ផ្សារណាត់ពិព័រណ៍ពាណិជ្ជកម្មផលិតផល OCOP រ៉ាច់យ៉ា អានយ៉ាង លើកទី២ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែឧសភា

ដើម្បីជំរុញវិស័យទេសចរណ៍ និងការប្រើប្រាស់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង នឹងរៀបចំពិធីបុណ្យទេសចរណ៍ និងម្ហូបអាហាររ៉ាច់យ៉ា លើកទី ២ រួមបញ្ចូលនឹងផ្សារណាត់ជំរុញពាណិជ្ជកម្ម និងពិព័រណ៍ផលិតផល OCOP ក្នុងឆ្នាំ ២០២៦។

បណ្តាផលិតផល OCOP និងមុខម្ហូបពិសេសក្នុងស្រុក

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែ​ឧស​ភា​ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ នៅទីលាន ត្រាន់​ ក្វាង ខៃ សង្កាត់រ៉ាច់យ៉ា ខេត្ត អានយ៉ាង។ នេះ​គឺ​ជាសកម្មភាពសំខាន់ៗមួយនៅក្នុងខ្សែសង្វាក់ព្រឹត្តិការណ៍ជំរុញផ្សព្វផ្សាយឆ្នាំ ២០២៦ ដែលសន្យាថា​នឹង​ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ប្រជាជនក្នុងមូលដ្ឋាននិងភ្ញៀវទេសចរមកពីគ្រប់ទិសទី។

ព្រឹត្តិការណ៍ផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មលើភូមិសាស្ត្រខេត្តអានយ៉ាងទាក់ទាញប្រជាជន និងភ្ញៀវ​ទេស​ច​រ​យ៉ាងច្រើនមកទស្សនា និងទិញទំនិញ
បណ្តាមុខទំនិញកសិផល និងអាហារកែច្នៃ​មាន​រចនា​បថ​សម្បូបែប និងគ្រប់ប្រភេទ

ជាមួយនឹងទ្រង់ទ្រាយតាមការសន្និដ្ឋានមានស្តង់តាំងពិព័រណ៍ចំនួនពី ៣០០ ទៅ ៤០០ ស្តង់ ផ្សារណាត់​នេះ​បាន​​រចនាឡើងជាមួយនឹងតំបន់ចម្រុះ និងឯកទេស។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺស្តង់តាំងពិព័រណ៍ទេសចរណ៍ ដែលបង្ហាញពីដំណើរកម្សាន្ត​ដើម្បី​សស្វែង​យល់​អំពីទឹកដីនៃខេត្តអានយ៉ាង។ ទន្ទឹមនិងនោះ តំបន់​ដាក់​តាំងបង្ហាញផលិតផលOCOP និងមុខម្ហូប​ពិ​សេស​​ក្នុងស្រុកនឹងក្លាយជាកន្លែងប្រមូលផ្តុំនៃផលិតផលគុណ​ភាពខ្ពស់ដែលពោពេញទៅដោយអត្ត​សញ្ញាណ​ប្រ​ពៃ​​ណី។ជាពិសេស តំបន់អាហារដែលមានមុខម្ហូប​ក្នុងស្រុក​ប្លែក​ៗ​ និងបែបជនបទ នឹងផ្តល់នូវបទពិសោធន៍​រស់​ជាតិ​ដែល​មិនអាចបំភ្លេចបានសម្រាប់ភ្ញៀវ។

កម្មវិធីនេះមានអត្ថន័យជាយុទ្ធសាស្ត្រក្នុងការអនុវត្តកម្មវិធី​ជំរុញទេសចរណ៍ និងប្រើប្រាស់របស់ខេត្ត។ តាម​រយៈ​នេះ បានបង្កើតជាកម្លាំងចលករដ៏រឹងមាំ​មួយដើម្បី​ជំរុញអត្រាកំណើនសេដ្ឋកិច្ចរបស់ខេត្តអានយ៉ាងឲ្យសម្រេចបានកម្រិតលើសពីពីរខ្ទង់នៅឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះក៏ជាស្ពានដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកការផ្លាស់ប្តូរសេដ្ឋ​កិច្ចរវាង​ខេត្ត​អានយ៉ាង ជាមួយខេត្តក្រុងនានាក្នុងប្រទេស​ទាំង​មូល​ផងដែរ។ នេះគឺជាឱកាសមួយសម្រាប់សាជីវកម្ម និងអង្គភាពផ្តល់សេវាកម្មទេសចរណ៍និងពាណិជ្ជកម្មនៅក្នុងខេត្តមានឱកាសជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និង​ណែនាំផលិតផល និងសេវាកម្មរបស់ពួក​គេដោយ​ផ្ទាល់​​ដល់ដៃគូ អ្នកចែកចាយ និងភ្ញៀវទេសចរ​ក្នុង​និង​ក្រៅ​​ប្រទេស៕

ប្រែ៖ ណារីពៅ