អានយ៉ាង បើកថ្ងៃបុណ្យទេសចរណ៍ ម្ហូបអាហារ ជំរុញពាណិជ្ជកម្ម ផលិតផលអូខូប ជាគំនាស់ទាក់ទាញទេសចរណ៍រដូវវិស្សមកាល

នៅយប់ថ្ងៃទី ២២ ខែឧសភា នៅមជ្ឈមណ្ឌលប្រជុំជីវភាពសហគមន៍ (ទីលានត្រាន់ក្វាងខៃ) សង្កាត់រ៉ាច់យ៉ា មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម ការលក់ និង ទេសចរណ៍ ខេត្តអានយ៉ាងបានបើកជាផ្លូវថ្ងៃបុណ្យ ទេសចរណ៍ ម្ហូបអាហារនឹងផ្សារណាត់ជំរុញពាណិជ្ជកម្ម ផលិតផលអូខូប - រ៉ាច់យ៉ា អានយ៉ាងលើកទី ២ ឆ្នាំ ២០២៦។នេះ គឺជារបត់ផ្លូវការចាប់ផ្តើមចលនាទេសចរណ៍នៅក្នុងរដូវវិស្សមកាលនៃខេត្តអានយ៉ាងពោពេញដោយភាពទាក់ទាញ។

គណៈប្រតិភូចូលរួមបើកពិធីបុណ្យទេសចរណ៍ ម្ហូប​អា​ហារ​និងផ្សារណាត់ពាណិជ្ជកម្មផលិតផលអូខូបលើកទី ២
ប្រតិភូ​ដំណើរការ​ពិធីការ​បើក​សម្ពោធ
គណៈប្រតិភូចូលរួមពិធីបើកពិធីបុណ្យទេសចរណ៍ ម្ហូប​អា​ហារ​នឹងផ្សាណាត់ជំរុញពាណិជ្ជកម្ម ផលិត​ផលអូខូប​លើក​ទី២

ព្រឹត្តិការណ៍នេះ​គឺ​ជាសកម្មភាពសំខាន់មួយដែលមាន​គោលបំណងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនូវកម្មវិធីជំរុញ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងឆ្នាំ ២០​២៦​ ព្រមជាមួយនោះគាំទ្រសកម្មភាព​នៃឆ្នាំទេសច​រណ៍​ជាតិ​ ២០២៦។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ៣១​ ខែឧសភា។

ប្រតិភូ​ទស្សនា​ស្តង់​នានា​នៅ​ក្នុងផ្សារណាត់

ដោយ​ទ្រង់ទ្រាយស្តង់ទំនិញឡើងជិត ៤០០ ស្តង់ ពិធី​បុណ្យ​ឆ្នាំនេះបានប្រមូលផ្តុំធុរកិច្ច សហករណ៍ និង​ប្រ​ធាន​កម្ម​អូខូប មកពីខេត្តក្រុងក្នុងនិងក្រៅ​ប្រទេស​ជា​ច្រើន​។ នេះមិនត្រឹមតែជាកន្លែងសម្រាប់​ដាក់តាំង​បង្ហា​ញ​​ និងណែនាំផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកា​មួយ​សម្រាប់ធុរកិច្ចនានាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ភ្ជាប់​ឱកាសសហប្រតិបត្តិការ ពង្រីកទីផ្សារ ជំរុញការ​លក់​​ទំនិញ ជាពិសេសគឺផលិតផលអូខូប និងផលិត​ផល​ពិសេសក្នុងស្រុក។ ពិធីបុណ្យនេះក៏​ជាកន្លែង​មួយ​សម្រាប់ប្រជាជនទទួលបានផលិតផលជាច្រើនប្រភេទដែល​មានគុណភាព ហើយទទួលបាន​បទពិសោធន៍​វប្ប​ធម៌​ និងម្ហូបអាហារពិសេសៗរបស់​ខេត្តក្រុង​ដែល​ចូល​រួម​ រួមចំណែកលើកកម្ពស់ការយល់ដឹង និងមោទនភាព​ចំ​ពោះតម្លៃទំនិញវៀតណាម។

ស្តង់ទំនិញ​ជិត ៤០០ បានដាក់តាំងបង្ហាញ ណែនាំ និង​​ផ្សព្វផ្សាយផលិតផលនៅក្នុងពិធីបុណ្យ

អ្នកទេស​ចរ​មកជាមួយថ្ងៃបុណ្យនឹងបានសម្របខ្លួនទៅ​​នឹង​ខ្សែសង្វាក់បទពិសោធន៍សម្បូបែប រួមមាន៖ បរិ​យា​កាស​ផ្សព្វផ្សាយទេសចរណ៍ អត្តសញ្ញាណ​ម្ហូបអាហារ​ពិ​សេស​- គោរព និងបង្ហាញផលិតផលទេសចរណ៍​ដ៏​ប្លែក​​ពិ​សេស​របស់អានយ៉ាង និងមូលដ្ឋាននានា។ ពិភព​ផលិត​ផលអូខូបជាមួយនឹងផលិតផលអូខូប និង​ទំនិញ​គុណ​ភាពខ្ពស់ ទន្ទឹមនិងនោះកម្មវិធីសិល្បះបានរៀប​ចំ​ឡើងជារៀងរាល់រាត្រីដើម្បីបម្រើប្រជាជននិងអ្នកទេសចរ​មកពីគ្រប់ទិសទី។

ជាពិសេស ក្នុងក្របខ័ណ្ឌពិធីបើកសម្ពោធនៅយប់នេះ ខេត្ត​​អានយ៉ាង បានបើកសម្ពោធជាផ្លូវការនូវ​កម្មវិធី​ទេស​​ច​រណ៍រដូវវិស្សមកាល ២០២៦ ជាមួយនឹងផលិត​ផល​​​ទេសចរណ៍ថ្មីៗនិងកម្មវិធីជំរុញតម្រូវការដោយ​អា​ទិភាពដ៏ទាក់ទាញជាច្រើនបានត្រៀមជាស្រេចដើម្បីស្វា​គមន៍អ្នកទេសចរក្នុងរដូវវិស្សមកាលនេះ។

ប្រតិភូ​ទស្សនា​ស្តង់ទំនិញនៅ​ក្នុងពិធីបុណ្យ

ថ្លែងមតិបើកពិធីបុណ្យ នាយកមជ្ឈមណ្ឌលជំរុញ​វិនិ​យោគ​ ពាណិជ្ជកម្ម និងទេសចរណ៍ក្វាងស្វឺនលួ បាន​សង្កត់​ធ្ងន់ថា ព្រឹត្តិការណ៍នេះមានអត្ថន័យ​ជាយុទ្ធ​សា​ស្ត្រ​​នៅក្នុងសកម្មភាពគាំទ្រ “ឆ្នាំទេសចរណ៍ជាតិ ២០​២៦​”។ នេះក៏នឹងជាដំណោះស្រាយជំរុញ​តម្រូវការ​ទ្វេ​ភា​គី​ដ៏មានប្រសិទ្ធភាពផងដែរ ដោយមិនត្រឹមតែរួម​ចំ​ណែក​​ដល់កំណើនពាណិជ្ជកម្ម និង​សេវា​កម្ម​ប៉ុ​ណ្ណោះ​ទេ​ ថែមទាំងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ដោយ​មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរ​ភាពសម្រាប់មូលដ្ឋាន និងបង្កើនសមត្ថ​ភាព​ប្រកួត​ប្រ​ជែងរបស់ខេត្តអានយ៉ាងបន្តិចម្តងៗក្នុងទូទាំងប្រទេស។ជាពិសេស ព្រឹត្តិការណ៍នេះ រួមជាមួយ​នឹងសំ​ណង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខេត្តកំពុងបង្កើតជាគ្រឹះ​​ដ៏រឹងមាំមួយ ត្រៀមខ្លួនរួចជាស្រេច​ដើម្បី​បម្រើ​ដល់​សន្និ​​បាត APEC ២០២៧ ដែលនឹងប្រារព្ធ​ឡើង​នៅ​ភូ​ក្វឹក​នាពេលខាងមុខ៕

ប្រែ៖ ណារីពៅ