ព្រឹកថ្ងៃទី ៣០ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានលើផ្លូវមាត់សមុទ្ទតភ្ជាប់អានបៀន - រ៉ាច់យ៉ា (បច្ចុប្បន្ននេះជាឃុំ តៃអៀន - សង្កាត់ រ៉ាច់យ៉ា)។ នេះជាសំណង់ស្វាគមន៍មហាសន្និបាតបក្សខេត្តអានយ៉ាងលើកទី ១ អាណត្តិ ២០២៥ - ២០៣០ ឆ្ពោះទៅដល់មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។


អញ្ជើញចូលរួមពិធីបើកការដ្ឋានមានលោក ង្វៀនទៀនហៃ សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្តអានយ៉ាង លោក ង្វៀនថាញញ៉ាន អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ង្វៀនថាញផុង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត លោក ងោកុងធឹក សមាជិកបក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំខេត្តគ្រប់សម័យកាល ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក វិនិយោគគិន និងអង្គភាពសាងសង់។

ថ្លែងមតិក្នុងពិធីបើកការដ្ឋាន លោក ងោកុងធឹក សមាជិកបក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ស្ពានលើផ្លូវមាត់សមុទ្ទតភ្ជាប់អានបៀន - រ៉ាច់យ៉ា គឺជាសំណង់ចរាចរណ៍ដ៏សំខាន់មួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាសន្តិសុខ និងការពារជាតិរបស់ខេត្តអានយ៉ាង និយាយដោយឡែក និងតំបន់ភាគនិរតីនៃមាតុភូមិនិយាយរួម។
គម្រោងស្ពានលើផ្លូវមាត់សមុទ្រតភ្ជាប់អានបៀន - រ៉ាច់យ៉ា បានកំណត់ថាជាសំណង់មួយក្នុងចំណោមសំណង់សំខាន់ៗជាយុទ្ធសាស្ត្រ តភ្ជាប់ផ្លូវមាត់សមុទ្រ តភ្ជាប់អន្តរតំបន់អានយ៉ាង និងកាម៉ៅ បង្កើតជាសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ ការពារជាតិ បើកចេញបរិយាកាសអភិវឌ្ឍច្រកទ្វារសមុទ្រខាងលិចសម្រាប់ និងជាច្រកទ្វារតភ្ជាប់តំបន់វាលរាបទន្លេគឺវឡុង គឺជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ទតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ។

គម្រោងនេះអាស្រ័យដោយមន្ទីរសំណង់ខេត្ត អានយ៉ាង ជាម្ចាស់វិនិយោគ មានទ្រង់ទ្រាយប្រវែង ២,៨ គីឡូម៉ែត្រ ស្ពានមានគន្លងផ្លូវ ៦ សាងសង់ពីបេតុងដែកថែប និងបេតុងដែកថែប មានអាំងតង់ស៊ីតេនិងសោភ័ណ្ឌភាពខ្ពស់ សមស្របនឹងផែនការរៀបចំទីក្រុង និងបរិយាកាសសមុទ្ទ។ ស្ពានបានសាងសង់សំណង់តូចធំព្រមៗគ្នាដូចជាប្រព័ន្ធលូបង្ហូទឹក ភ្លើងបំភ្លឺ ចិញ្ចើមផ្លូវ ចំណុចប្រសព្វ កន្លែងមើលសមុទ្ទ ប្រព័ន្ធសុវត្ថិភាពចរាចរណ៍ និងសំណង់ជំនួយមួយចំនួន ដោយចំណាយទុនវិនិយោគសរុប ៣.៩០០ ពាន់លានដុង ពេលវេលាសាងសង់ ១.០៨០ ថ្ងៃ។
លោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើថា ក្នុងដំណើរការផ្សព្វផ្សាយអនុវត្ត មន្ទីរសំណង់ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ ផ្នែក មូលដ្ឋាន និងអង្គភាពសាងសង់ ប្រឹក្សារចនា ប្រឹក្សាឃ្លាំមើល និងអង្គភាពពាក់ព័ន្ធគាំទ្រ ដោះស្រាយការលំបាក និងបញ្ហាទាក់ទិនបានទាន់ពេលវេលា តាមដាន និងជំរុញដំណើរការអនុវត្តឲ្យបានដិតដល់ ធានាថាសំណង់នេះបញ្ចប់តាមកាលកំណត់ និងសម្រេចគុណភាព។ អ្នកម៉ៅការសហការសាងសង់បានប្រមូលផ្តុំធនធានមនុស្ស កម្លាំងសម្ភារៈជាមួយនឹងស្មារតីប្តេជ្ញាចិត្តខ្ពស់បំផុត សាងសង់ត្រឹមត្រូវតាមកាលវិភាគ គុណភាព និងខ្លឹមសារដែលបានចុះហត្ថលេខា។


នៅក្នុងពិធីបើកការដ្ឋាន លោក ឡេវៀតបាក់ ប្រធានមន្ទីរសំណង់ បានឲ្យដឹងថា គម្រោងនេះបានផ្សព្វផ្សាយអនុវត្តន៍តាមគោលគំនិតស្ថាបត្យកម្ម “រូបភាពសក់របស់វីរៈនារីកងកម្លាំងប្រដាប់អាវុធប្រជាជន ផានធីរ៉ាង បានក្លាយជាប្រភពបំផុសគំនិតដ៏សំខាន់របស់ស្ថាបត្យកម្មស្ពាន”។ រូបភាពស្ពានដែលមានខ្សែកោងទន់ៗ ប៉ុន្តែរឹងមាំ ឆ្លុះបញ្ចាំងលើផ្ទៃទឹក និងក្រោមពន្លឺថ្ងៃលិចលើសមុទ្ទខាងលិចយ៉ាងពណ្ណរាយ មិនត្រឹមតែបង្កើតឡើងសំណង់ស្ថាបត្យកម្មដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ដីវីរភាពទៀតផង។ សំណង់នេះបន្ទាប់ពីបញ្ចប់ នឹងជានិមិត្តសញ្ញាប្លែកពិសេស មិនត្រឹមតែមោទនភាពរបស់សហគមន៍ប្រជាជន តៃអៀន និង រ៉ាច់យ៉ា ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រជាជនខេត្តអានយ៉ាង និយាយរួមផងដែរ។
ជាមួយទំនួលខុសត្រូវជាវិនិយោគិន លោក ឡេវៀតបាក់ ប្រធានមន្ទីរសំណង់ បានសន្យាថា៖ ការអនុវត្តគម្រោងនេះនឹងបញ្ចប់ស្របតាមកាលវិភាគ ហើយគោរពយ៉ាងតឹងរឹងនូវបទបញ្ញត្តិច្បាប់ស្តីពីការវិនិយោគសំណង់ ការពារបរិស្ថាន និងសុវត្ថិភាពការងារ។ សហការយ៉ាងហ្មត់ចត់ជាមួយអង្គភាពគ្រប់គ្រង សាងសង់ ឃ្លាំមើល អាជ្ញាធរមូលដ្ឋាន និងបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធដើម្បីដោះស្រាយការលំបាកនិងបញ្ហាទាក់ទិនបានទាន់ពេលវេលា ជាពិសេសគឺក្នុងការងាររំដោះផ្ទៃរាបនិងគ្រប់គ្រងការរីកចំរើន និងគុណភាពសំណង់។
ទន្ទឹមនឹងនោះ ស្រាវជ្រាវ អនុវត្តដំណោះស្រាយសាងសង់ទំនើប ពីស្ថាបត្យកម្ម រចនាសម្ព័ន្ធស្ពាន រហូតដល់ប្រព័ន្ធភ្លើងបំភ្លឺសិល្បៈ និងសំណង់តូចធំទេសភាពសមុទ្ទ ដើម្បីនាំមកនូវតម្លៃអំពីសិល្បះ និងបច្ចេកទេស។ អនុវត្តផែនការសងសំណង រំដោះផ្ទៃរាបដោយតម្លាភាព យុត្តិធម៌ និងផែនការបោសសម្អាតទីតាំង ធានានូវសិទ្ធិប្រយោជន៍ស្របច្បាប់របស់ប្រជាជនស្របតាមបទបញ្ញត្តិនៃច្បាប់។

ក្នុងឱកាសនេះ អ្នកម៉ៅការសហការបានប្រគល់ផ្ទះមហាសាមគ្គីចំនួន ២០ ខ្នងដល់គ្រួសារដែលមានស្ថានភាពលំបាកនៅឃុំ រ៉ាច់យ៉ា ចូវដុក ឡុងស្វៀន និងឃុំតៃអៀន ដោយមានតម្លៃសរុប ១,៤ ពាន់លានដុង។
ប្រែ៖ ណារីពៅ