នៅថ្ងៃត្រង់ថ្ងៃ ២១ ខែវិច្ឆកា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណគម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលជួបលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមមកសួរសុខទុក្ខនិងចូលសម្តែងការគួរសម។



នៅក្នុងកិច្ចជំនួបនេះ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណចំពោះលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងទំនាក់ទំនងការទូតវៀតណាម និងសហរដ្ឋអាមេរិក។
ឧទ្ទេសនាមដោយសង្ខេបអំពីខេត្តអានយ៉ាង ជូនលោក Marc E. Knapper ឯកអគ្គរដ្ឋទូត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្តអានយ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុង ដែលមានផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រក្រឡា មានប្រជាជនច្រើនជាងគេ នៅក្នុងតំបន់វាលទំនាបទន្លេគឺឡុង។ អំពីរចនាសម្ព័ន្ធសេដ្ឋកិច្ច បច្ចុប្បន្ននេះវិស័យសេវាកម្មមានប្រហែលជា ៤៥% វិស័យកសិកម្មមានប្រហែលជា ៣៥% និងឧស្សាហកម្មប្រហែលជា ១៥%។ខេត្តអានយ៉ាង មានចំណុចខ្លាំងលើវិស័យជាច្រើនដូចជា៖ កសិកម្ម ទេសចរណ៍ ឧស្សាហកម្មជាដើម។ជាពិសេស សេដ្ឋកិច្ចច្រកទ្វារព្រំដែន គឺជាចំណុចខ្លាំងដ៏ធំរបស់ខេត្តដែលមានព្រំដែនជិត ១០០ គីឡូម៉ែត្រជាប់ជាមួយព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនិងនោះ រវាងខេត្តអានយ៉ាង នឹងលោកអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ តែងតែផ្លាស់ប្តូរការងារលើបញ្ហាជាច្រើនដូចជា៖ ទប់ស្កាត់ការជួញដូរមនុស្ស សេរីភាពសាសនា និងសិទ្ធិមនុស្ស។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណចំពោះលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានជួយខេត្តអានយ៉ាង នូវអាហារូបករណ៍អំពីភាសាអង់គ្លេស និងកម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាមេរិក។ទន្ទឹមនឹងនោះ សង្ឃឹមថា នាពេលខាងមុខ ទោះបីជាស្ថិតក្នុងមុខតំណែងណា លោកឯកអគ្គរដ្ឋទូត Marc E.Knapper ក៏នូវតែបន្តបំពូនការទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ហើយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រ និងទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ។ក្រៅពីនេះ ផ្តល់ព័ត៌មានណែនាំដល់ធុរកិច្ច វិនិយោគិន និងមូលដ្ឋានរបស់អាមេរិក ដើម្បីជំរុញការវិនិយោគ និងសហប្រតិបត្តិការលើវិស័យមានប្រៀបខ្លាំងរបស់ខេត្តអានយ៉ាង។
តាងនាមថ្នាក់ដឹកនាំខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Marc E. Knapper ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តអានយ៉ាង ហើយសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងក្លាយជាស្ពានសម្រាប់ប្រជាជន នៃប្រទេសទាំងពីរបន្តបំពូនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិកនឹងកាន់តែមាននិរន្តរភាព។ សូមជូនពរលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល ជោគជ័យក្នុងការងារនិងក្នុង។
លោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តអានយ៉ាង ចំពោះការស្វាគមន៍ ដោយអះអាងថា នឹងបន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងសហរដ្ឋអាមេរិកនិយាយរួម និងខេត្តអានយ៉ាងនិយាយដោយឡែក កាន់តែមាននិរន្តរភាព និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ នឹងខិតខំប្រឹងប្រែងតភ្ជាប់ដៃគូធុរកិច្ច វិនិយោគគិនរបស់អាមេរិកមកកាន់ខេត្តអានយ៉ាង៕
ប្រែ៖ ណារីពៅ