អានយ៉ាងឈានឡើងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ទជាតិ

អានយ៉ាងកំពុងឆ្ពោះទៅកាន់ការពិតបានសម្រេចដូចប្រថ្នាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ទដ៏រឹងមាំរបស់ជាតិក្នុងដំណាក់កាល ២០២៥ - ២០៣០។ ជាមួយនឹងសក្តានុពលយុទ្ធសាស្ត្រឈានមុខក្នុងតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស ខេត្តកំពុងប្រើប្រាស់ដោយចីរភាពនូវអត្ថប្រយោជន៍ធម្មជាតិ និងកត្តាផ្សេងៗទៀតដើម្បីក្រឡាសេដ្ឋកិច្ចសមុទ្ទក្លាយជាកម្លាំងជំរុញកំណើនដ៏សំខាន់ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការធានាសន្តិសុខ ការពារជាតិ។

ជ្រុងមួយនៃស្ថាបត្យកម្មស្ពាន កូវហូន តំបន់​ពិសេស​ភូ​ក្វុក​​ (អានយ៉ាង) និមិត្តសញ្ញាថ្មៃនៃទេសចរណ៍​កោះ​ពេជ្រ

គុជបៃតង” លើសមុទ្ទប្រាក់

អានយ៉ាងមានតំបន់សមុទ្ទធំទូលាយប្រមាណ ៦៣.​២៩០គីឡូម៉ែត្រក្រឡា ឆ្នេរសមុទ្ទប្រវែង ២០០ គីឡូម៉ែត្រ និងកោះតូចធំជាង ១៤០ ក្នុងនោះ​កោះចំ​នួន ៤០ មាន​មនុស្សរស់នៅ។កោះធំជាងគេនៅភូក្វុក គឺជានិមិត្តរូប និងជាមូលដ្ឋានគ្រឹះនៃសក្តានុពលសេដ្ឋកិច្ចសមុទ្ទ​របស់អានយ៉ាង។ សេដ្ឋកិច្ចសមុទ្ទបច្ចុប្បន្នមាន GRDP ក្នុង​​ខេត្តទាំងមូល ៨០% រួមចំណែកយ៉ាងសំខាន់ក្នុងការ​កែលម្អជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅ​តាម​​តំបន់ឆ្នេរសមុទ្ទ និងកោះសមុទ្ទ

ជ្រុងមួយនៃកោះពេជ្រខាងត្បូងភូក្វុកមើលពីកន្ត្រកខ្សែកាប ហងធើម

លោកសាស្ត្រាចារ្យរង.បណ្ឌិត ង្វៀនជូហូយ អនុប្រធាន​ប្រចាំការសមាគមរបរនេសាទវៀតណាមបានអះអាងថា៖ “អានយ៉ាង មានគុណសម្បត្តិ សក្ដានុពល ប្រ​ជុំ​​​គ្រប់កត្តាទាំងអស់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ទ។ ផលិតផលជាច្រើនពីសមុទ្ទបានក្លាយជាពាណិជ្ជសញ្ញាល្បី​ឈ្មោះទាំងក្នុងប្រទេសនិងអន្តរជាតិ ដូចជា ទឹកត្រី ភូ​​ក្វុក និងគុជខ្យងជាដើម។ ប្រព័ន្ធកោះ និងប្រជុំកោះ​សមុទ្ទ​​អានយ៉ាង ផ្ទុកនៅតម្លៃធនធានពិសេស ហើយ​កោះ​​នីមួយៗគឺជា “គ្រាប់គុជបៃតង” នៅ​លើសមុទ្ទ​ប្រាក់​​​​​

រយៈពេលកន្លងទៅនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ទរបស់អានយ៉ាង បានបង្កើតឡើងស្របគ្នា​​លើសសរស្តម្ភសំខាន់ៗចំនួនបី (ទេសចរណ៍-នេសា-នាវាចរណ៍) ផ្សារភ្ជាប់នឹងការអភិវឌ្ឍហេដ្ឋារចនា​​សម្ព័ន្ធ​​ដឹកជញ្ជូន និងកំពង់ផែសមុទ្ទ។ តាមនោះ ទេសចរណ៍សមុទ្ទកោះ គឺជាវិស័យមុខព្រួញ។ តំបន់សេដ្ឋកិច្ចពិសេស​​ភូក្វុក ដើរតួជាក្បាលនាវា កំពុងអភិវឌ្ឍក្លាយ​ជា​មជ្ឈមណ្ឌលទេសចរណ៍លំដាប់អន្តរជាតិ សាយ​ភាយ​ការអភិវឌ្ឍរបស់ខេត្ត។

ខេត្ត​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន ៣១៧ ដោយមាន​ទុនវិនិយោគ​សរុប​រហូត​ដល់ ៤០៨.១៧៨ ពាន់​លាន​ដុង។ ដោយឡែក តំបន់ពិសេស​ ភូក្វុក មានគម្រោងចំនួន ២៧៤ មានទុនវិនិយោគសរុប ៣៨៨.៤១០ពាន់លានដុង។ បណ្តា​ទម្រង់​ទេសចរណ៍សម្បូបែប រួមទាំងរមណីយដ្ឋានលំដាប់ខ្ពស់ អេកូ​ទេសចរណ៍ កីឡា និងបទពិសោធន៍លើសមុទ្ទ។ ចំនួន​​ភ្ញៀវទេសចរសរុបមក អានយ៉ាង ទស្សនា និងទេសចរណ៍ចាប់ពីឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន មានចំនួនជាង​៤២,៥ លាននាក់ ដោយទទួល​ចំណូលសរុបជាង​៨២.៨៦៦ពាន់លានដុង

លោក ង្វៀនវូខាក់ហ្វី អនុប្រធានសមាគមទេសណ៍អានយ៉ាង ប្រធានសាខា​សមាគមទេសចរណ៍​ភូ​ក្វុក​ បានចែករំលែកថា ទេសចរណ៍សមុទ្ទកោះ​របស់​អាន​យ៉ាង ជាពិសេសគឺភូក្វុក មានការអភិវឌ្ឍល្អ ផលិតផលទេសចរណ៍ចម្រុះ និងគុណភាព មានពាណិជ្ជ​សញ្ញា​​ក្នុង​ប្រទេស និងអន្តរជាតិ។ ភូក្វុកបណ្តាក់ទុន​គ្នា​ជា​​មួយអង្គការ និងធុរកិច្ចក្នុងនិងក្រៅប្រទេស បង្កើតទំនាក់​​​ទំនងដោយនីរន្តរភាពក្នុងសកម្មភាពទេសចរណ៍ បង្កើន​ខ្សែង្វាក់តម្លៃសេវាកម្ម និងលើកកម្ពស់​គុណភាព​​គោលដៅ។

ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​បម្រើ​ទេសចរណ៍​ ​ឆ្លើយតប​ល្អ​តម្រូវការ​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរ​ក្នុង និង​ក្រៅប្រទេស​មកកាន់​កោះ​ពេជ្រ​។

បន្ទាប់មក សេដ្ឋកិច្ចជលផលរបស់ខេត្ត​អាន​យ៉ាង​ កំពុងផ្លាស់ប្តូរចំណុចកណ្តាល​ទៅជាជំ​រុញ​ខ្លាំង​វារីវប្បកម្ម និងកាត់បន្ថយការអាជីវកម្ម ភ្ជាប់នឹងការការពារធនធានជលផល។ នៅឆ្នាំ ២០២៤ សមាមាត្រម​រិ​មាណ​​ផលជលផលរបស់ខេត្តស្មើ ​ ១៦% នៃ​បរិ​មាណ​​​ផលសរុបទូទាំងប្រទេស និងជាង ៤០%នៃបរិមាណ​ធ្វើអាជីវកម្មនៅតំបន់វាលរាបទន្លេគឺវឡុង

លោក ឡេហ៊ូតន ប្រធានមន្ទីរកសិកម្ម និងបរិស្ថាន​​ខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្តរៀបចំគម្រោងវារីវប្បកម្មក្នុងទិសដៅចិញ្ចឹមសមុទ្ទ ឆ្នេរមុទ្ទ ជុំវិញ​កោះ​និង​តំបន់មាត់សមុទ្ទ។ រៀបចំរចនាសម្ព័ន្ធការ​ធ្វើ​អា​ជី​វ​កម្ម រៀបចំកងនាវានេសាទ កាត់បន្ថយនា​វាពលា​នុ​ភាព​តូចជាបណ្តើរៗ និងលើកទឹកចិត្តវិនិយោគក្នុងការអភិវឌ្ឍមុខរបរ ដើម្បីបង្កើនអត្រាផលិតផល​អាជីវកម្ម​ដែលមានតម្លៃខ្ពស់។ ចំណូល​នាំចេញជលផល​សរុប​ក្នុង​ដំណាក់កាល ២០១៩-២០២៤ សម្រេច​បាន​ជាង ១.៤៤៣ លាន​ដុល្លារ​អាមេរិក។

ក្នុងនោះ សសរនាវាចរណ៍ និង logistics អាន​យ៉ាង​ ផ្តោតសំខាន់លើការធ្វើអាជីវកម្មកំពង់ផែ និង​ចំ​ណត់​សំខាន់ៗនៅភូក្វុក ហនជុង និងកំពង់ផែទឹកជ្រៅ ណាម​យូ។ ខេត្តវិនិយោគលើកំពង់ផែសំខាន់ៗ ដើម្បីចូល​​រួមក្នុងខ្សែង្វាក់ផ្គត់ផ្គង់ដឹកជញ្ជូនជាតិ និងអភិវឌ្ឍ​ព្រម​ៗ​គ្នាសេវាកម្មគាំទ្រដឹកជញ្ជូន។ គោលដៅគឺដើម្បីកែលម្អគុណភាពនៃសេវាកម្ម logistics ដើម្បីក្លាយជា​វិ​ស័យ​​សេវាកម្មនាំមកនូវតម្លៃបង្កើនបន្ថែមខ្ពស់។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ការដឹកជញ្ជូនអ្នកដំណើរលើផ្លូវពីច្រាំងទៅកោះជាមធ្យមសម្រេចបានជាង ២១ លាននាក់ និងទំនិញជាង ២២,៦ លានតោនក្នុងមួយឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោកតភ្ជាប់ល្អជាមួយប្រព័ន្ធដឹកជញ្ជូនជាតិ បង្កើតលក្ខខណ្ឌអំណោយផល​សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទ

ត្រីកោណទីក្រុងថាមវន្ត

យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ទរបស់ខេត្ត អាន​យ៉ាង បានយកចិត្តទុកដាក់ជាពិសេសក្នុងការ​ពង្រីក​តួនាទីរបស់ទីក្រុងឆ្នេរសមុទ្ទសំខាន់ៗចំនួនបីគឺ រ៉ាច់​យ៉ា ហាទៀន និងភូក្វុក។ ការដែលចងសម្ព័ន្ឋ​យ៉ាងជិតស្និទ្ធនៃទីក្រុងទាំងបីនេះបានក្លាយជា "ត្រីកោណទីក្រុង​​ថាមវន្ត" ដើរតួនាទីជាស្នូល និងក្បាលនាវាជំរុញកំណើន​​សេដ្ឋកិច្ចសមុទ្ទ

គោលដៅទេសចរណ៍ មូអ៊ុងដូយ នៅប៉ែកខាងត្បូងភូក្វុក

យោងតាមនោះ រ៉ាច់យ៉ាបានទទួលស្គាល់ ជាទីក្រុងប្រភេទ  ដែលមានតួនាទីជាមជ្ឈមណ្ឌលនយោបាយ-រដ្ឋបាល សេដ្ឋកិច្ចចម្រុះនិងសេដ្ឋកិច្ចសមុទ្ទ​របស់ខេត្ត។ យុទ្ធសាស្ត្រសំខាន់គឺសកម្មភាពបង្កើត​ដីថ្មីពី​សមុទ្ទ​ ដោយទំហំផ្ទៃដីថ្មីទើបបង្កើតបានរហូត​មកដល់បច្ចុប្បន្នប្រមាណ ៦៨៨ ហិកតា និងបានសន្និដ្ឋាន​ថា​ដល់​ឆាំ្ន ២០៤០ នឹងកើនដល់ ៣.៩៦០ ហិកតា ដែល​ក្នុងនោះមានប្រហែល ២.៨០០ ហិកតាជាកោះសិប្បនិមិត្ត

អ្នកស្រី ង្វៀនធីហ្វានស្វឺន អនុលេខាប្រចាំ​ការ​បក្ខ​ភាគ​សង្កាត់រ៉ាច់យ៉ាបានចែករំលែកថា មានគម្រោង​ការ​ងារ​សំខាន់ៗ និងកំពង់ផែដឹកអ្នកដំណើរជាច្រើន​បាន​វិនិយោគ រួមចំណែកពង្រីកបរិយាកាសទីក្រុង និងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទ។ ជាក់ស្តែង កំពង់ផែអ្នកដំណើរ រ៉ាច់យ៉ា ក្លាយជាសេវាកម្ម-ភស្តុភារ-ពាណិជ្ជកម្ម មជ្ឈមណ្ឌលទំនាក់​ទំនង​ពាណិជ្ជកម្ម តភ្ជាប់ទៅភូក្វុក ណាមយូ ឡាយ​សឺន​ជាដើម​។ បណ្តាតំបន់ទីក្រុងបង្កើតឡើងថ្មីពីសមុទ្ទ មាន​ដូចជា៖ តំបន់ទីក្រុងថ្មី បង្កើតពីសមុទ្ទពាយ័ព្យ តំបន់ទីក្រុង​ ភូគឿងហ្វាងយ៉ា និងតំបន់ទីក្រុង ភូគ្វី ជាដើម។

ព្រមជាមួយនោះ ហាទៀន មានឧត្តមភាព​ពិសេស​​ក្នុងខណៈដែលនៅជាប់សមុទ្ទផង និងជាប់​ព្រំដែន​​ជាមួយប្រទេសកម្ពុជាប្រវែង ១៤ គីឡូម៉ែត្រ។ ឧត្ត​ម​​ភាពនេះជួយឲ្យ ហាទៀន អភិវឌ្ឍខ្លាំងសេដ្ឋកិច្ចសមុទ្ទ​ និងពាណិជ្ជកម្មតាមព្រំដែនយ៉ាងរឹងមាំ។

លោក ង្វៀនលូទ្រុង លេខាបក្សសង្កាត់ហាទៀន បានចែករំលែកថា ហាទៀន គឺជាគ្រឹះដ៏រឹងមាំ ដើម្បីក្លាយជាមជ្ឈមណ្ឌលកម្លាំងចលករអភិវឌ្ឍន៍របស់ខេត្ត និងតំបន់ភាគនិរតី។ ហាទៀន ស្ថិតនៅលើផ្លូវចរាណ៍សំខាន់ៗដូចជាផ្លូវជាតិលេខ ៨០ ផ្លូវជាតិលេខ N1 និងច្រករបៀងឆ្នេរសមុទ្ទខាងត្បូងស្ថិតក្នុងបណ្តាញដឹកជញ្ជូនអាស៊ាន។ ខេត្តបានតម្រង់ទិសអភិវឌ្ឍន៍ ហាទៀន ទៅជាកំពង់ផែសមុទ្ទរួម ទន្ទឹមនឹងនោះអំពាវនាវឲ្យ​មាន​ការវិនិយោគបង្កើតតំបន់ទីក្រុង - ទេសចរណ៍ - កំពង់ផែស៊ី​ចង្វាក់គ្នា និងទំនើប ឆ្លៀតប្រើប្រាស់ឲ្យអស់ទីតាំងនៅជិត​​ផ្លូវនាវាចរណ៍អន្តរជាតិ និងតំបន់ពិសេសភុក្វុក រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ទ

ហាទៀន មានឆ្នេរសមុទ្រវែង អំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទអំពីវារីវប្បកម្ម និងអា​ជី​វកម្មជលផល។ ទេសចរណ៍សមុទ្ទ និងកោះ ជាពិសេស​​គឺប្រជុំកោះ ហៃតាក និងតភ្ជាប់កោះ ភូក្វុក។ សេវាកម្មកំពង់ផែសមុទ្ទនិង logistics។ ផ្លូវ​ព្រំដែន​និង​ច្រក​​ទ្វារអន្តរជាតិ ហាទៀន ជាចំណុចទំនាក់ទំនង​ពាណិជ្ជកម្មដ៏សំខាន់ ជំរុញពាណិជ្ជកម្មតាមព្រំដែន នាំចូល និងនាំចេញទំនិញ ទេសចរណ៍ឆ្លងដែន និងបង្កើន​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា។

ម៉្យាងវិញទៀត ហាទៀន ស្ថិតនៅលើផ្លូវចរាចណ៍​​សំខាន់ៗដូចជា៖ ផ្លូវជាតិលេខ ៨០ តភ្ជាប់ជាមួយ រ៉ាច់​យ៉ា ឡុងស្វៀន កឹនធើ។ ខ្សែព្រំដែនផ្លូវជាតិ N1 តភ្ជាប់​បណ្តាខេត្តខាងលិចនៃភាគខាងត្បូង ច្រករបៀងឆ្នេរ​​សមុទ្ទភាគខាងត្បូងស្ថិតក្នុងបណ្តាញចរាចរណ៍អាស៊ាន បង្កលក្ខណៈសម្រាប់ការដឹកជញ្ជូនទំនិញ និងទេសចរណ៍អន្តរជាតិ។ជាមួយនឹងគុណសម្បត្តិខាងលើ​ ហាទៀន គឺជាច្រកទ្វារទំនាក់ទំនង​ពាណិជ្ជកម្មអន្តរជាតិនៃតំបន់វាលទំនាបទន្លេគឺវឡុង ដែលជាមជ្ឈមណ្ឌល logistics ទេសចរណ៍ និងពាណិជ្ជកម្មតាមឆ្នេរសមុទ្ទ​ 

ដំណោះស្រាយវាយទម្លុះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ទ

សមមិត្ត ង្វៀនទៀនហៃ លេខាបក្សខេត្ត​អាន​យ៉ាង​ បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាល ២០២៥២០៣០ អានយ៉ាង បានដាក់គោលដៅអភិវឌ្ឍន៍ជាមជ្ឈ​​​មណ្ឌលសេដ្ឋកិច្ចសមុទ្ទដ៏រឹងមាំរបស់ជាតិ។ ខេត្ត​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍​សមុទ្ទ ចំណុចគឺ​តំបន់​ពិសេសភូក្វុក ​ក្លាយ​ជា​ក្បាលនាវា ​អភិវឌ្ឍ​ទូលំ​ទូ​លាយ ផ្តោតលើការអភិវឌ្ឍទីក្រុងឆ្នេរសមុទ្ទ អាទិភាព​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ កំពង់ផែសមុទ្ទ ជំរុញការអភិវឌ្ឍវារីវប្បកម្មសមុទ្ទ

ក្នុងរយៈពេល៥ឆ្នាំខាងមុខ ខេត្តបានផ្សព្វផ្សាយ​មា​ន​ប្រសិទ្ធភាព “គម្រោងអភិវឌ្ឍអានយ៉ាង ក្លាយជាមជ្ឈណ្ឌលសេដ្ឋកិច្ចសមុទ្ទខ្លាំងនៃជាតិ”។ បណ្តា​ដំណោះស្រាយសំខាន់ៗ និងវាយទម្លុះ រួមមាន បញ្ចប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារ ដូចជា កែ​លម្អ​​គុណភាពព្រលានយន្តហោះអន្តរជាតិភូក្វុក និងផ្លូវទឹកល្បឿនលឿនសំខាន់ៗ ដូចជា រ៉ាច់យ៉ាហាទៀនណាម​យូហនសឺនភូក្វុក។ កសាងមជ្ឈមណ្ឌល​រប​រ​នេសាទដ៏ធំមួយ មជ្ឈមណ្ឌលជលផលនិងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជីវចម្រុះនៅ ភូក្វុក

បន្ទាប់មក ខេត្តនឹងអភិវឌ្ឍខ្លាំងក្លានូវឧស្សាកម្ម​​កែច្នៃផលិតផលកសិកម្ម និងជលផល។ ឧស្សាកម្ម​ផ្គត់ផ្គង់ ឧស្សាហកម្មមេកានិច (បោះនិងជួសជុល​នា​វា​) ជំរុញវិនិយោគអភិវឌ្ឍវារីវប្បកម្មសមុទ្ទ​ដោយ​ចី​រ​ភាព និងថាមពលខ្យល់។ ខេត្ត​​ជួយអ្នក​នេសាទប្តូររបរ​នេសាទ​គ្មាន​ប្រសិទ្ធភាព​ទៅ​ជា​វារីវប្បកម្ម​នៅក្នុង​សមុទ្ទ​បើក​ចំហឆ្ងាយពីច្រាំង

សាស្ត្រាចារ្យរង.បណ្ឌិត ង្វៀនជូហូយ អនុប្រធាន​​​ប្រចាំការសមាគម​របរត្រីវៀតណាមបានសង្កត់ធ្ងន់ថា៖ “ខេត្តកសាងសក្តានុពល អនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជា​​ជឿនលឿន រួមជាមួយបណ្តុះបណ្តាលធនធានមនុស្ស​​សមុទ្ទគុណភាពឯកទេសខ្ពស់ មានជំនាញ​របរ​សមុទ្ទ​ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទ និងសមាហរណកម្មសេដ្ឋកិច្ច។ ខេត្តបានជំរុញខ្លាំង និង​ពង្រីក​​សហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យពាក់ព័ន្ឋ​ដល់​​វិទ្យាសាស្ត្រ បច្ចេកវិជ្ជាស្អាត មេត្រីភាពជាមួយ​បរិ​ស្ថាន​សមុទ្ទ ថាមពលសមុទ្ទកកើតឡើងវិញ បណ្តា​ទម្រង់​សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ពូជ​និង​ការពារមច្ឆជាតិ”។

ក្រៅពីនេះ ខេត្តបានអនុវត្តល្អផែនការលំហសមុទ្ទ​ជាតិ និងពង្រីកប្រៀបខ្លាំងនៃសមុទ្ទ​ដើម្បីរៀប​ចំដីថ្មី​ពី​សមុទ្ទ បង្កើតជាដីសម្បទានសម្រាប់ការអភិវឌ្ឍទីក្រុងឆ្នេរសមុទ្រ។ ភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទជាមួយការកាត់បន្ថយភាពក្រីក្រដោយចីរភាព កែលម្អជីវភាពរស់នៅរបស់សហគមន៍ឆ្នេរសមុទ្ទ និងលើកោះ ទន្ទឹមនឹងនោះបង្កើនការឃោសនាលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់សមុទ្ទ និងកោះសម្រាប់កំណើនបៃតង និង​ចីរភាព

ថ្នាក់ដឹកនាំខេត្តបានមានក្តីរំពឹងថា ជាមួយ​នឹង​ចក្ខុវិស័យយុទ្ធសាស្ត្រ គោលដៅជាក់លាក់ និងដំណោះ​​ស្រាយព្រមៗគ្នាវាយទម្លុះ អានយ៉ាង​បាន​ដាក់គ្រឹះដ៏រឹងមាំ ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ទ​មាន​ថាមពល ទំនើប និងខ្លាំងក្លានៃជាតិ៕

ប្រែ៖​ណារីពៅ