អានយ៉ាងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ព្រមៗគ្នានៅសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ០៤ បង្កើតជាសន្ទុះសម្រាប់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។

រសៀលថ្ងៃទី ១១ ខែកញ្ញា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីល្បឿនអនុវត្តសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ៤ របស់ការិយាល័យនយោបាយ។ អញ្ជើញចូលរួមកិច្ចប្រជុំមានលោក ហូវ៉ាន់ភឿក លោក ឡេទ្រុងហូ សមាជិកបក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ ថ្នាក់ដឹកនាំគណ:ឃោសនាអប់រំនិងចលនាមហាជនបក្ខភាគខេត្ត ការិយាល័យបក្ខភាគខេត្ត និងសមាជិកគណៈកម្មាធិការប្រជាជនខេត្ត។

ទិដ្ឋភាពកិច្ចប្រជុំ

សេចក្តីសម្រេចសំខាន់ៗចំនួន ០៤ របស់ការិយាល័យនយោបាយ រួមមាន៖ សេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW ចុះថ្ងៃទី  ខែឧសភា ឆ្នាំ ២០២៥ នៃការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ សេចក្តីសម្រេចចិត្តលេខ ៦៦-NQ/TW ចុះថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ ២០២៥របស់ការិយាល័យនយោបាយ​​ស្តីពីផ្លាស់ថ្មីការងារបង្កើតនិងអនុវត្តច្បាប់ ដើម្បី​ឆ្លើយ​​តបតម្រូវការអភិវឌ្ឍន៍ជាតិក្នុងយុគសម័យថ្មី ។ សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពី​ភាព​វាយទម្លុះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់​ថ្មីច្នៃប្រឌិត និងផ្លាស់ប្តូរឌីជីថល។

លោក ឡេវ៉ាន់ភឿក បក្ខភាគខេត្ត អនុប្រធាន​គណក​ម្មា​ធិ​ការ​ប្រជាជនខេត្តថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្នាក់ដឹកនាំបណ្តាមន្ទីរថ្លែងមតិក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ មន្ទីរផ្នែកពាក់ព័ន្ធបានរាយការណ៍​​អំពីល្បឿនផ្សព្វផ្សាយ លទ្ធផលសម្រេចបាន បណ្តា​ការលំបាក និងបញ្ហាទាក់ទិនដែលត្រូវដោះស្រាយ។

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណ​កម្មាធិ​ការ​មជ្ឈិម​បក្ស​ អនុលេខាបក្ខភាគបក្ខភាគ ប្រធានគណ​កម្មាធិ​ការ​ប្រ​ជាជនខេត្តអានយ៉ាងថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តសំខាន់ៗរបស់ការិយាល័យនយោបាយគឺមានអត្ថន័យសំខាន់ណាស់ បង្កើតជាសន្ទុះអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់ខេត្តអានយ៉ាងក្នុងដំណាក់កាលថ្មី។ មុន​ពេលរួមបញ្ចូលខេត្ត អានយ៉ាង និង គៀន​យ៉ាង បាន​ចេញ​ឯកសារ​ពេញលេញ​ដើម្បីផ្សព្វផ្សាយ​អនុវត្ត​សេចក្តី​សម្រេចចិត្ត។ ក្រោយពីពេល​រួម​បញ្ចូលគ្នា ខេត្តអានយ៉ាង ថ្មីបានចេញឯកសារជាច្រើន និងបង្កើតគណៈកម្មការណែនាំអនុវត្តសេចក្តីសម្រេចចិត្តនីមួយៗដោយឈរលើមូលដ្ឋានរួមបញ្ចូលខ្លឹមសារនៃខេត្តទាំងពីរ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិកាប្រជាជនខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ ផ្នែក និងមូលដ្ឋានក្នុងការផ្សព្វ​ផ្សាយ​អនុវត្តយ៉ាងសកម្ម នូវភារកិច្ចនៃសេចក្តីសម្រេចចិត្តសំខាន់ៗទាំង ៤ របស់ការិយាល័យនយោបាយឲ្យ​បានទាន់ពេលវេលា ពេញលេញ និងត្រឹមត្រូវ តាមការណែនាំ​របស់មជ្ឈិមនិងបក្ខភាគខេត្ត។ ជាពិសេស​ក្នុង​ការ​អនុ​វត្ត​​ផ្លាស់​ប្តូរ​ឌីជីថល​ក្នុងការគ្រប់គ្រងប្រតិបត្តិការ ​បម្រើ​ការ​​ប្រជាជន ផលិតកម្ម​អាជីវកម្ម និងផ្សព្វផ្សាយ​អនុវត្ត​គម្រោង ០៦។

ដើម្បីផ្សព្វផ្សាយអនុវត្តខ្លឹមសារសំខាន់ៗនៃសេច​ក្តីសម្រេចចិត្តនីមួយៗឲ្យស៊ីជម្រៅ លោក ហូវ៉ាន់ម៉ឹង  ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរ ផ្នែក​នានាបន្តខិតខំប្រឹងប្រែង ច្បាមជាប់ភារកិច្ច ដោះ​ស្រាយការលំបាក ធានាថាសេចក្តីសម្រេចចិត្តបានផ្សព្វ​ផ្សាយស្របគ្នា ប្រសិទ្ធភាព រួមចំណែកកសាងខេត្ត​អាន​យ៉ាងកាន់តែអភិវឌ្ឍន៍។ 

មន្ទីរទេសចរណ៍ សេនាធិការគណៈកម្មាធិការប្រជា​​ជនខេត្ត ឲ្យដាក់ជូនផែនការអនុវត្តកម្មវិធីសកម្មភាពលេខ ០៣-CTr/TU របស់គណៈកម្មាធិការបក្ខភាគ​ខេត្ត ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/Tដោយបញ្ចប់យឺតបំផុតក្នុងថ្ងៃទី ១៤ ខែកញ្ញា។

មន្ទីរ គណ ផ្នែក ឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២ ដែលសម្រេចបានការរៀបចំផែនការអនុវត្ត​ផែន​ការរបស់គណកម្មាធិការប្រជាជនខេត្តដើម្បីអនុវត្តសេចក្តីសម្រេចសំខាន់ៗចំនួន ៤ របស់ការិយាល័យនយោបាយ មុនថ្ងៃទី ២០ ខែកញ្ញា។

មន្ទីរអប់រំ និងបណ្តុះបណ្តាល សេនាធិការ​បក្ខ​ភាគ​ គណៈកម្មាធិការប្រជាជនខេត្តឲ្យមានសេចក្តី​ព្រាង​កម្មវិធីសកម្មភាពរបស់បក្ខភាគខេត្ត និងសេចក្តីព្រាងផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត អំពីការអនុ​វត្ត​សេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ស្តីពីការវាយ​ទម្លុះ​ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ដែលត្រូវបញ្ចប់មុនថ្ងៃទី ២៥ ខែកញ្ញា។

​បណ្តាឃុំ សង្កាត់ និងតំបន់ពិសេស (លើកលែងតែ​មូលដ្ឋានដែលបានបង្កើតឡើងចំនួន ៤៧) បង្កើតជាបន្ទាន់នូវគណៈកម្មការណែនាំសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត ផ្លាស់ប្តូរឌីជីថល និងគម្រោង ០៦ ត្រូវបញ្ចប់មុនថ្ងៃទី ២០ ខែកញ្ញា។

បណ្តាមន្ទីរ ផ្នែក និងមូលដ្ឋាន ត្រូវផ្តោតលើការ​ផ្សព្វ​ផ្សាយអនុវត្តការងារជាក់លាក់ តាមផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត ដែលមានឧបសម្ព័ន្ធ និង​ល្បឿន​ លើស្មារតី “ច្បាស់ ៦” អនុវត្តយ៉ាងពេញលេញនូវរបបព័ត៌មាន និងរបាយការណ៍ ហើយ​បង្កើន​ការងារ​ត្រួតពិនិត្យនិងឃ្លាំមើល

អំពីភារកិច្ចជាក់លាក់ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា សហការជាមួយការិយាល័យ​បក្ខ​ភាគខេត្តសិក្សាស្រាវជ្រាវបង្កើតក្រុមជំនាញការដើម្បីគាំទ្រការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW​។​ ផ្តោតលើការផ្លាស់ប្តូរឌីជីថល ដើម្បីបម្រើប្រជាជន ជាពិសេសគឺមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ។

មន្ទីរសុខាភិបាល និងមន្ទីរអប់រំ និងបណ្តុះបណ្តាល​ បានមានផែនការសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីសម្រេចបាននូវគោលដៅញ៉ាំងឲ្យ​ខេត្តអានយ៉ាង ស្ថិតក្នុងក្រុមឈានមុខគេក្នុងប្រទេស​ទាំង​មូល អំពីការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសុខាភិបាល និងអប់រំ។ ស្នងការដ្ឋាន​នគរបាល​ខេត្តសេ​នាធិ​ការ​ដល់​គណៈកម្មាធិការ​ប្រជាជន​ខេត្តឲ្យដាស់តឿន​អនុវត្ត​ភារកិច្ចក្នុង​គម្រោង ០៦

​សម្រាប់សេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW មន្ទីរ​ទេសចរណ៍ធ្វើការជាមួយកាសែត និងវិទ្យុ-ទូរស្សន៍​ ឲ្យបង្កើតនាទីទាក់ទងនឹងព័ត៌មានការទូត។ បណ្តា​មន្ទីរ​ ផ្នែកពាក់ព័ន្ឋ ត្រូវសហការអនុវត្តឯកសារ​ឧទ្ទេស​នាម​អំពីខេត្តអានយ៉ាង។ បង្កើនកិច្ចការការ​ទូត​របស់​អាជ្ញា​ធរ និងការទូតរបស់កងកម្លាំង។ ពង្រឹងនិង អភិឌ្ឍ​ន៍​​ទំនាក់ទំនងការទូតជាមួយមូលដ្ឋាន និងប្រទេសនា​នា​ជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ បង្កើនការជំរុញពាណិជ្ជកម្ម និងការវិនិយោគពីបរទេស។

សម្រាប់សេចក្តីសម្រេចចិត្តលេខ ៦៦-NQ/TW មន្ទីរយុត្តិធម៌សេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្តណែនាំស្ថាប័ន គណ ផ្នែក និងមូលដ្ឋាន ឲ្យ​ពិនិត្យ​លើ​លិខិត​បទដ្ឋានគតិយុត្ត ត្រួតពិនិត្យ វាយតម្លៃ កែលម្អគុណភាពខ្លឹមសារលិខិតបទដ្ឋានគតិយុត្ត

មន្ទីរហិរញ្ញវត្ថុ សេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត ឲ្យរៀបចំគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន យោងតាមសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW  និង​សេ​នា​ធិការលើការដោះស្រាយការលំបាក និងបញ្ហា​ទាក់​ទិនសម្រាប់គម្រោង និងធុរកិច្ចដែលកំពុងវិនិយោគ ផលិត និងធ្វើអាជីវកម្មលើភូមិសាស្ត្រខេត្ត។

ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត សហ​កា​រ​ជាមួយមន្ទីរ ផ្នែក ដើម្បីពិនិត្យមើលឡើងវិញ និងកាត់បន្ថយនីតិវិធីរដ្ឋបាល និងពេលវេលាដោះស្រាយនីតិវិធីរដ្ឋបាល យ៉ាងតិចបំផុត ៣០%

ប្រែ៖ ណារីពៅ