វេទិកាតភ្ជាប់ផលិតផល OCOP តំបន់វាលរាបទន្លេគឺវឡុង៖ បន្ថែមឱកាសសម្រាប់ផលិតផល OCOP អានយ៉ាង

ភាពខ្លាំងរបស់ផលិតផល OCOP មិនមែនកើតចេញពីភាពជាបុគ្គលទេ ប៉ុន្តែមកពីខ្សែចង្វាក់រួមគ្នាកសាងមូលដ្ឋានដើម្បីផលិតផលបង្កើនតម្លៃ និងកម្លាំងប្រកួតប្រជែងនៅក្នុងទីផ្សារ។ នេះគឺជាស្មារតីបានសង្កត់ធ្ងន់នៅក្នុងព្រឹត្តិការណ៍ជាច្រើនដែលប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនៃវេទិកាតភ្ជាប់ផលិតផល OCOP តំបន់វាលរាបទន្លេគឺវឡុងនៅខេត្តអានយ៉ាង (ថ្ងៃទី ២៥-២៨ ខែកញ្ញា)។ ក្នុងនាមជាខេត្តម្ចាស់ផ្ទះ ខេត្តអានយ៉ាង បានបង្កលក្ខណៈសម្រាប់អាជីវកម្ម សហករណ៍ និងប្រធានកម្ម OCOP នៅលើភូមិសាស្ត្របានចែករំលែក សិក្សាបទពិសោធន៍ ជួបជាមួយអ្នកចែកចាយជាដើម ដើម្បីបើកឱកាសអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។

ថ្នាក់ដឹកនាំខេត្តអានយ៉ាងទស្សនាស្តង់ទំនិញអូខូបរបស់​ខេត្ត

កំណត់ទីតាំងផលិតផលអូខួបរបស់ខេត្ត

លោក ឡេហ៊ូតន ប្រធានមន្ទីរកសិកម្ម និងបរិស្ថាន បានឲ្យដឹងថា វេទិកាតភ្ជាប់ផលិតផល OCOP តំ​បន់​វាលរាបទន្លេគឺវឡុង គឺជាពិធីបុណ្យដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងមូល និងខេត្តអានយ៉ាង នេះគឺជាឱកាសដើម្បីកំណត់កន្លែងមើលផលិតផលរបស់ខេត្ត​កំពុងឈរនៅទីណាលើ "វេទិការួម" នៃប្រទេសទាំងមូល និងតំបន់ទាំងមូល។ ប្រធានចូលរួម ក៏មានការផ្លាស់ប្តូរជាវិជ្ជមានផងដែរនៅពេលផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

បន្ទាប់ពី  ឆ្នាំ ខេត្តអានយ៉ាង មានផលិតផល OCOP ជាង ៥៨០មុខ។ លទ្ធផលគួរឲ្យមោទនៈ​ភា​ព​នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការតស៊ូរបស់ធុរកិច្ច​​ករណ៍ និងអាជីវកម្មនៅលើភូមិសាស្ត្រខេត្ត។ ជំ​រុ​ញ​ពាណិជ្ជកម្មពីមួយថ្ងៃទៅថ្ងៃកាន់តែបានមើលសំខាន់ ផលិតផលពិសេសជាច្រើន ផលិតផល OCOP របស់ខេត្តបានមានវត្តមាននៅក្នុងផ្សារទំនើបធំៗជាច្រើនដូចជា៖ Co.opmart Big C Lotte ហាងទំនិញ​ងាយ​ស្រួល​ Winmart ជាដើម និងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។

ខេត្តក៏លើកទឹកចិត្ត និងគាំទ្រដល់ធុរកិច្ច សហណ៍ និងគ្រួសារផលិតចូលរួមក្នុងផ្សារណាត់ពិព័រណ៍ និងវេទិកាផ្គត់ផ្គង់តម្រូវការ OCOP ក្នុងនិងក្រៅ​ប្រ​ទេស​ផងដែរ។ តាមរយៈនេះ ផលិតផល OCOP របស់​អាន​យ៉ាង មិនត្រឹមតែពង្រីកទីផ្សារក្នុងប្រទេស​ប៉ុណ្ណោះទេ ថែមទាំងឈានចូលទីផ្សារអន្តរជាតិដែលមានសក្តានុពល​ជាបណ្តើរៗផងដែរ។

ផលិតផលអូខូបរបស់ខេត្តអានយ៉ាងតាំងពិព័រណ៍ក្នុងវេទិកា

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ សន្និសីទផលិតផល OCOP គំរូមានការចូលរួមពីផលិតផល OCOP លំដាប់ផ្កាយ  ចំនួន ២៥ មកពីខេត្តនានា។ លទ្ធផល មាន​ផលិតផលចំនួន ១៧ ទទួលបានរង្វាន់ខ្ពស់ ដោយ​ឡែក​ខេត្តអានយ៉ាង ដណ្តើមបានរង្វាន់ចំនួន ៤ ក្នុងចំណោមផលិតផលប្រកួតប្រជែងចំនួន ៦ រួមមាន៖ ទឹកត្រីប្រូតេអ៊ីនគឺមហ្វា ៤៣ ដឺក្រេ អង្ករជីមរើយ នំអាល់ម៉ុន ទឹកកេសរត្នោត។

នេះជាលើកដំបូងហើយដែលវេទិកានេះបានរៀបចំកម្មភាពផ្សាយផ្ទាល់ដើម្បីលក់ផលិតផលដោយផ្ទាល់នៅលើវេទិកាឌីជីថល គាំទ្រធុរកិច្ចជាង ៩០ ដើម្បីផ្សព្វផ្សាយផលិតផល លោក ហ្វិញឡាន ម្ចាស់ហាងអាហា​​បីញមីញ នៅសង្កាត់ មីធើយចែករំលែកថា៖“មកទីនេះ ខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំកាន់តែច្បាស់ ជាដំបូងគឺខិតខំដើម្បីផលិតផលសម្រេចស្តង់ដារ OCOP ក្រៅ​ពីបណ្តាញលក់រាយ និងបណ្តាញសង្គម ការចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកគឺចាំបាច់ណាស់”។

នៅក្នុងសន្និសីទតភ្ជាប់ផលិតផល OCOP តំបន់​វាលរាបទន្លេគឺវឡុងជាមួយនឹងប្រព័ន្ធពាណិជ្ជកម្មទូទាំងប្រទេស តំណាងហាងលក់ទំនិញ និងប្រព័ន្ធផ្សារទំនើប​​បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះវិធីសាស្ត្រលក់​​ទំនិញ OCOP របស់ខេត្តអានយ៉ាង។ លើកជាគំរូ គឺផ្សារទំនើបទឺសឺន (សង្កាត់ចូវដុក) បានច្នៃប្រឌិត​ទម្រង់​​ផ្សារ​​ទំនើបចល័ត ដោយនាំយកផលិតផល OCO​​ឡើងឡានដឹកទៅកាន់តំបន់ជនបទជាច្រើន។ ជា​មធ្យមចំណូល​សរុប​នៃ​ការ​ធ្វើ​ដំណើរ​នីមួយៗ​ដែល​មាន​រយៈ​ពេលពី​២ទៅ៣​ថ្ងៃ​សម្រេច​បាន​ប្រមាណពី​៣០០-៥០០​លាន​ដុង។

លោក Paul Le អនុប្រធានក្រុមហ៊ុន Central Retail  Group នៃប្រព័ន្ឋផ្សារទំនើប GO បានចែករំលែកថា “ខ្ញុំពិតជាចូលចិត្តផលិតផល OCOP របស់ខេត្ត​អានយ៉ាងណាស់ ជាពិសេសគឺទឹកត្រីភូក្វុក នាពេល​​​ខាងមុខនេះនឹងជាផលិតផលដែលខ្ញុំណែនាំ​ចូល​ផ្សារទំនើបនៅប្រទេសបារាំង”។

ធុរកិច្ចអានយ៉ាងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំផលិតផលឡើងវេទិកាអេឡិចទ្រូនិក

ឱកាសថ្មី គោលដៅថ្មី

យោងតាមលោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា នៅក្នុងវេទិកាឆ្នាំនេះ ធុរកិច្ច សហករណ៍ និងប្រធាន​កម្ម​នានាបានមានចក្ខុវិស័យទូទៅអំពីទំនាក់ទំនងតភ្ជាប់ពាណិជ្ជកម្មផលិតផល OCOP។ ទម្រង់ ២២ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខេត្តក្នុងការធ្វើឌីជីថល OCOP ផលិតផលពិសេស និងទេសចរណ៍ ដោយភ្ជាប់​អាន​យ៉ាង​ ជាមួយប្រទេសទាំងមូល និងពិភពលោក។ នេះ​ក៏​ជារបត់​ដ៏​សំខាន់​មួយ ​ដើម្បី​ជួយ​សម្រេច​បាន​នូវ​គោលដៅដោយចីរន្តរភាព​នៃ​ការ​តភ្ជាប់​សសរស្តម្ភ​ទាំង​បី ​គឺ កសិ​​កម្ម - ឧស្សាហពាណិជ្ជកម្ម - ទេសចរណ៍។

ឈានចូលដំណាក់កាលថ្មី អានយ៉ាងបានកំណត់​​ថា ដល់ឆ្នាំ ២០៣០ កម្មវិធី OCOP មិនត្រឹមតែបង្កើន​​តម្លៃផលិតផលប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទេសចរណ៍ ពាណិជ្ជកម្ម និងសមាហរណកម្មអន្តរជាតិ។ ខេត្តផ្តោតលើការធ្វើឲ្យ​ដំណើរការផលិតកម្មស្របតាម ស្តង់ដារអន្តរជាតិ អភិវឌ្ឍផលិតផលសរីរាង្គធានាបានការតាមរកដើមប្រភពដោយ​តម្លាភាព ត្រៀមខ្លួនធ្វើសញ្ជ័យទីផ្សារពិបាក។ ទន្ទឹមនឹងនោះ ខេត្តអភិវឌ្ឍន៍ទម្រង់ OCOP ផ្សារភ្ជាប់​នឹងទេសចរណ៍ ក្រឡាផលិតផលពិសេសក្លាយជាអំណោ​​ពិសេសសម្រាប់បម្រើភ្ញៀវទេសចរ។

ផលិតផលអូខូបរបស់ខេត្តអានយ៉ាងចាំបាច់ត្រូវតែ​ផ្លាស់​ថ្មី និងលើកកម្ពស់គុណភាពខាងក្នុង

លោក ឡេហ៊ូតន ប្រធានមន្ទីរកសិកម្ម និងបរិស្ថាន បានកត់សម្គាល់ថា ប្រធានកម្មរបស់ផលិតផល OCOP នៅលើភូមិសាស្ត្រខេត្តចាំបាច់ត្រូវតែកំណត់ច្បាស់លាស់នូវឧត្តមភាព និងការផ្លាស់ថ្មី​ឥតឈប់ឈរ ក្នុងនោះ ផ្តោតលើការបង្កើនគុណភាពខាងក្នុងតាមរយៈការកែច្នៃ និងអនុវត្តបច្ចេកវិជ្ជា ដោយប្រមូលផ្តុំ​ក្នុង​ការ​កែលម្អស្លាកសញ្ញា និងការវេចខ្ចប់ផលិតផលដើម្បីមានសញ្ញាសម្គាល់ដោយឡែក គ្រប់​កម្លាំង​ប្រកួតប្រជែង។  វិស័យកសិកម្ម និងបរិស្ថានកំពុងផ្តោតសំខាន់លើការរៀបចំផែនការតំបន់វត្ថុធាតុដើមធំល្មម ដើម្បី​ប្រ​ធាន​កម្ម (ជាពិសេសគឺប្រធាកម្មធុរកិច្ច និងសហករណ៍) និងប្រជាជនគ្រប់កម្លាំង និងគ្រប់វត្ថុធាតុដើមផ្គត់ផ្គង់ផលិ​​​​ផលយូរអង្វែង ចីរភាព និងស្ថិរភាពនៅពេល​បាន​ភ្ជាប់​​ 

បច្ចុប្បន្ននេះ ប្រធានកម្មនានាបានបង្កើតបណ្តាញ​​ពាណិជ្ជកម្មអេឡិចត្រូនិកលើវេទិកាឌីជីថល ដើម្បីណែនាំ ផ្សព្វផ្សាយ និងលក់ផលិតផល OCOP។ ខេត្តនឹបន្តជំរុញខ្លាំងការចែកចាយលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ប្រព័ន្ធផ្សារទំនើប និងមជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​​ទន្ទឹមនិងនោះ បង្កើនការតភ្ជាប់តំបន់ ដើម្បី​បង្កើត​ខ្សែ​ចង្វាក់​តម្លៃ OCOP ក្នុងតំបន់ទាំងមូល បើកទូលាយ​ការនាំចេញទៅប្រទេសអាស៊ាននិងទីផ្សារសក្តានុពលផ្សេងទៀត ជាបណ្តើរៗកសាងពាណិជ្ជសញ្ញាOCOP លំ​ដាប់ជាតិនិងអន្តរជាតិ។

បណ្តាធុរកិច្ចនិងអ្នកប្រើប្រាស់ទស្សនានៅស្តង់ទំនិញអូខូបរបស់ខេត្តអានយ៉ាង

វេទិកាតភ្ជាប់ការប្រើប្រាស់ផលិតផល OCOP នៅតំបន់​វាលរាបទន្លេគឺវឡុងឆ្នាំ ២០២៥ បានប្រមូលផ្តុំស្តង់ទំនិញចំនួន ២២៦ ជាមួយនឹងផលិតផល OCOP ប្រហែល ៥.៤០០ និងផលិតផល​ពិសេស​របស់​ធុរកិច្ចចំនួន ៨៣ មកពីខេត្តអានយ៉ាង និងខេត្ត-ក្រុងទាំង ១២ ក្នុងទូទាំងប្រទេស។ បន្ទាប់ពីរយៈ​​ពេល ថ្ងៃប្រព្រិត្តទៅ បរិយាកាសតាំងបង្ហាញផលិតផល OCOP បានស្វាគមន៍ភ្ញៀវមកពីក្នុង និង​​ក្រៅខេត្តជាង ១០ពាន់នាក់មកទស្សនា និងទិញទំនិញ។

ប្រែ៖ ណារីពៅ