លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង អញ្ជើញទៅពិនិត្យតំបន់ព្រៃស្មាច់ត្រាស៊ឺ

រសៀលថ្ងៃទី ២៧ ខែឧសភា លោក ង្វៀន ទៀនហាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្តអានយ៉ាង បានអញ្ជើញទៅពិនិត្យតំបន់អភិរក្សទេសភាពព្រៃស្មាច់ត្រាស៊ឺ។ អមដំណើរជាមួយមានអ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងតំណាងមន្ទីរ ផ្នែកពាក់ព័ន្ធក្នុងខេត្ត។

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង និង​គណៈប្រតិភូខេត្តស្តាប់របាយការណ៍ស្តីពីស្ថានភាពបច្ចុប្បន្នរបស់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់អភិរក្សទេសភាពព្រៃស្មាច់ត្រាស៊ឺ

បន្ទាប់ពីថ្នាក់ដឹកនាំគណៈគ្រប់គ្រងព្រៃខេត្តអានយ៉ាង តំបន់ទី ២ រាយការណ៍អំពីស្ថានភាពប្រព័ន្ធអេកូឡូស៊ី សកម្មភាពការពារព្រៃ និងពិនិត្យជាក់ស្តែងនៅតំបន់អភិរក្សទេសភាពព្រៃស្មាច់ត្រាស៊ឺ លោក ង្វៀន ទៀនហាយ លេ​ខា​បក្សខេត្ត បានស្នើឲ្យកម្លាំងរុក្ខបាលនិងគណៈគ្រប់គ្រងព្រៃខេត្តអានយ៉ាង តំបន់ទី ២ ផ្តោតលើការ​បង្កើនការងារការពារព្រៃនិងបង្ការពន្លត់អគ្គិភ័យព្រៃ ជា​ពិសេសនៅក្នុងរដូវប្រាំង។

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង និង​គណៈប្រតិភូខេត្តត្រួតពិនិត្យនៅគោលដៅទេសចរណ៍ព្រៃស្មាច់ត្រាស៊ី

លោកលេខាបក្សខេត្តក៏បានស្នើឲ្យក្រុមហ៊ុន សៅម៉ាយ សហការជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អនុវត្តឲ្យបានតឹងរ៉ឹងនូវការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍នៅតំបន់អភិរក្សព្រៃស្មាច់ត្រាស៊ឺ។ ទន្ទឹមនឹងនេះ បង្កើនការល្បាត និងត្រួតពិនិត្យតំបន់ព្រំដែន ផ្លូវលំ និងច្រកចេញចូលធម្មតា ដើម្បីការពារបូរណភាពព្រៃ​នៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិនិងទេសភាពព្រៃស្មាច់

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង និងគណៈប្រតិភូខេត្តទៅទស្សនាតំបន់អភិរក្សទេសភាពព្រៃស្មាច់ត្រាស៊ី

អំពីការតម្រង់ទិស អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឃុំអានគឺ លោក ង្វៀនទៀនហាយ លេខាបក្សខេត្តបានស្នើឲ្យគណៈកម្មាធិការប្រជាជនឃុំបញ្ចប់ឲ្យឆាប់នូវការរៀបចំផែនការអភិវឌ្ឍឃុំ ដោយភ្ជាប់ជាមួយផែនការខេត្ត។ ក្នុងនោះ រៀបចំអាទិភាពគម្រោងសំណង់សំខាន់ៗ បង្កើត​ជាកម្លាំងចលករដើម្បីមូលដ្ឋានអភិវឌ្ឍទៅមុខ ដោយផ្តោតលើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម សង្គម សុខាភិបាល និងអប់រំ។

លោក ង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង និង​គណៈប្រតិភូខេត្តអញ្ជើញទៅពិនិត្យ និង​សិក្សា​ស្រាវ​ជ្រាវជាក់ស្តែងនៅភ្នំដំរី សង្កាត់ជីឡាំង

ក៏នៅក្នុងដំណើរត្រួតពិនិត្យនេះផងដែរ លោក ង្វៀន ទៀនហាយ លេខាបក្សខេត្ត និងគណប្រតិភូខេត្តបាន​ទៅ​ពិនិត្យជាក់ស្តែងនៅភ្នំដំរី (núi Voi) សង្កាត់​ជីឡាំផងដែរ​៕

ប្រែ៖ ណារីពៅ