អានយ៉ាងស្វាគមន៍ភ្ញៀវទេសចរជិត ៣៥០០០០ នាក់ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៦

យោងតាមមន្ទីរទេសចរណ៍ខេត្តអានយ៉ាងបានឲ្យដឹងថា អស់រយៈពេល ៤ ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ សកលឆាំ្ន ២០២៦ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមករា) អានយ៉ាងទទួលភ្ញៀវទេសចរបានចំនួន ៣៤៨.៧៧៨ នាក់តាមការសន្និដ្ឋាន កើនឡើង ៥២,៥% បើប្រៀបធៀបនឹងដំណាលពេលនេះឆ្នាំមុន។ ប្រាក់ចំណូលជាសរុបពីទេសចរណ៍សម្រេចបាន ៨៥៩ ពាន់លានដុង កើនឡើង ៧១,២% បើធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន។

កម្មវិធីសម្ដែងនៅភូក្វឹកតែងតែទាក់ទាញភ្ញៀវទេសចរមកទស្សនា
ភ្ញៀវទេសចរបរទេសមកទេសចរណ៍កោះភូក្វឹក

ជាក់ស្តែង ភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ៣០.​៨៤នាក់ កើនឡើង ៤៨,៦% បើធៀបទៅនឹងដំ​ណាល​ពេលនេះឆ្នាំមុន ភ្ញៀវទេសចរក្នុង​ប្រទេស​ចំនួន ៣១៨,៤៩៤នាក់ កើនឡើង ៥២,៨% ភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍ និងគោល​ដៅ​ទេស​ចរ​ណ៍ទាក់ទាញមានចំនួន ២៦១.៨៩៣នាក់ កើនឡើង ៤១,៥% បើធៀបនឹងដំណាលពេលនេះឆ្នាំមុន។ ភ្ញៀវ​ស្នាក់នៅចំនួន ៨៦.៨៨៥នាក់ កើនឡើង ៩៩,០% បើធៀបនឹងដំណាលពេលនេះឆ្នាំមុន។ ពលានុ​ភាព​​បន្ទប់ជាមធ្យមសម្រេចបាន ៦១,៦៥% កើនឡើង ៩២,៧% បើធៀបនឹងដំណាលពេលនេះឆាំ្នមុន។ ដោយឡែកតំបន់ពិសេសភូក្វឹកទទួលភ្ញៀវទេសចរបានចំនួន ១៧៥.៧៩៧នាក់តាមការប៉ាន់ប្រម៉ាណ កើនឡើង ១៥៦,១% បើធៀបទៅនឹងដំណាល​ពេលនេះ​ឆ្នាំមុន​។ ក្នុងនោះ ភ្ញៀវអន្តរជាតិចំនួន ២៩.៨៨៨នាក់ កើនឡើង ៤៩,៧% បើធៀបទៅនឹងដំណាល​ពេលនេះ​ឆ្នាំមុន

ក្នុងឱកាសបុណ្យចូលឆាំ្នសកលឆ្នាំ២០២៦ បណ្តា​មូលដ្ឋាន តំបន់/គោលដៅទេសចរណ៍ និងអង្គភាព​អាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងខេត្តបានរៀបចំសកម្មភាពជាច្រើនយ៉ាងសម្បូរបែប និងចម្រុះ ដើម្បីបម្រើតម្រូវការទស្សនាកម្សាន្ត របស់ភ្ញៀវទេសចរ។ ផលិតផល និងសេវាកម្មទេសចរណ៍បានបន្តពង្រឹង ធ្វើថ្មីនិង​ផ្តោត​សំ​ខាន់លើការបង្កើនគុណភាព និងបទពិសោធន៍​សម្រាប់​ភ្ញៀវទេសចរ

​ នៅតាមមូលដ្ឋាន និងតំបន់/គោលដៅ​ទេសចរណ៍ជាច្រើន​ មានសកម្មភាពវប្បធម៌ សិល្បៈ ព្រឹត្តិការណ៍កីឡា ល្បែងប្រជាប្រិយ និងពិធីបុណ្យនំប្រជា​ប្រិយបានរៀបចំឡើង បង្កើតជាបរិយាកាសរីករាយ និងរំភើបក្នុង​បណ្តា​ថ្ងៃ​​ដំបូងនៃឆ្នាំថ្មី។ គោលដៅទេសចរណ៍មួយចំនួន​បាន​ផ្សព្វ​ផ្សាយកម្មវិធីបម្រើបុណ្យចូលឆាំ្នថ្មី ដូចជា៖ តំបន់ទេសរណ៍ភ្នំទឹកជប់ (ឃុំអូឡឹម) តំបន់ទេសចរណ៍ព្រៃ​ស្មាញ់​ត្រាសឺ (ឃុំអានគឺ) និង តំបន់ទេសចរណ៍កនអេន (ឃុំគួឡាវយៀង)ជាដើម ដោយសកម្មភាពទស្សនា ស្វែង​​យល់បទពិសោធន៍​អេកូឡូស៊ី និងវប្បធម៌ពិសេស​របស់​មូលដ្ឋាន

ព្រៃស្មាច់ត្រាសឺ គឺជាគោលដៅទេសចរណ៍មួយ​ក្នុងចំ​ណោមគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរអេកូឡូស៊ីបានភ្ញៀទេសចរនិយមចូលចិត្ត

ទន្ទឹមនិងនោះ អង្គភាពអាជីវកម្មសេវាកម្មទេសចរណ៍ជាច្រើនបានអនុវត្តកម្មវិធីបញ្ចុះតម្លៃ ផ្សព្វផ្សាយ បង្កើតផលិតផល និងសេវាកម្មថ្មីៗ ហើយនិងរៀបចំសកម្មភាព​លេងកម្សាន្តដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង​ឱ​កា​ស​​បុណ្យចូលឆាំ្នសកល។ដោយឡែកនៅតំបន់ពិសេសភូក្វឹក និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាច្រើនកំពុងបានរៀបចំឡើងដើម្បីបម្រើភ្ញៀវទេសចរ ដូចជា៖ កម្មវិធី Show ONCE កំណែពិសេសដើម្បី​ស្វាគមន៍ឆ្នាំថ្មី​​នៅ VinWonders។ នៅក្នុងពិធីជប់លៀង Countdown 2025 “The Rise of Lights” នៅ Grand World ភូ​ក្វឹក​ កម្មវិធីកម្សាន្ត “ឋានសួគ៌” រួមបញ្ចូលនឹងការ​បាញ់​កាំជ្រួច​ផ្កា។ សប្តាហ៍តន្ត្រីឆ្នេរសមុទ្ទនិងបាញ់កាំជ្រួច​ផ្កា​នៅ​​ទីរួមស្រុកថ្ងៃលិច (ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០​២៥​ ដល់ថ្ងៃទី  ខែមករា ឆ្នាំ ២០២៦) និងរាត្រី Spectacle Countdown ២០២៦ ជាមួយនឹងការ​បាញ់​កាំជ្រួចផ្កាទ្រង់ទ្រាយធំ រួមចំណែកបង្កើតជាចំ​ណុច​និងបរិយាកាសបុណ្យដ៏រស់រវើក និងទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ 

ក្នុងឱកាសបុណ្យចូលឆាំ្នសកលឆាំ្ន ២០២៦ ការងារ​ត្រួត​ពិនិត្យ​ និងឃ្លាំមើលសកម្មភាពទេសចរណ៍និ​ងធា​នា​​​​នូវ​សន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ បាន​បណ្តា​​មូលដ្ឋាន តំបន់/គោលដៅទេសចរណ៍ និងអង្គ​ភាព​អាជីវកម្មសេវាកម្មទេសចរណ៍ បានអនុវត្តការត្រួតពិនិត្យ និងត្រួតពិនិត្យសកម្មភាពទេសចរណ៍​ផ្សព្វ​ផ្សាយ​យ៉ាងយកចិត្តទុកដាក់​។ បណ្តាមូលដ្ឋានតំបន់ទេសចរណ៍សំខាន់ៗបានរៀបចំត្រួតពិនិត្យនិងរម្លឹកដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ឲ្យអនុវត្តតាមបទប្បញ្ញត្តិច្បាប់នូវសកម្មភាពអាជីវកម្ម សេវាកម្មទេសចរណ៍ បង្ការទប់​ស្កាត់​អគ្គីភ័យនិងផ្ទុះ ការពារបរិស្ថាន អនាម័យសុវត្ថិភាពចំណីអាហារ និងសុវត្ថិភាពចរាចរណ៍។

នៅតាមតំបន់និងគោលដៅទេសចរណ៍ និងមូលដ្ឋាន​អា​ជី​វកម្មសេវាកម្ម ការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានបង្កើន កងកម្លាំងប្រចាំការ និ​ង​ជួយ​សង្គ្រោះ បានពង្រាយយ៉ាងពេញលេញ ការបិទ​ផ្លាក​តម្លៃ និងលក់ក្នុងតម្លៃត្រឹមត្រូវបានត្រួតពិនិត្យ និង​ឃ្លាំ​មើលជាប្រចាំ។ បណ្តាអង្គភាពបានរកឃើញ និងដោះស្រាយការរំលោភបំពានបានទាន់ពេលវេលា រួមចំណែករក្សាបរិយាកាសទេសចរណ៍សុវត្ថិភាព អារ្យធម៌ និង​មេត្រីភាព៕ 

ប្រែ៖ សំណាង