លោក ង្វៀន ទៀនហាយ លេខាគណៈកម្មាធិការបក្សខេត្តអានយ៉ាង ទៅពិនិត្យតំបន់ទេសចរណ៍ និងស្រះស្តុកទឹកនៅតំបន់ភ្នំប្រាំពី(បៃនុយ)

រសៀលថ្ងៃទី ២៦ ខែឧសភា លោក ង្វៀន ទៀនហាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត អានយ៉ាង ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្ត អានយ៉ាង រួមជាមួយគណប្រតិភូខេត្ត បានអញ្ជើញទៅពិនិត្យតំបន់ទេសចរណ៍ និងអាងស្តុកទឹកនៅតំបន់ភ្នំប្រាំពី(បៃនុយ)។ អមដំណើរជាមួយមានអ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែកថ្នាក់ខេត្ត។

លោក ង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង រួម​នឹងគណៈប្រតិភូអុជធូបនៅតំបន់កេរតំណែលជាតិភ្នំទឹកជប់

បន្ទាប់ពីបានទៅពិនិត្យសកម្មភាពទេសចរណ៍ជាក់ស្តែងនៅ តំបន់កេរតំណែលជាតិភ្នំទឹកជប់ (Tức Dụp) និងធ្វើការជាមួយក្រុមហ៊ុនសៅម៉ាយ លោកង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរ និង​ផ្នែក​ពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនសៅម៉ាយ ដោះស្រាយបញ្ហាលំបាក និងបញ្ហាទាក់ទិនក្នុងការគ្រប់គ្រង និង​ការអភិវឌ្ឍវិស័យទេសចរណ៍។

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង និង​គណៈប្រតិភូពិនិត្យជាក់ស្តែងតំបន់កេរតំណែកប្រវត្តិសាស្ត្រ​ជាតិភ្នំទឹកជប់

លោកលេខាបក្សខេត្ត ក៏បានស្នើឲ្យ​ក្រុមហ៊ុនសៅម៉ាយ សហការជាមួយផ្នែកពាក់ព័ន្ធ និងមូលដ្ឋាន អនុវត្តយ៉ាងតឹង​រ៉ឹនូវការគ្រប់គ្រង ការអភិរក្ស និងលើកស្ទួយតម្លៃប្រវត្តិសាស្ត្រនៃតំបន់កេរតំណែលប្រវត្តិសាស្ត្រជាតិភ្នំទឹក​ជប់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងធានាការគ្រប់គ្រងដោយគ្មានសកម្មភាពណាមួយប៉ះពាល់ដល់តម្លៃកេរដំណែល

លោក ង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង ពិ​និត្យ​​ស្រះអូរធំ

លោក ង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង ពិ​និត្យ​ស្រះតាប៉ា

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង ត្រួត​ពិ​និត្យ​ភ្នំខ្ទោ

បន្ទាប់មក លោកបានទៅពិនិត្យស្រះ អូរធំ(Ô Thum) ឃុំ​អូរ​ឡឹម ស្រះតាប៉ា(Tà Pạ) និងភ្នំខ្ទោ(Cô Tô) ឃុំ​ទ្រី​តូន​។ លោក ង្វៀនទៀនហាយ  លេខាបក្សខេត្ត អានយ៉ាង បានស្នើឲ្យមន្ទីរកសិកម្ម និងបរិស្ថាន សហការជាមួយ​មន្ទីរ ផ្នែកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យឡើងវិញលើការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងព្រៃឈើ និងគ្រប់គ្រងសកម្មភាពទេសចរណ៍ឲ្យ​បាន​ហ្មត់​ចត់ បង្កើនការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីរួមចំណែកនាំ​មក​នូវ​ជីវភាពសុខសាន្តរបស់ប្រជាជន និងធានាសុវត្ថិភាពសម្រាប់​​ភ្ញៀវទេសចរ

ប្រែ៖ ណារីពៅ