ឆ្នាំ ២០២៦ អានយ៉ាងនឹងជំរុញខ្លាំងការអភិវឌ្ឍទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់មួយដែលមានពាណិជ្ជសញ្ញារឹងមាំ កម្លាំងប្រកួតប្រជែងខ្ពស់ ភ្ជាប់ទៅនឹងការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងសមាហរណកម្មអន្តរជាតិ។ ខេត្តកមពុងវិនិយោគលើវិស័យទេសចរណ៍ក្នុងលក្ខណៈស៊ីជម្រៅ និងជំនាញជាងមុន ព្រមទាំងពន្លឿនការត្រៀមបម្រុងស្វាគមន៍ព្រឹត្តិការណ៍លំដាប់អន្តរជាតិ៖ សន្និបាត APEC ២០២៧ នៅតំបន់ពិសេសភូក្វឹក។

គោលដៅ៖ ភ្ញៀវទេសចរ ២៥ លាននាក់
នៅឆ្នាំ ២០២៦ ខេត្តអានយ៉ាងមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ២៥ លាននាក់ កើនឡើង ៣,៦% បើធៀបទៅនឹងឆ្នាំ ២០២៥ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ២,១២ លាននាក់ កើនឡើង ១១%។ ចំណូលទេសចរណ៍សម្រេចបាន ៧០.០០០ ពាន់លានដុង កើនឡើង ៣%។
យោងតាមលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ខេត្តកំពុងអនុវត្តកម្មវិធី ផែនការផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឆ្នាំ ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ រៀបចំផែនការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ពិសេសភូក្វឹកក្លាយជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍អេកូឡូស៊ី គុណភាពខ្ពស់ ទេសចរណ៍សមុទ្ទ/កោះដែលមានលំដាប់ដែលមានកិត្យានុភាពជាតិ និងអន្តរជាតិ បន្ទាប់ពីការអនុម័តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលភ្លាម។ អនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍រវាងអានយ៉ាង និងទីក្រុងហូជីមិញ និងបណ្តាខេត្ត ក្រុងក្នុងតំបន់វាលរាបទន្លេគឺវឡុង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តក្រុងនានានៅភាគកណ្តាល តំបន់ខ្ពង់រាបតៃង្វៀន និងភាគខាងជើង។ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យទេសចរណ៍ជាមួយនឹងមូលដ្ឋានប្រទេសក្រៅដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តយ៉ាងសកម្ម។
យោងតាមនោះ ខេត្តបង្កើតផលិតផលទេសចរណ៍រមណីយដ្ឋានលំដាប់ខ្ពស់ ទេសចរណ៍សុខភាព ទេសចរណ៍កសិកម្ម និងផលិតផលតំបន់ក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ភ្ជាប់ទៅនឹងការពង្រីកផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ និងអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទន្ទឹមនិងនោះ ផ្សព្វផ្សាយអនុវត្តផែនការការពារបរិស្ថានក្នុងសកម្មភាពទេសចរណ៍ដំណាក់កាល ២០២៦-២០២៨ ដើម្បីធានាកំណើនបៃតង និងចីរភាព។ ទេសចរណ៍សហគមន៍ និងទេសចរណ៍កសិកម្មនឹងទទួលបានការយកចិត្តទុកដាក់ជាពិសេស បង្កើនការងារហ្វឹកហាត់វិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងក្នុងសហគមន៍នៅមូលដ្ឋានអំពីនិន្នាការ Net Zero - ទេសចរណ៍ឆ្ពោះទៅរកគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងអំឡុងពេលធ្វើសកម្មភាព ដែលជាបុរេដ៏សំខាន់សម្រាប់ការអភិវឌ្ឍបៃតងនៅឆ្នាំ ២០២៦។ រៀបចំវគ្គហ្វឹកហាត់ បណ្តុះបណ្តាលនឹងបំពាក់បំប៉នធនធានមនុស្ស និងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់មគ្គុទ្ទេសទេសចរណ៍អំពីបញ្ហានេះ។
បន្ទាប់មកខេត្តនឹងផ្តោតលើការវិនិយោគលើការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវិស័យសំខាន់ៗមួយចំនួនដែលនៅខ្វះខាត និងខ្សោយ ដូចជា ការរៀបចំ“ផែនការអភិវឌ្ឍទេសចរណ៍របស់ខេត្តអានយ៉ាងដំណាក់កាល ២០២៥ - ២០៣០ និងតម្រង់ទិសដល់ឆ្នាំ ២០៣៥” ស្នើគោលការណ៍វិនិយោគសម្រាប់គម្រោងវិនិយោគអាទិភាពចំនួន ១៩ ក្នុងវិស័យទេសចរណ៍ដំណាក់កាល ២០២៦ - ២០២៧ ដើម្បីវិនិយោគលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។
ជាពិសេស ឆ្នាំ២០២៦ ខេត្តនឹងស្រាវជ្រាវ ណែនាំ និងស្នើឲ្យចេញ “គោលនយោបាយ និងយន្តការថ្មីៗ” ស្តីពីការលើកលែងទិដ្ឋាការ និងការធ្វើឲ្យងាយស្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រួមជាមួយនឹងការសហការកសាងគោលនយោបាយពន្ធសមស្របសម្រាប់តំបន់ទេសចរណ៍ និងសហការជាមួយវិស័យអាកាសចរណ៍ ដើម្បីស្នើឲ្យពង្រីកការតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ។ខេត្តស្វាគមន៍ និងធ្វើការជាមួយអង្គការ ស្ថាប័នក្នុង និងក្រៅប្រទេស ដើម្បីស្ទង់មតិ តភ្ជាប់ កិច្ចសហការ និងវិនិយោគលើការអភិវឌ្ឍផ្លូវទេសចរណ៍ គោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ភ្ជាប់ទៅនឹងការជំរុញតម្រូវការទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរ រៀបចំទទួលគណៈប្រតិភូទេសចរណ៍គ្រួសារ អ្នកយកព័ត៌មាន និងអ្នកសារព័ត៌មាន មកធ្វើការស្ទង់មតិ និងរាយការណ៍អំពីទេសចរណ៍អានយ៉ាង។
ក្នុងការផ្លាស់ប្តូរឌីជីថល ខេត្តដំណើរការមានប្រសិទ្ឋភាពលើគម្រោង "ប្រព័ន្ធគេហទំព័ររួមបញ្ចូលវីដេអូពិតនិម្មិតដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍ ប្រព័ន្ធលក់សំបុត្រតាមអនឡាញ កម្មវិធីទូរស័ព្ទ (mobile app) និងសកម្មភាពផ្សព្វផ្សាយរូបភាពទេសចរណ៍" ប្រកបដោយប្រសិទ្ធភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្សព្វផ្សាយ និងផ្សព្វផ្សាយព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរក្នុង និងក្រៅប្រទេស រួមផ្សំជាមួយនឹងការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីទេសចរណ៍អានយ៉ាង។ ខេត្តបានបង្កើនសន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ដោយផ្តោតសំខាន់លើការអនាម័យបរិស្ថាន និងសុវត្ថិភាពចំណីអាហារ បង្កើតបរិយាកាសទេសចរណ៍វប្បធម៌ អារ្យធម៌ រួសរាយរាក់ទាក់ និងគោរពភ្ញៀវ។
លោក ប៊ួយក្វឹកថៃ នាយកមន្ទីរទេសចរណ៍ខេត្តអានយ៉ាងមានប្រសាសន៍សង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំទេសចរណ៍អានយ៉ាងត្រូវតែសម្របខ្លួនដោយ បត់បែន ផ្លាស់ថ្មីទម្រង់ និងផ្តោតធនធានមិនត្រឹមតែសម្រេចបានគោលដៅកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងទទួលបន្ទុក និងបំពេញភារកិច្ចសំខាន់ៗក្នុងការរៀបចំ APEC ២០២៧ ដោយធានាបាននូវការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ អានយ៉ាងនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលតំណាងឲ្យវប្បធម៌ និងភាពស្វាហាប់នៃតំបន់ទន្លេទឹកភាគខាងត្បូង។ APEC ២០២៧ គឺជាឱកាសដើម្បីខេត្តអានយ៉ាងបញ្ជាក់ពីជំហររបស់ខ្លួននៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ ទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការរយៈពេលវែង។

ជាមួយនឹងសក្តានុភាពលេចធ្លោអំពីធនធានធម្មជាតិ វប្បធម៌ និងទីតាំងភូមិសាស្ត្រ កោះពេជភូក្វឹក កំពុងឈានឡើងក្លាយជាគោលដៅឈានមុខគេនៅក្នុងតំបន់ និងពិភពលោក។ លោក ង្វៀន វូខាកហ្វី អគ្គនាយកក្រុមហ៊ុនទេសចរណ៍ វីណាភូកុក ប្រធានសមាគមទេសចរណ៍អានយ៉ាង បានមានប្រសាសន៍ថា ការត្រៀមសម្រាប់ព្រឹត្តិការណ៍ APEC ២០២៧ និងទេសចរណ៍ឆ្នាំ ២០២៦ សមាគមទេសចរណ៍ខេត្តរួមជាមួយនឹងអាជីវកម្មនានាកំពុងត្រៀមគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការលើកកម្ពស់គុណភាពសេវាកម្ម និងធនធានមនុស្ស ដើម្បីបម្រើភ្ញៀវទេសចរ អ្នកនយោបាយ និងអង្គការលំដាប់ខ្ពស់លើពិភពលោកដោយវិជ្ជាជីវៈ និងយ៉ាងយកចិត្តទុក។ទន្ទឹមនឹងបច្ចេកទេសជំនាញវិជ្ជាជីវៈ និងមើលសំខាន់លើជំនាញភាសាបរទេស និងការយល់ដឹងអំពីវប្បធម៌អន្តរជាតិ និងវប្បធម៌នៃប្រទេសនីមួយៗ គឺជាកត្តាសំខាន់ដែលត្រូវការកែលម្អ។ បណ្តាសាជីវកម្មត្រូវតែបង្កើតក្រមសីលធម៌នៃអាកប្បកិរិយាគ្រប់ស្តង់ដារសម្រាប់បម្រើភ្ញៀវអន្តរជាតិ។ ប្រការនេះមានសារៈសំខាន់ពិសេសនៅពេលទទួលភ្ញៀវមានតម្រូវការវប្បធម៌ពិសេស ឧទាហរណ៍ ដូចជា ការបម្រើភ្ញៀវទេសចរមូស្លីម ទាមទារបុគ្គលិកត្រូវមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីការអនុវត្តហាឡាល វប្បធម៌ម្ហូបអាហារអ៊ីស្លាម និងម៉ោងធ្វើអធិស្ឋានរបស់ពួកគេ ដើម្បីទាក់ទាញ និងរក្សាភ្ញៀវ។
បំពេញចំណូល និងភ្ញៀវអន្តរជាតិ
ឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យទេសចរណ៍របស់ខេត្តអានយ៉ាង នៅពេលសម្រេចបានតួលេខកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងបរិបទរួមបញ្ចូលគ្នារវាងខេត្តគៀនយ៉ាង និងខេត្តអានយ៉ាងក្លាយជាខេត្តអានយ៉ាងថ្មី។
យោងតាមមន្ទីរទេសចរណ៍ខេត្តអានយ៉ាង ចំណូលសរុបនៃវិស័យទេសចរណ៍នៅឆ្នាំ២០២៥ សម្រេចបានជិត ៦៨.០០០ ពាន់លានដុង កើនឡើង ៩២% បើធៀបទៅនឹងឆ្នាំ២០២៤ លើសផែនការ ៧២,៩% ស្វាគមន៍ភ្ញៀវទេសចរជាង ២៤,១ លាននាក់ កើនឡើង ២៧,៣% លើសពីផែនការប្រចាំឆ្នាំ ១៤,៧%។ ចំណុចសំខាន់មួយគឺស្តារឡើងវិញនិងមានកំណើនយ៉ាងខ្លាំងក្លាពីភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងភ្ញៀវទេសចរជាង ១,៩ លាននាក់ កើនឡើង ៩០,៣% ធៀបនឹងដំណាលពេលនេះឆ្នាំ២០២៤ លើសផែនការឆ្នាំ ៥៥,៧%។

នៅក្នុងបរិបទនៃការរួមបញ្ចូលខេត្ត វិស័យទេសចរណ៍របស់ខេត្តអានយ៉ាងកំពុងកសាងយន្តការគ្រប់គ្រងសមស្របមួយ ដោយក្រឡាបញ្ហាប្រឈមទៅជាឱកាសដើម្បីពង្រីកលំហសកម្មភាពទេសចរណ៍តាមរបៀបស្របគ្នា និងចីរភាព និងអភិវឌ្ឍទេសចរណ៍ដោយស៊ីជម្រៅ និងគុណភាព។
លោក ប៊ូយក្វឹកថៃ នាយកមន្ទីរទេសចរណ៍ខេត្តអានយ៉ាងចែករំលែកថា ភារកិច្ច និងគោលដៅទេសចរណ៍សម្រាប់ឆ្នាំ ២០២៥ ត្រូវបានសម្រេច និងលើសផែនការមុនពីរខែ។ មន្ទីរបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមក្នុងកម្មវិធីជំរុញផ្សព្វផ្សាយទេសចរណ៍នៅ ទីផ្សារទេសចរណ៍សំខាញ់ៗមួយចំនួននៅក្នុងនិងក្រៅប្រទេស។ មន្ទីរបានរៀបចំព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងព្រឹត្តិការណ៍ក្នុងឱកាសរម្លឹកថ្ងៃបុណ្យទានធំៗសម្រាប់ប្រទេសរបស់ខេត្ត តាមរយៈនោះ ណែនាំ និងផ្សព្វផ្សាយសក្តានុពល និងភាពខ្លាំងអំពីវិស័យទេសចរណ៍ទៅដល់ភ្ញៀវទេសចរក្នុងប្រទេស និងអន្តរជាតិ។ ចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើងយ៉ាងឆាប់រហ័សតាមរយៈនេះបញ្ជាក់ពីគុណភាពផលិតផល សេវាកម្មទេសចរណ៍កាន់តែមានជំនាញពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីនេះ ខេត្តបានបង្កើតបរិយាកាសមានផាសុខភាព និងអំណោយផលសម្រាប់អង្គការ និងបុគ្គល ដែលចូលរួមក្នុងការវិនិយោគអាជីវកម្មអភិវឌ្ឍវិស័យទេសចរណ៍។ មានអាជីវកម្មទេសចរណ៍ជាច្រើននៅលើភូមិសាស្ត្រ បានម្ចាស់ការជំរុញផ្សព្វផ្សាយ អភិវឌ្ឍទីផ្សារ បង្កើតភាពជាដៃគូ បង្កើតផលិតផល និងសេវាកម្មថ្មីៗ ផ្សព្វផ្សាយកម្មវិធីជំរុញទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាដើម។
អ្នកស្រី វូធីយីមធ្វី នាយិកាក្រុមហ៊ុនពាណិជ្ជកម្មសេវាកម្មហនសឺន ជាពិសេសតំបន់គៀនហៃថ្មី ធ្វើសកម្មភាពទេសចរណ៍នៅលើភាគនិរតីនៃសមុទ្ទកោះទោះបីនោះជាលទ្ឋផលដំបូងសម្រេចបាន ប៉ុន្តែនៅមានការលំបាកជាច្រើនត្រូវការដោះស្រាយដើម្បីអភិវឌ្ឍស្ថិរភាព និងចីរភាព។ ទាំងនេះគឺជាការគាំទ្រតំបន់ពិសេសគៀនហៃ ក្នុងការអភិវឌ្ឍទេសចរណ៍បៃតង។ វិនិយោគលើប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវជុំវិញកោះនានាសម្រាប់ភ្ញៀវទេសចរធ្វើដំណើរបានងាយស្រួល។ ផ្លូវចរាចរណ៍ជុំវិញកោះ និងឆ្លងកាត់កោះនានាចាំបាច់ត្រូវតែលើកកម្ពស់និងពង្រីកផ្លូវពី២ ទៅ ៤ គន្លង និងវិនិយោគពង្រីកប្រព័ន្ធកំពង់ផែ។ នៅពេលដែលទេសចរណ៍កោះមានការរីកចម្រើន បញ្ហាខ្វះខាតនិងការលំបាកពាក់ព័ន្ឋនៅតាមគោលដៅទេសចរណ៍ និងកោះទេសចរណ៍នានា គឺជាប្រព័ន្ឋសំណល់ និងស្ថានភាពខ្វះទឹកក្នុងរដូវប្រាំង ចាំបាច់ត្រូវតែវិនិយោគព្រមគ្នា ដើម្បីបម្រើដល់ទេសចរណ៍។ខេត្តចាំបាច់ត្រូវតែរៀបចំផែនការជាក់លាក់ សម្រាប់ទាក់ទាញការវិនិយោគអភិវឌ្ឍទេសចរណ៍នៅលើកោះនានា។ បង្កើតមូលនិធីដីទេសចរណ៍ម្រាប់គម្រោងភ្ជាប់សហគមន៍ ផ្ទះស្នាក់នៅជាគ្រួសារ និងគោលដៅស្វែងយល់បទពិសោធន៍ យន្តការជួលរយៈពេលវែងអនុគ្រោះសម្រាប់សារជីវកម្មល្មម និងតូច និងអ្នកវិនិយោគបៃតង។
ដើម្បីសម្រេចបានកំណើនភ្ញៀវទេសចរអន្តរជាតិគួរឲ្យចាប់អារម្មណ៍ ៩០,៣% បើធៀបទៅនឹងឆ្នាំ ២០២៤ ការងារជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ដ៏ទូលំទូលាយ និងមានប្រសិទ្ធភាព។ អានយ៉ាងបានស្វាគមន៍ និងធ្វើការជាមួយស្ថានទូត និងគណៈប្រតិភូការទូតដូចជា៖ ស្ថានទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ថៃ ចិន ជប៉ុន និងក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិជ្ជាសកលនៃប្រទេសឥណ្ឌា (GTTCI) រួមជាមួយនឹងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មទ្វេភាគី។
ឆ្នាំ ២០២៦ វិស័យទេសចរណ៍អានយ៉ាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការឈានឡើងក្នុងយុគសម័យថ្មី បន្តអភិវឌ្ឍស៊ីជម្រៅ គុណភាព ឆ្ពោះទៅដល់គោលដៅ “អភិវឌ្ឍទេសចរណ៍អានយ៉ាងឲ្យក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយដែលមានពាណិជ្ជសញ្ញារឹងមាំ និងកម្លាំងប្រកួតប្រជែងខ្ពស់” នៅលើផែនទីទេសចរណ៍ក្នុងប្រទេស និងសកលលោក ដោយបញ្ជាក់ពីជំហរទេសចរណ៍នៅលើពិភពលោក៕
ប្រែ៖ សំណាង