លេខាបក្ខភាគខេត្តអានយ៉ាង បានជួបជាមួយកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅប៉ារ៉ាហ្គាយ

ក្នុងកម្មវិធីចូលរួមសម័យប្រជុំលើកទី ១៩ របស់អង្គការយូណេស្កូ នៅរដ្ឋធានី Asuncion ប្រទេសប៉ារ៉ាហ្គាយ គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយសមមិត្ត ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត បានជួបជាមួយលោកស្រី Maria del Carmen Pérez Falabella កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅប៉ារ៉ាហ្គាយ។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសជាដៃគូសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរអន្តរជាតិ។

អញ្ជើញចូលរួមកិច្ចប្រជុំក៏មានលោកស្រី ង្វៀន​ធី​វ៉ាន​​អាញ - ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ UNESCO លោកស្រី ឡេធីហុងវ៉ាន  ប្រធាននាយកដ្ឋានការទូតវប្បធម៌ និងយូណេស្កូ អគ្គលេខាធិការគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកយូណេស្កូនិងក្រសួងការបរទេស។

លោកស្រី Maria del Carmen Pérez Falabella បានស្វាគមន៍គណៈប្រតិភូខេត្តអានយ៉ាង ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមសម័យប្រជុំលើកទី​ ១៩ របស់អង្គការ UNESCO ហើយបានសម្តែងការកោត​​សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពីភាគីខេត្តអានយ៉ាង ក្នុងការបំពេញឯកសារដាក់ជូន​អង្គការ UNESCO ឲ្យទទួលស្គាល់ពិធីបុណ្យ​លោក​យាយភ្នំស្វាម គឺជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស​​ជាតិ ទន្ទឹមនិងនោះប្តេជ្ញាគាំទ្រផ្សព្វផ្សាយ​រូបភាព​វៀតណាមនិយាយរួម និងខេត្តអាន​យ៉ាង​និយាយ​ដោយ​ឡែក​ ទៅដល់ប្រជាជនប៉ារ៉ាហ្គាយ។

តាងនាមគណប្រតិភូ សមមិត្ត ឡេហុងក្វាង លេខា​បក្ខភាគខេត្តអានយ៉ាង បានថ្លែងអំណរគុណចំពោះ​​លោកស្រី Falabella ចំពោះការរួមចំណែកយ៉ាងសំខាន់​​ក្នុងការតភ្ជាប់ ជួយឲ្យភាគីទាំងពីរយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ សេដ្ឋកិច្ច និងសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍន៍។ ហើយទោះបីជាមានភាពមមាញឹកយ៉ាងណាក៏ដោយ លោកស្រីនៅតែចំណាយពេល​វេលា​សម្រាប់​គណៈប្រតិភូខេត្តអានយ៉ាង ជួបសំណេះ​សំ​ណាល​​យ៉ាងស្និទ្ធស្នាល ប្រការនេះកាន់តែបញ្ជាក់អំពីតួនាទីជាស្ពានតភ្ជាប់រវាងវៀតណាម និងប៉ារ៉ាហ្គាយ ក៏ដូច​​ជាតំណាងគាំទ្រ និងការពារពលរដ្ឋវៀតណាមនៅទីនេះ។ សមមិត្ត ឡេហុងក្វាង ឡេខាបក្ខ​ភាគខេត្តក៏បានឧទ្ទេសនាមអំពី លក្ខណៈវប្បធម៌ និងភាពខ្លាំងក្នុងមូល​ដ្ឋាន​របស់ខេត្តអានយ៉ាង រួមទាំងពិធីបុណ្យលោក​យាយ​ភ្នំ​​ស្វាម ដែលកំពុងស្នើទៅអង្គការ UNESCO ​ឲ្យ​ទទួល​​ស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាង​ឲ្យ​មនុស្ស​​ជាតិផងដែរ

លោកស្រី Maria del Carmen Perez គឺជាសកម្មជនវប្បធម៌ និងជាអ្នកជំនួញម្នាក់ដ៏មានកិត្យា​នុ​ភាព​​នៅប្រទេសប៉ារ៉ាហ្គាយ ធ្លាប់កាន់មុខតំណែងសំខាន់ជាច្រើននៅក្នុងរដ្ឋាភិបាល និងមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយមជ្ឈដ្ឋាននយោបាយ និងអាជីវកម្ម។ លោកស្រី Maria del Carmen មានមនោ​សញ្ចេត​នាយ៉ាងខ្លាំងចំពោះប្រទេសវៀតណាម ហើយបានទទួលជាកុងស៊ុលកិត្តិយសរបស់វៀតណាមប្រចាំនៅ​ប្រទេសប៉ារ៉ាហ្គាយនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១

ក្នុងបរិយាកាសស្និទ្ធស្នាល សមមិត្ត ឡេ​ហុង​ក្វាង​​ លេខាបក្ខភាគខេត្ត បានជូនអំណោយដល់លោកស្រី Falabella ប្រកបដោយអត្ថន័យ បង្ហាញពីអារម្មណ៍​​ដ៏ល្អរបស់ខេត្តអានយ៉ាង មានចំពោះលោកស្រី

ប្រែ៖ ណារីពៅ