នៅថ្ងៃទី ២ ខែធ្នូ នៅមជ្ឈមណ្ឌលវប្បធម៌នៃ Asunción រដ្ឋធានីនៃប្រទេសប៉ារ៉ាហ្គាយ ព្រឹត្តិការណ៍បើកសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានរៀបចំឡើងដោយក្រសួងវប្បធម៌ប៉ារ៉ាហ្គាយ។ គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយ សមមិត្ត ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិកាបក្ខភាគខេត្តអានយ៉ាង បានអញ្ជើញចូលរួមក្នុងព្រឹត្តិការនេះ។
ព្រឹត្តិការណ៍នេះបានគូសជារបទដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រវប្បធម៌របស់ប្រទេសប៉ារ៉ាហ្គាយ ដោយសកម្មភាពបានរចនាឡើងដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ដែលបានចាត់ទុកដូចជាបេះដូងរបស់សហគមន៍អាមេរិកឡាទីន ជាមួយនឹងតន្ត្រី ក្បាច់រាំប្រពៃណី ម្ហូបប្រចាំតំបន់ និងការតាំងពិពណ៌ នាំមកនូវបទពិសោធន៍ដ៏គួរឲ្យរំភើប និងជិតស្និតជាមួយ បេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋប៉ារ៉ាហ្គាយ។
បានប្រារពឡើងចាប់ពីថ្ងៃទី ២ ខែធ្នូដល់ថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនឹងវាយតម្លៃការតែងតាំងចំនួន ៥៦ រួមមាន៖ សំណើចំនួន ៤១សម្រាប់បញ្ជីតំណាង សំណើចំនួន ៤ សម្រាប់បញ្ជីការពារសុវត្ថិភាពសង្គ្រោះបន្ទាន់ និងសំណើចំនួន ៣ សម្រាប់ការចុះឈ្មោះអនុវត្តជាក់ស្តែងបានល្អ។
ជាមួយនឹងការចូលរួមពីប្រទេសជាសមាជិកគណៈកម្មាធិការទាំង ២៤ បណ្តាគណៈប្រតិភូផ្លូវការ អ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកជំនាញបច្ចេកទេសបេតិកភណ្ឌ កម្មវិធីរបៀបវារៈបើកទូលាយរបស់ព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមរបស់សិប្បវិទូ ថ្នាក់ដឹកនាំមូលដ្ឋាន សិល្បករ និងអ្នកគ្រប់គ្រងវប្បធម៌ផងដែរ។ ទៅទន្ទឹមការពិភាក្សា និងការសម្រេចចិត្តជាផ្លូវការ គណៈប្រតិភូដែលចូលរួមនឹងមានឱកាសស្វែងយល់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសប៉ារ៉ាហ្គាយ។ ទៅទន្ទឹមនឹងកម្មវិធីសកម្មភាពវប្បធម៌ គឺជាព្រឹត្តិការណ៍ឆ្ពោះទៅរកភាពលេចធ្លោនៃទម្រង់បង្ហាញឲ្យឃើញ ដូចជាតន្ត្រី ម្ហូប និងសិប្បកម្មមូលដ្ឋាន។
អញ្ជើញចូលរួមព្រឹត្តិការណ៍នៅខាងក្រៅសម័យប្រជុំលើកទី ១៩ របស់អង្គការយូណេស្កូ សមមិត្ត ឡេហុងក្វាង - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត ប្រធានគណៈប្រតិភូខេត្តអានយ៉ាង បានជួបនិងពិភាក្សាជាមួយលោក Santiago Pena ប្រធានាធិបតីប៉ារ៉ាហ្គាយ ស្ដីពីទំនាក់ទំនងការទូត ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងប៉ារ៉ាហ្គាយ និយាយរួម និងខេត្តអានយ៉ាង និយាយដោយឡែក។
ដូចដែលបានរាយការណ៍ថា ក្នុងសម័យប្រជុំលើកទី ១៩ របស់អង្គការ UNESCOលើកនេះ វៀតណាមបានដាក់ពិធី “ពិធីបុណ្យលោកយាយភ្នំស្វាម” ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។ ហើយប្រសិនបើបានទទួលស្គាល់ នេះនឹងជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៦ របស់ប្រទេសយើង ហើយនិងជាពិធីបុណ្យប្រពៃណីដំបូងបង្អស់របស់តំបន់ដីភាគខាងត្បូងបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈនោះ ញ៉ាំងឲ្យវប្បធម៌វៀតណាមកាន់តែល្បីឈ្មោះនៅលើផែនទីពិភពលោក៕
ប្រែ៖ ណារីពៅ