បណ្តាធុរកិច្ចទេសចរណ៍បានស្នើមតិយោបល់ជាច្រើន សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍

ព្រឹកថ្ងៃទី ២៥ តុលា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តាប់របាយការណ៍វាយតម្លៃអំពីសកម្មភាពស្នាក់នៅ និងសកម្មភាពទេសចរណ៍ក្នុងខេត្តជាមួយនឹងការចូលរួមរបស់ថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជននៅតាមមូលដ្ឋាន៖ ទីក្រុង ឡុងស្វៀន ទីក្រុង ចូវដុក ទីរួមខេត្តទិញទិញបៀន ស្រុក ថ្វយសឺន និងចើម៉ើយ រមជាមួយនឹងធុរកិច្ចអាជីវកម្មទេសចរណ៍ និងស្នាក់នៅជិត ៣០ នៅក្នុងខេត្ត។

គណៈប្រតិភូចូលរួមកិច្ចប្រជុំ

គណៈប្រតិភូថ្លែងមតិនៅក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ បណ្តាគណៈប្រតិភូបានពិភាក្សា និងវាយតម្លៃពីគុណសម្បត្តិ និងគុណវិបត្តិនៃវិស័យទេសចរណ៍ ស្នាក់នៅ និងសកម្មភាពធ្វើដំណើរ​នៅក្នុងខេត្ត។ ទន្ទឹមនឹងនោះ ស្នើនិងញ្ញតិដំណោះស្រាយដើម្បីអភិវឌ្ឍន៍ទេសចរណ៍ អានយ៉ាង ជានិរន្តរភាពនាពេលខាងមុខ ដូចជា៖ អញ្ជើញវិនិយោគអភិវឌ្ឍន៍កន្លែងស្នាក់នៅគុណភាពខ្ពស់ (សណ្ឋាគារលំដាប់ផ្កាយ ៣ ឡើង​ទៅ) នៅតំបន់ទេសចរណ៍សំខាន់ៗ ( ទីក្រុង​ឡុង​ស្វៀន​, ទីក្រុងចូវដុក) វិនិយោគលើតំបន់ទេសចរណ៍ទ្រង់ទ្រាយធំ ពង្រីកនិងលើកកម្ពស់ភោជនីដ្ឋាន​។​វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍។ ផលិតផលទេសចរណ៍មានភាពចម្រុះ។ អភិវឌ្ឍទេសចរណ៍បទពិសោធន៍ និងទេសចរណ៍ធម្មជាតិ កែលម្អតម្លៃសេវាកម្ម។ បង្កើនបណ្តា​វិធានការ​ធានា​សន្តិសុខ សណ្តាប់​​ធ្នាប់ ដោះស្រាយ​ម៉ឺងម៉ាត់​ស្ថានភាពអូសទាញ​នៅ​តំ​បន់ទេសចរណ៍។ យកចិត្តទុកដាក់លើការបង្កើត​សោ​ភ័​ណភាពបៃតង - ជ្រះ - ស្អាត អាកប្បកិរិយាវប្បធម៌ក្នុងសកម្មភាពទេសចរណ៍ ការងារផ្សព្វផ្សាយ និង​ឃោ​សនា​ជាដើម។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង មានប្រសាសន៍បញ្ចប់កិច្ចប្រជុំ

ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង​បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះមតិសាទររបស់អង្គភាពអាជីវកម្មទេសចរណ៍ និងកន្លែងស្នាក់នៅក្នុងខេត្ត ដើម្បីអភិវឌ្ឍន៍ផ្នែកអភិវឌ្ឍន៍ទេសចរណ៍ខេត្ត អាន​យ៉ាង​តាមរយៈនោះស្នើ៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ធ្វើសេនាធិការជាបន្ទាន់ដល់គណៈកម្មាធិការប្រជាជនខេត្តឲ្យពង្រឹងគណៈកម្មការណែ​នាំអភិវឌ្ឍន៍ទេសចរណ៍ខេត្ត។ ទន្ទឹមនឹងនោះ, សហ​ការ​ជាមួយផ្នែកពាក់ព័ន្ធដើម្បីស្នើបង្កើតសមាគមវប្បធម៌ម្ហូប​អាហារខេត្តឲ្យបានឆាប់ និងបន្តផ្សព្វផ្សាយអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ឲ្យមានប្រសិទ្ធភាព។

មន្ទីរគមនាគមន៍ដឹកជញ្ជូនខេត្តធ្វើអិបតីភាពសហការ​ជាមួយនឹងមន្ទីរវប្បធម៌ កីឡា ទេសចរណ៍ និងមជ្ឈណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ។ គណៈកម្មាធិការប្រជាជនមូលដ្ឋានពិនិត្យឡើងវិញ និងរាយការណ៍ជាបន្ទាន់អំពីតម្រូវការវិនិយោគ លើក​កម្ពស់​និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ទៅកាន់គោលដៅទេសចរណ៍។ ជាមួយគ្នានេះដែរ ក៏សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមូលដ្ឋានណែនាំ​ជាក់​ស្តែងសកម្មភាពយានយន្តអគ្គិសនីសម្រាប់បម្រើទេសចរណ៍ និងធានាបាននូវបទប្បញ្ញត្តិច្បាប់។

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សហការ​ជាមួយ​​មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ ដើម្បីធ្វើការជាមួយមូលដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ ដើម្បីស្នើសុំ​​ដំណើរទេសចរណ៍ និងផ្លូវធ្វើដំណើរក្នុងខេត្ត និងតភ្ជាប់​​តំបន់ទាំងមូល ដើម្បីខេត្តអញ្ជើញវិនិយោគលើតំបន់ទេសចរណ៍ សណ្ឋាគារ និងរមណីយដ្ឋានទេសណ៍​ គុណភាពខ្ពស់ស្របតាមផែនការរបស់ខេត្ត និង​បទ​បញ្ញតិ​នៃច្បាប់។ខេត្តនឹងខិតខំប្រឹងប្រែងក្នុងការអញ្ជើ និងទាក់ទាញវិនិយោគគិនជាយុទ្ធសាស្ត្រមកបណ្តាក់​​ទុនលើគោលដៅទេសចរណ៍ធំៗ ជា​មួយនឹង​ស្មារតីកម្ម​​

ទន្ទឹមនិងនោះ ជំរុញខ្លាំង​ការ​ផ្លា់ឌីជីថល​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ឃោសនា ផ្សព្វផ្សាយ​ទេសណ៍​​អាន​យ៉ាងមានភាពចម្រុះទាំងខ្លឹមសារ និងទម្រង់។ យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់​ផ្នែកទេសចរណ៍។ បង្កើនការងារគ្រប់គ្រងរដ្ឋ​អំពី​វិស័យទេសចរណ៍ ធានាសន្តិសុខសណ្តាប់ធ្នាប់ តម្លៃសេវាកម្ម ការពារបរិស្ថាន បង្កើតសោភ័ណ​ភាព​ជា​ដើម​។ 

បណ្តាធុរកិច្ចទេសចរណ៍ចាប់យកចិត្តទុកដាក់លើការវិនិយោគលើផលិតផលថ្មី ដោយផ្តោតលើការទាញយកសក្តានុពលរបស់ខេត្តអំពីទេសចរណ៍សហគមន៍ និងទេសចរណ៍តាមដងទន្លេ។ រួមដំណើរជា​មួយ​ខេត្ត អភិវឌ្ឍន៍ទេសចរណ៍ដោយនិរន្តភាព រួមចំណែកណែនាំរូបភាព វប្បធម៌ និងមនុស្សអានយ៉ាង ក៏ដូច​ជា​ភាព​ ទាក់ទាញរបស់ទេសចរណ៍អានយាង ទៅដល់ភ្ញៀវ​​ទេសចរក្នុងនិងក្រៅប្រទេស៕

ប្រែ៖ ណារីពៅ