Bỏ qua đến nội dung chính
លោក លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង អញ្ជើញទៅពិនិត្យជាក់ស្តែងនៅភ្នំពពាល(núi Cấm)

ព្រឹកថ្ងៃទី ២៧ ខែឧសភា លោក ង្វៀន ទៀនហាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្តអានយ៉ាង បានអញ្ជើញទៅពិនិត្យជាក់ស្តែងអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសកម្មភាពទេសចរណ៍នៅភ្នំពពាល។ អមដំណើរមានអ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងតំណាងថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្ត។

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង ពិនិត្យ​ជាក់ស្តែងនៅភ្នំពពាល

បន្ទាប់ពីពិនិត្យជាក់ស្តែង និងស្តាប់របាយការណ៍​អំពី​គំនិតផែនការរៀបចំតំបន់ទេសចរណ៍ឧទ្យានភ្នំពពាលដែលរៀបចំដោយវិទ្យាស្ថានផែនការសំណង់ភាគខាងត្បូង​ (អង្គភាពប្រឹក្សា) លោក ង្វៀន ទៀនហាយ លេខា​បក្ស​ខេត្ត បានស្វាគមន៍ និងវាយតម្លៃខ្ពស់​ចំពោះ​គម្រោង​នេះ។ សមមិត្ត​បានលើកសរសើរ​ដល់​គណៈ​កម្មា​ធិការប្រជាជនខេត្ត ដែលបានណែ​នាំឲ្យ​រៀប​ចំ​ផែន​ការ​ទាន់ពេល ដើម្បីបង្កើនតម្លៃ សក្តានុពល និងអត្ថ​ប្រ​យោ​ជ​ន៍របស់តំបន់ភ្នំប្រាំពី (Bảy Núi) ជា​ពិសេស​តំបន់​ភ្នំ​ព​ពាល(Núi Cấm)។

គណប្រតិភូពិនិត្យជាក់ស្តែងនៅភ្នំពពាល

លោក ង្វៀនទៀនហាយ លេខាបក្សខេត្ត​បានស្នើ​ឲ្យ​មន្ទីរ​ផ្នែកពាក់ព័ន្ធ សហការជាមួយអាជ្ញាធរឃុំភ្នំពពាល (Núi Cấm) និងអង្គភាពប្រឹក្សា​បន្តពង្រីក​ការ​សួរ​យោ​បល់​ពីភាគីពាក់ព័ន្ធ ដូចជា អ្នកជំនាញការទេសចរណ៍ ក្រុម​ហ៊ុន ធុរកិច្ចទេសចរណ៍ធំៗមានកេរ្តិ៍ឈ្មោះ និងអ្នក​វិនិ​យោគយុទ្ធសាស្ត្រ មានសក្តានុភាព ដើម្បីបញ្ចប់​ផែន​ការ​ឲ្យ​បានឆាប់រហ័ស។

លោក ង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង ដឹក​នាំពិនិត្យជាក់ស្តែងនៅតំបន់ភ្នំប្រាំពី(Bảy Núi)  ចាប់​ពីកំពូលមមុងមមាច (Bồ Hong) នៅ​លើកំ​ពូល​ភ្នំ​ព​ពាល(Núi Cấm)

លោក ង្វៀនទៀនហាយ លេខាបក្សខេត្តអានយ៉ាង ក៏​បាន​ស្នើថា ក្នុងដំណើរការសិក្សាស្រាវជ្រាវ និង​រៀប​ចំ​ផែន​ការសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពយោធា ដែល​ឆ្ពោះទៅរកគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ផ្សារ​ភ្ជាប់​នឹងការធានាសន្តិសុខ ការពារជាតិ និងសណ្តាប់​ធ្នាប់​សង្គម។

ជាពិសេស ត្រូវផ្តោតសំខាន់លើការកសាង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធដឹកជញ្ជូនសម្បូបែបទំនើប សុវត្ថិភាព ដើម្បី​បម្រើ​តម្រូវការភ្ញៀវទេសចរដែលមកទស្សនា។ ទន្ទឹម​នឹង​នេះ យកចិត្តទុកដាក់លើការសាងសង់តំបន់​តាំង​ទី​លំ​នៅ​ថ្មី សំណង់សុខាភិបាល អប់រំ សេវាកម្ម និង​ពា​ណិ​ជ្ជ​កម្មជាដើម ដើម្បីបម្រើប្រជាជន និងភ្ញៀវ​ទេស​ចរ​។

លោក ង្វៀន ទៀនហាយ លេខាបក្សខេត្តអានយ៉ាង ថ្លែងមតិបន្ទាប់ពីស្តាប់របាយការណ៍របស់អង្គភាពប្រឹក្សាស្តីពីគំនិតរៀបចំផែនការសម្រាប់តំបន់ទេសចរណ៍ឧទ្យានព្រៃឈើភ្នំពពាល(Núi Cấm)

នៅពេលរៀបចំផែនការបានអនុម័តដោយផ្នែកមានសមត្ថ​កិច្ចគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវ​តែរៀបចំការ​ប្រ​កាស​​ផែនការឲ្យបានឆាប់រហ័ស ហ្មត់ចត់ ច្បាស់លាស់ បើក​ចំហ និងតម្លាភាព ដើម្បីធុរកិច្ច និងប្រជាជន​បាន​ដឹង​ ស្របចិត្តស្របគំនិតគាំទ្រជាមួយ​អាជ្ញាធរមូល​ដ្ឋាន​ដើ​ម្បី​ផ្សព្វផ្សាយអនុវត្ត។  

ផ្អែកលើមូល​ដ្ឋានផែនការ និងការតម្រង់ទិសអភិវឌ្ឍ ខេត្តអញ្ជើញវិនិយោគិនធំៗឲ្យចូលរួមវិនិយោគប្រមូលផ្តុំ ទ្រង់ទ្រាយធំ មានផែនទីបង្ហាញផ្លូវជាក់លាក់ និង​ដំ​ណើរ​ការច្បាស់លាស់។ ប្រព័ន្ធនយោបាយខេត្ត​អាន​យ៉ាង​ទាំងមូលត្រូវជួយណែនាំ គាំទ្រ និងបង្កើត​លក្ខ​ខណ្ឌ​អំណោយផលបំផុត ដើម្បីវិនិយោគគិន​អាច​អនុ​វត្ត​គម្រោង​បានដោយសុវត្ថិភាព និងត្រឹមត្រូវតាមច្បាប់ រួម​ចំ​​ណែក​បង្កើតតម្លៃអភិវឌ្ឍសំខាន់ៗ មិន​ត្រឹម​តែ​សម្រា​ប់​​តំបន់ភ្នំប្រាំពី(Bảy Núi) ខេត្តអានយ៉ាងទេ គឺ​សម្រាប់​តំ​បន់​​វាលរាបទន្លេគឺវឡុងទាំងមូល៕ 

ប្រែ៖ ណារីពៅ