សិក្ខាសាលា “អភិវឌ្ឍទេសចរណ៍សហគមន៍ដោយចីរភាពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ”

ព្រឹកថ្ងៃទី ២ ខែធ្នូ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តអានយ៉ាង រៀបចំសិក្ខាសាលា"អភិវឌ្ឍទេសចរណ៍សហគមន៍ដោយចីរភាពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ" ដោយមានការចូលរួមពីប្រតិភូជាង ១០០ នាក់ តំណាងឲ្យអាជីវកម្មទេសចរណ៍ និងជនរួមជាតិភាគតិចនៅក្នុងខេត្ត។

ប្រតិភូចូលរួមសិក្ខាសាលា
អ្នកស្រី ង្វៀនធីហ្វាម៉ៃ ប្រធាននាយកដ្ឋានទេស​ចរណ៍​ជាតិ​​វៀតណាមថ្លែងមតិបើកសិក្ខាសាលា
លោក ង្វៀនទ្រុងថាញ់ នាយករងមន្ទីរ​ទេសច​រណ៍​អាន​យ៉ាង​ថ្លែងមតិអបអរសាទរប្រតិភូចូលរួមសិក្ខាសាលា

នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានទទួលព័ត៌មានថ្មីៗអំពីការអភិវឌ្ឍទេសចរណ៍សហគមន៍នៅអានយ៉ាង។ ណែនាំអំពីទម្រង់ទេសចរណ៍សហគមន៍ ណែនាំ​ដល់ក្រុមគ្រួសារប្រជាជនអំពីជំនាញមួយចំនួន និងបំពាក់ដោយចំណេះដឹងជាមូលដ្ឋានអំពីសកម្មភាពទេសចរណ៍សហគមន៍។ តម្រង់ទិសអភិរក្ស និងទាញយក​ផលពីស្ថាបត្យកម្មប្រពៃណីក្នុងការអភិវឌ្ឍទេសចរណ៍។ ណែនាំអំពីការកសាងខ្សែសង្វាក់ផលិតផលទេសចរណ៍ពីបេតិកភណ្ឌ និងជីវភាពវប្បធម៌ក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍នៅក្នុងមូលដ្ឋាន 

ទន្ទឹមនិងនោះ ពិភាក្សា និងចែករំលែកបទពិសោធន៍ទាក់​ទិននឹងគុណសម្បត្តិ និងវិបត្តិនៃការអភិវឌ្ឍទេសណ៍សហគមន៍ តាមរយៈនោះបានបង្កើនការយល់ដឹងអំពីការអភិវឌ្ឍទេសចរណ៍សហគមន៍ដោយចីរភាពសម្រាប់​ជនជាតិភាគតិច និងតំបន់ភ្នំ ណែនាំទេសចរណ៍សហគមន៍គំរូ ដែលភ្ជាប់ទៅនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមជាមួយនោះ ស្នើនូវដំណោះស្រាយសមស្របសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍ដោយចីរភាពនៅដំណាក់កាលខាងមុខ៕ 

ប្រែ៖ សំណាង