លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធភ្ជាប់តំបន់ទេសចរណ៍ភ្នំពពាល

ថ្ងៃទី ៧ ខែមីនា គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំការពិនិត្យហេដ្ឋារចនាសម្ព័ន្ធភ្ជាប់តំបន់ទេសចរណ៍ភ្នំពពាល។ គណៈប្រតិភូដឹកនាំដោយលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជាប្រធានក្រុម។ ចូលរួមជាមួយក៏មានលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្ត។

ទិដ្ឋភាពពេលជួបធ្វើការ

នៅក្នុងពេលជួបធ្វើការ គណៈកម្មាធិការប្រជាជនភ្នំពាល(នុយកាំ) បានរាយការណ៍អំពីស្ថានភាពអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ និងបានស្នើគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗជាច្រើន ដើម្បីបង្កើនសមត្ថភាពភ្ជាប់ សម្រាប់បម្រើការអភិវឌ្ឍទេស​​ចរណ៍ និងជីវភាពប្រជាពលរដ្ឋ។ ក្នុងនោះរួមមានសំណង់តូចធំ ដូចជា៖ លើកកម្ពស់ និងពង្រីកផ្លូវ កុងប៊ិញ តភ្ជាប់តំបន់ទេសចរណ៍ភ្នំពពាល(នុយកាំ)ជាមួយ​​ចំណតរថយន្ត និងសាងសង់ប្រព័ន្ធបង្ហូរទឹក។ វិនិយោគសាងសង់ស្ពានភ្ជាប់ផ្លូវត្រាសឺខាងលិច ឆ្លងកាត់ផ្លូវ​​ខេត្តលេខ ៩៤៥។ វិនិយោគផ្លូវអានដុង (អានឡាកខាងជើង​) ភ្ជាប់តំបន់ តាន់ឡាព ចាស់ពីផ្លូវខេត្តលេខ ៩៤៥ ទៅមជ្ឈមណ្ឌលឃុំនៅផ្លូវខេត្តលេខ ៩៤៨។ លើកកម្ពស់និងពង្រីកផ្លូវ Latina ភ្ជាប់ផ្លូវខេត្តលេខ ៩៤ ជាមួយផ្លូវខេត្តលេខ ៩៤៩។

មូលដ្ឋានក៏បានរាយការណ៍អំពីទិសដៅកែសម្រួលផែនការអភិវឌ្ឍតំបន់ទេសចរណ៍ ដោយរៀបចំឡើងវិញពី ៩ តំបន់មុខងារ មកនៅសល់ ៥ តំបន់ ដើម្បីផ្តោតធនធានវិនិយោគ និងអភិវឌ្ឍតំបន់សំខាន់ៗ ដែលភ្ជាប់ជាមួយការធ្វើអាជីវកម្មសក្តានុពលអេកូឡូស៊ី វប្បធម៌ជំនឿ និងទេសភាពពិសេសរបស់តំបន់ភ្នំពពាល។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​ ថ្លែងមតិណែនាំនៅក្នុងពេលជួបធ្វើការ

ថ្លែងមតិក្នុងជួបធ្វើការ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ភ្នំពពាល ជាគោលដៅទេសចរណ៍សំខាន់របស់ខេត្ត មានសក្តានុពលធំសម្រាប់អភិវឌ្ឍទេសចរណ៍អេកូឡូស៊ី វប្បធម៌ និងជំនឿសាសនា។ ដូច្នេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនភ្ជាប់ត្រូវតែគិតគូរយ៉ាងសមស្រប និងមានផែនការរយៈពេលវែង ដើម្បីបម្រើទាំងការអភិវឌ្ឍទេសចរណ៍ និងបង្កើតភាពងាយស្រួលសម្រាប់ជីវភាព និងមុខរបររបស់ប្រជាជនមូលដ្ឋានផងដែរ

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​ និងគណៈប្រតិភូ បានអញ្ជើញទៅស្ទង់មតិ​ស្ថាន​ភាព​​ជាក់ស្តែងនៃសកម្មភាពតំបន់ទេសចរណ៍ភ្នំពពាល

ក្នុងឱកាសនេះ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈប្រតិភូក៏បាន​អញ្ជើញ​ទៅ​ពិនិត្យជាក់ស្តែងសកម្មភាពនៅតំបន់ទេសចរណ៍ភ្នំពពាល។ យោងតាមរបាយការណ៍ តំបន់ទេសចរណ៍ភ្នំ​ពពាល​លេចធ្លោដោយមានកន្លែងទេសចរណ៍ជំនឿ កម្សាន្ត និងទេសភាពធម្មជាតិ ដោយទាក់ទាញភ្ញៀវទេសចរប្រមាណ ១០ លាននាក់ក្នុងមួយឆ្នាំ ពីក្នុង និងក្រៅប្រទេស។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន បឹងធ្វីលីម ជ្រោះថាញ់ឡុង ជ្រោះអូរទឹកឆា ទឹកជ្រោះ​ទេវតា និងគោលដៅទេសចរណ៍វប្បធម៌ជំនឿដូចជា វត្តវ៉ានលិញ រូបសំណាកតាកំប៉ោងទេវតា វត្តព្រះធំ ព្រមទាំងភ្នំតូចៗ រូងភ្នំ និងវិមាន

បច្ចុប្បន្ន តំបន់ទេសចរណ៍មានមូលដ្ឋានស្នាក់នៅ ១២ កន្លែងនៅជើងភ្នំ ដែលអាចទទួលភ្ញៀវប្រហែល ៨០០ នាក់ និង ១២ កន្លែងនៅលើភ្នំ ដែលអាចទទួលបានប្រហែល ៧០០ នាក់ ភាគច្រើនជាផ្ទះសំណាក់ និងផ្ទះសម្រាក។ គណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំ​ព​ពាល​បាន​​សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការ​ប្រ​ជា​ជន ឃុំភ្នំពពាល(នុយកាំ) និងសង្កាត់ជីឡាំង ក្នុងការ​​គ្រប់គ្រងសកម្មភាពទេសចរណ៍ រួមមានមូលដ្ឋាន​ស្នាក់នៅ ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិ​ការប្រជា​ជន​ខេត្ត​ ពិនិត្យចំណុចចាប់ផ្តើមនៃផ្លូវឡាទីណា ពីផ្លូវ​ខេត្ត​លេខ​ ៩៤៨ ដល់ផ្លូវខេត្តលេខ ៩៤៩

នៅរសៀលថ្ងៃដដែល លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទៅ ពិនិត្យទីតាំងសំខាន់មួយចំនួននៅក្នុងតំបន់ រួមមាន៖ចំណុច​ចាប់​ផ្តើម​​​ពីដើមផ្លូវឡាទីណា គឺពីផ្លូវខេត្តលេខ ៩៤៨ ទៅផ្លូវខេត្តលេខ ៩៤៩។ តំបន់លេខ៣ - ជ្រោះថាញឡុង។ តំបន់លេខ១ មជ្ឈមណ្ឌលបឹងធ្វីលីម និងតំបន់លេខ២ - ដុប​មម៉ុងមមាច នៃតំបន់ទេសចរណ៍ភ្នំពពាល

តាមរយៈ​​ការត្រួតពិនិត្យ ថ្នាក់ដឹកនាំខេត្តបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលទេសភាព និងលក្ខខណ្ឌអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់ ទន្ទឹមនឹងនេះ មូលដ្ឋាន​ចាំ​បាច់​ត្រូវយកចិត្តទុកដាក់អភិរក្សធម្មជាតិ និងអភិវឌ្ឍទេសរណ៍តាមទិសចីរភាព ភ្ជាប់នឹងលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីរៀបចំភ្នំពពាលក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត និងតំបន់វាល​រាប​ទន្លេ​គឺវឡុង

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិ​ការ​ប្រជាជន​ខេត្ត​ថ្លែងមតិណែនាំ

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើឲ្យមូលដ្ឋានចេញសេចក្តីសម្រេចស្តីពីការអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំពពាលឲ្យបានឆាប់ ដើម្បី​តម្រង់​ទិសសម្រាប់ការងាររៀបចំផែនការ និងវិនិយោគ។ ទន្ទឹម​និងនោះ តម្រូវឲ្យមន្ទីរ ផ្នែកពាក់ព័ន្ធសហការត្រួតពិនិត្យឡើងវិញផែនការទូទៅនៅតំបន់ទេសចរណ៍ភ្នំពពាល។

តាមនោះវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ បញ្ជាក់គម្រោងអាទិភាពវិនិយោគទៅតាមផែនទីបង្ហាញផ្លូវសមស្រប និងស្វែងរកប្រភពធនធានវិនិយោគផ្សេង ដើម្បីបញ្ចប់ប្រព័ន្ធដឹកជញ្ជូនភ្ជាប់ទៅកាន់តំបន់ទេសចរណ៍។

ចំពោះផែនការរួម លោកប្រធានគណៈកម្មាធិការប្រជា​ជនខេត្តក៏បានណែនាំឲ្យកាត់បន្ថយអតិបរមាផលប៉ះពាល់ដល់ព្រៃឈើ និងឲ្យគណៈគ្រប់គ្រងតំបន់ទេសណ៍​​​ភ្នំពពាលបង្កើនការងារគ្រប់គ្រង ដើម្បីជៀសវាងសកម្មភាពកើតមានដោយឯកឯងនៅតាមកន្លែងទេសចរណ៍

ប្រែ៖ សំណាង