អានយ៉ាង៖ស្វាគមន៍ភ្ញៀវទេសចរជាង ១,៧ លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំមមី ២០២៦

យោងតាមមន្ទីរទេសចរណ៍ខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ឆ្នាំ២០២៦ ដែលមានរយៈពេលចាប់ពីថ្ងៃទី២៧ ខែ ១២ ច័ន្ទគតិ ដល់ថ្ងៃទី៦ ខែទី១ ច័ន្ទគតិ (ថ្ងៃទី១៤ កុម្ភៈ ដល់ថ្ងៃទី២២ ខែកុម្ភៈ) ខេត្តបានស្វាគមន៍ភ្ញៀវទេសចរជាង ១,៧លាននាក់ មកទស្សនាកម្សាន កើនឡើង ៣៧,៣% បើប្រៀបធៀបនឹងរយៈពេលនេះឆ្នាំមុន។ ប្រាក់ចំណូលសរុបសម្រាប់វិស័យទេសចរណ៍សម្រេចបានប្រមាណចំនួនជាង ២,៦២២ ពាន់លានដុង កើនឡើង ៣៩%។

កាំជ្រួចផ្កាវិចិត្រសិល្បះដ៏ស្រស់ស្អាតនៅស្ពាន កូវហូន តំបន់ពិសេសភូក្វឹក

បណ្តាឃុំ សង្កាត់ និងតំបន់ពិសេសទាក់ទាញភ្ញៀទេសចររាប់រយរាប់ពាន់នាក់ ដូចជា ភូក្វឹក ហាទៀន វិញតេ នុយកាំ ថយសើន និងទ្រីតូន។ ក្នុងចំណោមនោះ តំបន់ពិសេសភូក្វឹកបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៩២.៩៩៤នាក់ កើនឡើង ២៤,៣% បើប្រៀបធៀបទៅនឹងរយៈពេលនេះឆ្នាំមុន ស្មើអត្រា ៩៤,៣% នៃចំនួន​​ភ្ញៀវទេសចរអន្តរជាតិសរុបនៅក្នុងខេត្ត។

ភ្ញៀវទេសចរអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិភូក្វឹក

គួរកត់សម្គាល់ថា ការហូរចូលនៃភ្ញៀវទេសចរអន្តរជាតិមកកាន់កោះភូក្វឹកគឺគួរឲ្យចាប់អារម្មណ៍ណាស់។ កម្រិតកំពូលគឺនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ២៧ នៃបុណ្យចូលឆ្នាំវៀតណាម) អាកាសយានដ្ឋានអន្តរជាតិភូក្វឹកបានកត់ត្រាជើងហោះហើរអន្តរជាតិចំនួន ៥០ ជាមួយអ្នកដំណើរអន្តរជាតិជាង ១៨ពាន់នាក់ អត្រាអ្នកដំណើរអន្តរជាតិខ្ពស់បំផុតចាប់តាំងពីអាកាសយានដ្ឋានបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១២ និងកម្រិតកំពូលក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំ ២០​២៦ បន្តពង្រីកនិន្នាការកំណើនបន្ថែមទៀត។

លោក ង្វៀន បា គ្វឹន នាយកអាកាសយានដ្ឋានអន្តរជាតិ​​ភូក្វឹក នៃក្រុមហ៊ុន ភាគហ៊ុនអាកាសចរណ៍ ម៉ាត់​ត្រើយ​  សម្ព័ន្ឋក្រុមហ៊ុន Sun Group បានមានប្រសាស​​ន៍ថា “តាំងពីដើមដំបូងមក យើងខ្ញុំបានកំណត់ថា កំណើនបរិមាណផលត្រូវតែដើរទន្ទឹមគ្នានឹងការគ្រប់គ្រងប្រតិបត្តិការ។ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគ្រប់គ្រងប្រតិបត្តិការ។ ដើម្បីបម្រើមានប្រសិទ្ធភាពក្នុងអំឡុង​​ពេលបុណ្យចូលឆ្នាំវៀតណាម អាកាសយានដ្ឋានបានបង្កើតផែនការទាញយកផលក្នុងតិសដៅស្របគ្នា និង​មានភាពបត់បែន។ បុគ្គលិក មធ្យោបាយ និងឧបកណ៍ត្រូវបានបង្កើន ហើយហេដ្ឋារចនាសម្ព័ន្ធ និងនីតិវិធីប្រតិបត្តិការទាំងមូលត្រូវបានពិនិត្យ និងកែសម្រួល​ឲ្យ​សមស្របទៅនឹងកម្លាំងជាក់ស្តែង។ យើងខ្ញុំ​បានកំណត់​​និន្នាការកំណើនជាមុន និងបង្កើតសេណារីយ៉ូប្រតិបត្តិការស៊ីគ្នា។ដូច្នេះ ទោះបីជា​បរិ​មាណ​កើនឡើងយ៉ាងខ្លាំងក៏ដោយ ក៏អាកាសយានដ្ឋាននៅតែរក្សាបាននូវស្ថានភាពត្រៀមខ្លួនខ្ពស់ជានិច្ច”។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆាំ្នមមី ២០២៦ វិស័យទេសចរណ៍ខេត្តអានយ៉ាងបានមាន​សន្ទុះ​ដ៏អស្ចារ្យ ជាមួយនឹងតួលេខកំណើនគួរឲ្យចាប់អារម្មណ៍ និងផលិតផលសេវាកម្មផ្លាស់ថ្មី និងចម្រុះ ដើម្បីបម្រើភ្ញៀវទេសចរសប្បាយនិទាឃរដូវនិងបុណ្យចូលឆាំ្នថ្មីវៀតណាម។ ​ ពីតំបន់ដីពិសិដ្ឋខាងវិញ្ញាណនៅ​ចូវដុក ទ្រីតូន និងទិញបៀន រហូតដល់តំបន់ព្រំដែន "ហាទៀន ដែនដីនៃកំណាព្យ" និងកោះពេជ្យភូក្វឹក ហនសឺន ណាមយូជាដើម បានបង្កើតជាផ្ទាំងគំនូទេសភាពនិទាឃរដូវដ៏រស់រវើក និងចម្រុះពណ៌ បានបញ្ជាក់ពីជំហរទេសចរណ៍របស់ខេត្តអានយ៉ាងនៅក្នុងចិត្តអ្នកទេសចរក្នុងនិងក្រៅប្រទេស

នៅតាមគោលដៅទេសចរណ៍សំខាន់ៗដូចជា តំបន់ទេសចរណ៍ជាតិភ្នំស្វាម ភ្នំពពាល និងព្រៃស្មាច់ត្រាសឺ អ្នកទេសចរមិនត្រឹមតែអាចបង្កប់ខ្លួនទៅក្នុងបរិយាកាសបុណ្យចូលឆ្នាំប្រពៃណីជាតិជាមួយនឹងផ្សារផ្កានិទាឃរដូវ ផ្លូវអាហារ និងរបាំតោ-នាគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានបទពិសោធន៍សិល្បៈសរសេរអក្សរក្បាច់ និងទេសចរណ៍អេកូឡូស៊ីនៅក្នុង​សហគមន៍ផងដែរ

បន្ទាប់មក នៅក្នុងទីក្រុងរ៉ាច់យ៉ាឆ្នេរសមុទ្ទខាងលិច តំបន់​​ទីក្រុងភូគឿង បានតុបតែងលម្អបុណ្យចូលឆ្នាំថ្មី​វៀត​ណាម​យ៉ាងស៊ីគ្នារវាងសោភ័ណភាពប្រពៃណីនិងទំនើប ដែលបង្កើតបានជាចំណុចលេចធ្លោគួរ​ឲ្យចាប់អាម្ម​​​ណ៍មួយ ជាមួយនឹងតំបន់តន្ត្រីទឹកដែលទើប​នឹងបើកថ្មីបម្រើដល់ប្រជាជន និងអ្នកទេសចរមួយចំនួនធំដែលមកទស្សនា និងទទួលយកបទពិសោធន៍។

ជាពិសេស កោះភូក្វឹក ដែលជា ឋានសួគ៌ទេសចរណ៍ បានរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៣៦៥.​៨១ នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាមួយនឹងផលិតផលទ្រង់ទ្រាយធំដូចជា៖ កម្មវិធីសិល្បៈ Symphony of the Sea និង Awaken Sea តន្ត្រីទឹក និងការបាញ់កាំជ្រួចផ្កាវិចិត្រសិល្បះដ៏ស្រស់ស្អាត ទទួល​បទពិសោធន៍នៅស្ពាន Cầu Hôn  ផ្សាររាត្រីសប្បាយ Fest Bazaar រួមជាមួយនឹងកម្មវិធីសិល្បៈតាមដងផ្លូវដ៏រស់រវើក កម្មវិធីសម្តែង និងបទពិសោធន៍នៅ VinWonders​ និង Grand World ជាដើម បានរួមចំណែកធ្វើឲ្យ​សម្បូបែបផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងទាក់ទាញភ្ញៀវទេសចរ។

ក្នុងរដូវទេសចរណ៍បុណ្យចូលឆ្នាំវៀតណាម ឆ្នាំ២០២៦ (ឆ្នាំ​ម​មី​) មន្ទីរទេសចរណ៍ខេត្តអានយ៉ាងបានពង្រាយក្រុម​ត្រួត​ពិនិត្យនិងឃ្លាំមើលយ៉ាងសកម្ម ដើម្បីត្រួតពិនិត្យយ៉ាង​ហ្មត់ចត់នូវសុវត្ថិភាព និងអនាម័យចំណីអាហារ សន្តិសុខ និងសណ្តាប់ធ្នាប់ និងការបិទតម្លៃជាសាធារណៈនៅតាមតំបន់ទេសចរណ៍ គោលដៅទេសចរណ៍ អង្គ​ភាពអាជីវកម្មសេវាកម្មទេសចរណ៍ ដោយធានាបាននូវបរិយាកាសទេសចរណ៍សុវត្ថិភាព ស៊ីវិល័យ និងរួសរាយរាក់ទាក់។

យោងតាមលោក ប៊ួយ ក្វឹក ថៃ នា​យក​មន្ទីរទេសចរណ៍ខេត្តអានយ៉ាង សង្កត់ធ្ងន់ថា កំណើន​ចំនួនភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំ២០២៦ មានអត្ថន័យវិជ្ជមានសម្រាប់វិស័យ​ទេសចណ៍​​ខេត្តអានយ៉ាង គឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្តសម្រេចបានគោលដៅឆ្នាំ២០២៦ លើសពីគោលដៅឆ្នាំ២០២៥។ ការរីកចម្រើននៅដើមឆ្នាំនេះស​ឲ្យ​ឃើញ​ថា​ ខេត្តកំពុងស្ថិតនៅលើផ្លូវត្រូវក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៅក្នុងតំបន់ភាគនិរតី ដែលជា​ “ត្រីវិស័យ” ដើម្បីចាប់ផ្តើមឆ្នាំទេសចរណ៍ពោពេ​ញ​ដោយ​ក្តីសង្ឃឹមរបស់ខេត្តអានយ៉ាង។​ នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍ខេត្តអានយ៉ាងបន្តឈានទៅឆ្ងាយ ឆ្ពោះទៅដល់ឆ្នាំ២០២៦ រីកចម្រើន និងមាននិរន្តរភាពជាងមុន មុនពេលកិច្ចប្រជុំកំពូល APEC ២០២៧ ប្រារពឡើងនៅកោះពេជ្យភូក្វឹក៕

ប្រែ៖ ណារីពៅ