កិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្តអានយ៉ាង វៀតណាម និងខេត្តកណ្ដាល ព្រះរាជាណាចក្រកម្ពុជា ថ្ងៃកាន់តែចីរភាព

រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង វៀតណាម សហការជាមួយតុលាការរដ្ឋបាលខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា បើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ និងទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ទាប់រវាងខេត្តអានយ៉ាង និងខេត្តកណ្តាល។

ទីដ្ឋភាពសន្និបាត

សហអធិបតីអង្គសន្និបាតមានលោក ហូវ៉ាន់ម៉ឹង សមា​ជិក​បម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេខាគណៈ​កម្មា​ធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជា​ជន​ខេត្ត​អានយ៉ាង និងលោក គួច ចំរើន អភិបាល​ខេត្ត​កណ្តាល​។ គណៈប្រតិភូមកពីខេត្តអានយ៉ាង និងខេត្ត​កណ្តាលក៏បានចូលរួមផងដែរ។

យោងតាមរបាយការណ៍នេះ ក្នុងរយៈពេល៦ខែ​ដើមឆ្នាំ​២០​២៥ ខេត្តអានយ៉ាង និងខេត្តកណ្តាលបានបន្តរក្សា​ទំនាក់ទំនងកិច្ចសហប្រតិបត្តិកាថ្ងៃកាន់តែអភិវឌ្ឍខ្លាំងឡើង សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន​ក្នុងវិស័យ​នា​នា។​ភាគីទាំងពីរបានឯកភាពបន្តវិនិយោគលើការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម អភិវឌ្ឍធន​ធាន​មនុស្ស​ ដោះស្រាយករណីដែលកើតឡើងក្រៅផែនការ ធានា​សន្តិសុខ សណ្តាប់ធ្នាប់នៅព្រំដែន។ ទន្ទឹម​នឹង​នោះ​ កសាងតំបន់ព្រំដែននៃប្រទេសទាំងពីរ​ឲ្យទៅជា​ព្រំ​ដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​អភិ​វឌ្ឍ​ន៍​​ទៅវិញទៅមក។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង ថ្លែងមតិក្នុងអង្គសន្និបាត

នៅក្នុងអង្គសន្និបាត លោកហូវ៉ាន់ម៉ឹង ប្រធានគណៈ​កម្មា​ធិ​ការប្រជាជនខេត្តអានយ៉ាង បានផ្ញើសេចក្តី​អប​អរ​សាទរចំពោះសមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥។ តាមរយៈនោះ ណែនាំដោយសង្ខេបអំពី​ខេត្ត​អាន​យ៉ាងបន្ទាប់ពីការរួមបញ្ចូលគ្នា ផ្សារភ្ជាប់ជា​មួយ​នឹង​ទម្រង់​អាជ្ញាធរ ២ ថ្នាក់។ អត្រាកំណើនសេដ្ឋកិច្ច (GR​DP​) របស់ខេត្តអានយ៉ាង ក្នុងរយៈពេល ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ សម្រេចបាន ៧,៨៥% ឈរចំ​ណាត់​ថ្នាក់​ទីមួយនៅតំបន់វាលរាបទន្លេគឺវឡុងនិងទី ១៩ ក្នុង​ប្រ​​ទេស។ 

តម្លៃនាំចេញក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៥ សម្រេចបានចំនួន ២,១០៥ ពាន់លានដុល្លារអាមេរិក​តាម​ការសន្និដ្ឋាន កើនឡើង ៦,៦៨% ធៀបនឹង​ដំ​ណាល​​ពេលនេះឆាំ្នមុន ជាមួយនឹងទំនិញ​សំខាន់​ៗ​រួម​មាន​៖ ផលិតផលកសិកម្មគឺ ៣១១,៤២ លាន​ដុល្លា​រ​អា​មេ​រិក ជលផល ៥៩៣,៩២ លានដុល្លារ បន្លែងផ្លែឈើ ៨៦,៥៨លានដុល្លារ និងស្បែកជើងស្បែក ៤២០,៧៨ លានដុល្លារអាមេរិក។

​លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអះអាងថា ការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការ​រវាង​វៀតណាម និងកម្ពុជា ខេត្តអានយ៉ាង និងខេត្ត​កណ្តាល​បានជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លើក​​​កម្ពស់ជីវភាពរស់នៅ​របស់ប្រជាជន​នៃខេត្ត​ទាំង​ពីរ ជាពិសេសគឺប្រជាពលរដ្ឋនៅតាមព្រំដែន រួមចំ​ណែក​​ទៅក្នុងការកសាងផ្លូវព្រំដែនវៀតណាម -កម្ពុ​ជា​ស្ថិ​​រ​ភាព សន្តិភាព មិត្តភាព និងកិច្ចសហប្រតិ​បត្តិការ​អភិ​វឌ្ឍទៅវិញទៅមក។

នាពេលខាងមុខ ដើម្បីរក្សានូវលទ្ធផលដែល​សម្រេច​បាន​ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើខេត្តទាំងពីរឲ្យបង្កើនកិច្ចសហប្រតិបត្តិកានិងសហការរយ៉ាងជិតស្និទ្ធជាមួយគ្នាបន្តទៀត និង​ឯក​ភាព​លើ​ទិសដៅសហប្រតិបត្តិការក្នុងឆ្នាំបន្ទាប់ ស្តីពី៖ បន្ត​ការ​អនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពលើ​ឯក​សារ​​ច្បាប់​ស្តីពីព្រំដែនដែលប្រទេសទាំងពីរបាន​ចុះ​ហត្ថ​លេ​ខា​។ បង្កើនការងារការពារ និងរក្សាសណ្តាប់ធ្នាប់​សុវ​ត្ថិភាពសង្គមនៅព្រំដែន។សហការយ៉ាងជិតស្និទ្ធ និងក្តាប់ច្បាស់សភាពការណ៍សន្តិសុខព្រំដែន ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែន ទប់ស្កាត់ការឆ្លងដែន​ខុស​ច្បាប់​ជាដើម។  ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ខេត្ត​អានយ៉ាង បន្តជំរុញខ្លាំងការលើកកម្ពស់​ច្រក​ទ្វារ​ព្រំ​ដែន​ ខាញ់ប៊ិញ ទៅជាច្រកទ្វារអន្តរជាតិ (ផ្លូវគោក និង​ផ្លូវ​ទឹក) និងរៀបចំឯកសារបើកច្រកទ្វារព្រំដែន ខាញ់​អាន​និងព្រែកជ្រៃ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សកម្ម​ភាព​នាំ​ចេញនាំចូលរបស់អាជីវកម្ម ទំនាក់ទំនង​ពាណិ​ជ្ជ​កម្ម​​ទំនិញ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​ខេត្ត។

លោក​ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើសេចក្តីជូនពរដល់លោកអភិបាលខេត្ត និងសមា​ជិក​គណៈប្រតិភូ មានសុខភាពល្អ និងជោគជ័យ។​ជូន​ពរ​ឲ្យរាល់​ទំនាក់ទំនង​មិត្តភាព​រវាង​ខេត្ត​ទាំងពីរ​កាន់​តែ​ចីរ​ភាព។

លោក គួច ចំរើន អភិបាលខេត្តកណ្តាល ថ្លែងមតិ​ក្នុង​អង្គ​សន្និបាត

ថ្លែងមតិនៅក្នុងអង្គសន្និបាត លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ​ចំពោះការ​ស្វា​គមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំខេត្តអានយ៉ាង។ តាម​រយៈនោះ លោកក៏បានអបអរសាទរចំពោះ​លទ្ធ​ផល​​កំណើនសេដ្ឋកិច្ចរបស់ខេត្តក្នុងរយៈពេល ១០ ខែ​ដើម​ឆ្នាំ ២០២៥ រួមចំណែកបង្កើតជា​ឱកាស​ជំរុញ​ខ្លាំង​ក្លា​ ញ៉ាំងឲ្យខេត្តសេដ្ឋកិច្ចអានយ៉ាងថ្មី អភិវឌ្ឍជាង​ទៀត​នា​ពេលខាងមុខ។លោក គួច ចំរើន អភិបាល​ខេត្ត​កណ្តាល​ បានបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាល​ តែងតែ​វា​យ​តម្លៃខ្ពស់ និងមានមោទនភាពខណៈដែលមាន​ដៃ​គូរយុទ្ធ​សាស្ត្រជាខេត្តអានយ៉ាង ដែលជាមូលដ្ឋាន​មាន​សក្តា​នុភាព និងប្រៀបខ្លាំងជាច្រើនសម្រាប់ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គមលើវិស័យនានា។ នេះគឺជាលក្ខខណ្ឌ​អំ​ណោ​​យ​ផល និងល្អប្រសើរដើម្បីខេត្តទាំងពីរ អានយ៉ាង​និងកណ្តាលបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការនិងបំពេញតម្រូវការរបស់ខេត្តនីមួយៗ រួមចំណែករឹត​ចំ​ណងសាមគ្គីភាពមិត្តភាពរវាងខេត្តទាំងពីរនាពេលខាងមុខ។

លោក គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បាន ផ្ញើ​សេចក្តីសួរសុខទុក្ខដល់លោកប្រធានគណៈកម្មាធិការប្រ​ជាជនខេត្តអានយ៉ាង និងសមាជិកក្នុងគណៈប្រតិភូ សូម​មានសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បន្ត​អភិ​វឌ្ឍខេត្តអានយ៉ាង ឲ្យកាន់តែរ៉ុងរឿង ក៏ដូចជា បន្ត​ការ​ដឹកនាំទូកមិត្តភាពនៃខេត្តទាំងពីរ ឲ្យកាន់តែរឹងមាំ និង​នាំមកនូវសមិទ្ឋផលដ៏ល្អប្រសើរជាច្រើន។​

នៅក្នុងអង្គសន្និបាត ខេត្តអានយ៉ាង និងខេត្តកណ្តាល​បានឯកភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីខ្លឹមសារកិច្ចសហប្រតិបត្តិការចំនួន១០សម្រាប់ឆ្នាំ​បន្តបន្ទាប់ ស្តីពីសន្តិសុខ និងសណ្តាប់ធ្នាប់​នៅ​តាម​ព្រំ​ដែន​។ ការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ឆ្លងដែន។ការងារគ្រប់គ្រងព្រំដែន និង​ការ​បោះ​បង្គោល​ព្រំដែន។ កសិកម្ម ពាណិជ្ជកម្ម គយ។ វប្ប​ធម៌​សង្គម​អប់រំសុខាភិបាល។ គមនាគមន៍ដឹកជញ្ជូន ការ​ងាររៀបចំផែនការទីក្រុងនិងសំណង់និងរណសិរ្សនារីនិងអង្គការមហាជនជាដើម។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជា​ជន​ខេត្ត​អាន​យ៉ាង និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ជូន​វត្ថុអនុស្សាវរីយ៍
គណៈប្រតិភូខេត្តអានយ៉ាង-វៀតណាម និងគណៈប្រតិ​ភូ​ខេត្ត​កណ្តាល-ព្រះរាជាណាចក្រកម្ពុជា ថតរូប​អនុ​ស្សា​វ​រីយ៍

ប្រែ៖ សំណាង