូលជាសរុបក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរ​ជាតិទិញ​បៀន​-ភ្នំដិន និងច្រកទ្វារព្រំដែន វិញហូយដុង-កំពង់​ក្រ​សាំង​ រវាងខេត្តអានយ៉ាង និងខេត្តតាកែវ សម្រេច​បាន​ជាង​ ៥០០ លានដុល្លារអាមេរិកតាមការសន្និដ្ឋាន។

​ខេត្តអានយ៉ាងបានបណ្តុះបណ្តាលនិស្សិតសកលវិទ្យាល័យ​ចំនួន០៥នាក់មកពីខេត្តតាកែវ។ បណ្តាមន្ទីរពេទ្យ​នៅតាមមូលដ្ឋានជាប់ព្រំដែនខេត្តអានយ៉ាង ទទួល​ពិនិត្យ​ជំងឺ និងព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់ប្រជា​ជន​កម្ពុ​ជា ដោយតម្លៃមន្ទីរពេទ្យដូចគ្នានឹងជនជាតិវៀត​ណាម​។ អនុវត្តសន្ធិសញ្ញាដឹកជញ្ជូនផ្លូវគោករវាងប្រ​ទេស​ទាំងពីរ ខេត្តអានយ៉ាងបានចេញអាជ្ញាប័ណ្ណ​ដឹក​ជញ្ជូន​អន្តរមធ្យោបាយមិនមែនពាណិជ្ជកម្មចំនួន ៧២ ច្បាប់​។

នៅរដូវប្រាំងឆ្នាំ ២០២៤-២០២៥ ក្រុមការងារ កា​៩៣ បានស្វែងរក និងលើកអដ្ឋិធាតុកងទ័ពស្ម័គ្រ​ចិត្ត​និង​ជំនាញការវៀតណាមចំនួន ១៥ រូបនៅខេត្ត​តា​កែវ​។​គិតចាប់តាំងពីឆ្នាំ ២០០១ រហូតមកដល់សព្វថ្ងៃ ក្រុម​ កា៩៣ បានលើកប្រមូលអដ្ឋិធាតុបានចំនួន ៨១៧រូប និងរៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុត្រឡប់មកប្រទេសវៀតណាមវិញ។

លោក លី សាវេត អភិបាលរង​ខេត្ត​តា​កែវ​ ថ្លែងមតិ​ក្នុង​សន្និ​បាត

នៅក្នុងសន្និបាតនេះ ខេត្តទាំង២គឺខេត្ត​អាន​យ៉ាង​ និងខេត្តតាកែវបានឯកភាពបង្កើនកិច្ច​សហប្រ​តិ​ប​ត្តិ​​ការ និងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត​នៅ​ឆ្នាំក្រោយ។

យោងតាមនោះ បន្តអនុវត្តមានប្រសិទ្ធភាព​ចំ​ពោះ​​សន្ធិ​សញ្ញាកំ​ណត់ព្រំដែនជាតិឆ្នាំ១៩៨៥ សន្ធិ​សញ្ញាបំពេញបន្ថែមសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ពិធីសារ​កំ​ណត់ព្រំដែនគោកឆ្នាំ២០១៩ រវាងវៀត​ណាម​និង​កម្ពុ​ជា​ សន្ធិសញ្ញាស្តីពីបទប្បញ្ញត្តិព្រំដែន​ជាតិរវាង​វៀត​ណាម​និងកម្ពុជា សេចក្តីប្រកាសព័ត៌មានឆ្នាំ ១៩៩៥ រវាង​ប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំខេត្តទាំងពីរចុះហត្ថលេខាលើអនុស្សរណនៃកិច្ចសហការ

បង្កើនការងារការពារ និងរក្សាសណ្តាប់​ធ្នាប់​សង្គ​ម​ តាមព្រំដែន។ សហការជិតស្និត ក្តាប់ច្បាស់​ស្ថាន​ភាព​ព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់ស្ថាន​ភាព​ធ្វើអន្តោប្រវេសន៍ខុសច្បាប់។ល។ សហ​ការ​ល្បាត​ទ្វេ​ភា​គី ការពារព្រំដែនតាមស្ថានភាពបច្ចុប្បន្ន និង​ការ​ពារ​បង្គោលព្រំដែន។

ភាគីទាំងពីរបានឯកភាពរៀបចំឯកសារស្នើសុំរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុញ្ញាតឲ្យបើកច្រកទ្វារព្រំ​ដែន​វិញយ៉ា-តាអូ ហើយបន្តពិភាក្សា ឯកភាពបង្កើត​ឯកសារស្នើសុំបើកច្រកទ្វារព្រំដែនវិញង្វើននិងកំពង់ក្រសាំង។ ខេត្តអានយ៉ាង បានរៀបចំឯកសារស្នើ​សុំរដ្ឋាភិ​បាល​វៀតណាម លើកកម្ពស់ច្រកទ្វារព្រំដែនបាក់ដៃ-បាក់​ដៃទៅជាច្រកទ្វារព្រំដែនសំខាន់ ដើម្បីបង្កើត​ភាព​ងាយស្រួលដល់សកម្មភាពពាណិជ្ជកម្មរវាងប្រជាជននៃភាគីទាំងពីរ។

ថ្នាក់ដឹកនាំខេត្តទាំងពីរជូនអំណោយនិងថតរូបអនុស្សាវរីយ៍

តំណាងមន្ទីរផ្នែកនៃខេត្តទាំងពីរជូនអំណោយអនុស្សាវរីយ៍
ប្រតិភូនៃខេត្តទាំងពីរថតរូបអនុស្សាវរីយ៍

បន្តបង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីជំងឺឆ្លងលើមនុស្ស និងសត្វ ប្រភេទជំងឺគ្រោះថ្នាក់ និងជំងឺរាតត្បាត​ថ្មី​ៗ​។ អនុវត្តល្អ​សកម្មភាព​ត្រួតពិនិត្យរោគរាតត្បាត​នៅ​តាម​ច្រកទ្វារ​​ព្រំដែន។ បង្កើតលក្ខខណ្ឌសម្រាប់​ការ​ផ្លាស់​​ប្តូរវប្បធម៌ និងកីឡា។ បណ្តាសកម្មភាពសហ​ប្រតិ​បត្តិ​ការក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម វប្បធម៌ កីឡា សុខា​ភិបាល អប់រំ និងបណ្តុះបណ្តាល ដឹកជញ្ជូន ការ​ទូត​ប្រជាជនរវាងរណសិរ្ស និងអង្គការមហាជនជាដើម ក៏ដូចជាកិច្ចសហការល្អក្នុងការផ្សព្វផ្សាយអនុវត្តផែនការស្វែងរក និងលើកប្រមូលអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាម​នៅកម្ពុជា។ រក្សា និងរិតចំណងទំនាក់ទំ​នងកិច្ច​សហ​ប្រតិបត្តិការ សាមគ្គីភាព មិត្តភាពប្រពៃណី​រវាង​ស្រុក​-ក្រុងជាប់ព្រំដែនខេត្តតាកែវ និងបណ្តាឃុំ​សង្កាត់​ជាប់​ព្រំដែនខេត្តអានយ៉ាង៕ 

ប្រែ៖ សំណាង